• 2017-10-02 09:09:47
  • ព័ត៌មាន

Miss Grand ជំនាន់​ថ្មី និង​យុវកុមារ​ KODOMO រួម​គ្នា​ចែក​រំលែក​ក្ដី​ស្រលាញ់

  • 2017-10-02 09:09:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន​នេះ ជយលាភី​ Miss Grand Cambodia ឆ្នាំ​២០១៧ និង​យុវកុមារ​ចំនួន 9 រូបពី កម្មវិធី KODOMO Junior Singing Contest Season 9 បាន​ចែក​រំលែក​ក្ដី​ស្រឡាញ់​​ និង​ភាព​សប្បាយ​រីករាយ​ ជូន​ទៅ​កុមារ​ជា​ច្រើន​នៅ​អង្គការ​មួយ​កន្លែង តាម​រយៈ​សកម្មភាព​មនុស្ស​ធម៌​មួយ​ ។​​

​កម្មវិធី​សប្បុរស​នេះ បាន​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃ​ទី ២៨​ខែ​ កញ្ញា ឆ្នាំ​២០១៧ កន្លង​ទៅ ​ក្រោម​ប្រធានបទ “3L Charity (Life.Love.Laugh) #2 by KODOMO”​ នៅ​អង្គរ​លើក​ស្ទួយ​ប្រជាពលរដ្ឋ (PIO) ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្ដល់ ការ​សិក្សា​អប់រំ និង​ការ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ដល់ ក្មេង​ស្រី កុមារ​កំព្រា និង​កុមារ​ដែល​រស់ នៅ​តាម​ដង​ផ្លូវ​នៃ​ប្រទេស​កម្ពុជា ដោយ​មាន​ការ​ជូន​ជា​ថវិកា និង​ផលិតផល​កុមារ​មួយ​ចំនួន​។ ​

ដោយ​ឡែក​កុមារ​របស់ Kodomo ទាំង​៩​រូប​ ដែល​ទើប​បង្ហាញ​មុខ​ក្នុង​​សកម្មភាព​នេះ ពួក​គេ​នឹង​​ត្រូវ​ប្រជែង​គ្នា​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទៀត នា​ពាល​ខាង​មុខ​នេះ ដើម្បី​​យក​ជយលាភី៕

ទស្សនា​សកម្មភាព​ខាង​ក្រោម៖

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទថ្មី