
- ព្រហស្បតិ៍, 28 កញ្ញា 2017 09:30
- ជីវិតតារា
ក្ដៅៗ! ថ្ងៃចូលជាកងទ័ពរបស់ Kim Soo Hyun ប្រកាសជាផ្លូវការហើយ
- ព្រហស្បតិ៍, 28 កញ្ញា 2017 09:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! ថ្ងៃចូលជាកងទ័ពរបស់ Kim Soo Hyun ប្រកាសជាផ្លូវការហើយ
ចន្លោះមិនឃើញ
អម្បាញ់មិញនេះ មានសេចក្ដីរាយការណ៍មកថា កំពូលតារាសម្ដែងប្រចាំប្រទេសកូរ៉េ Kim Soo Hyun នឹងចូលបំពេញកាតព្វកិច្ចក្នុងជូរយោធាក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។
បើតាមក្រុមហ៊ុន Key East ដែលជាក្រុមហ៊ុនរបស់ តារាប្រុសរូបនេះ បានចេញសេចក្ដីប្រកាសថា៖
“តារាប្រុសរបស់ក្រុមហ៊ុនយើង លោក Kim Soo Hyun បានជាប់ឈ្មោះចូលក្នុងជួរយោធាហើយ ហើយនឹងចាប់ផ្ដើមបំពេញកាតព្វកិច្ចនៅថ្ងៃច័ន្ទ ទី ២៣ ឆ្នាំ ២០១៤នេះហើយ។ ក្នុងនាមជាប្រជាជនកូរ៉េខាងត្បូង Kim Soo Hyun ជឿថាកិច្ចការបម្រើប្រទេសគឺមានសារសំខាន់បំផុត។ ជាមួយគ្នានេះ ដែរ លោកបានសម្រេចចិត្តហ្មត់ចត់រួចហើយថា លោកនឹងចូលដោយស្ងាត់ស្ងៀម ដោយមិនបង្ហាញមុខចំពោះក្រុមអ្នកព័ត៌មាន និងអ្នកគាំទ្រឡើយ។ លោកនឹងទទួលការហ្វឹកហាត់រយៈ ៥សប្ដាហ៍នៅជំរំហ្វឹកហាត់សម្រាប់អ្នកថ្មី មុនត្រូវបញ្ជូនទៅកាន់កងទ័ពរបស់លោកជាផ្លូវការ។ សូមគាំទ្រ និងជូនពរលោកក្នុងការបំពេញកាតព្វកិច្ចឲ្យបានជោគជ័យទាំងអស់គ្នា។"
គួររំឭកផងដែរ ក្នុងឆ្នាំ ២០១៧នេះ មានតារាប្រុសល្បីៗក្នុងពិភពសិល្បៈកូរ៉េជាច្រើន ត្រូវចូលបំពេញកាតព្វកិច្ចក្នុងជូរយោធាជាបន្តបន្ទាប់ដូចជា Lee Minho, Ji Chanwook, T.O.P, Joo Won ជាដើម៕
ចុចអាន៖