• 2017-11-23 00:25:00
  • ព័ត៌មាន

Kendall Jenner ដណ្ដើម​តំណែង​ពី Gisele ជា​តារា​ម៉ូដែល​រក​ចំណូល​បាន​ច្រើន​បំផុត

  • 2017-11-23 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​គឺ​ជា​លើក​ទី​១​ គិត​តាំង​ពី​ឆ្នាំ ២០០២ ដែល​តារា​ម៉ូដែល Gisele Bundchen មិន​មែន​ជា​តារា​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត​ប្រចាំ​ឆ្នាំ។

Kendall Jenner

ឆ្នាំ​នេះ Kendall Jenner វ័យ ២២​ឆ្នាំ​បាន​​ក្លាយ​ជា​អ្នក​គ្រង​តំណែង​ថ្មី​​ជាមួយ​ប្រាក់​ចំណូល ២២​លាន​ដុល្លារ ដែល​រក​បាន​នៅ​ឆ្នាំ ២០១៧​ នេះ។

ផ្នែក​មួយ​ដ៏​សំខាន់​ដែល​ទាក់​ទង​នឹង​ចំណូល​នេះ​អាច​បណ្ដាល​មក​ពី​បណ្ដាញ​សង្គម​ Instagram របស់​នាង​ ដែល​មាន​អ្នក​តាមដាន​ (Followers) រហូត​ដល់​ ៨៥​លាន​នាក់​ឯណោះ​។ នេះ​ជា​ចំណូល​ដែល​បាន​មក​ពី​ការ​ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ តាម​រយៈ​បណ្ដាញ​សង្គម​នេះ​។ Kendall បាន​សហការ​ជាមួយ Estee Lauder, La Perla, Adidas និង​ក្រុម​ហ៊ុន​ជា​ច្រើន​ទៀត​។

Gisele Bundchen

ប្រភព​ចំណូល​មួយ​ផ្នែក​ធំ​ទៀត​គឺ​បាន​មក​ពី​ កម្មវិធី​ទូរទស្សន៍​ (Reality TV) របស់​គ្រួសារ​នាង​ ព្រម​ទាំង​ការ​សហការ​គ្នា​ជាមួយ​ប្អូន​ស្រី​លើជំនួញ​លក់​សម្លៀក​បំពាក់​ជា​ដើម។

ចំពោះ​ Gisele វិញ​អាច​មាន​លទ្ធភាព​រក​ចំណូល​បាន​តែ ១៧,៥​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​ ដែល​តិច​ជាង​ឆ្នាំ​មុន​ច្រើន៕

អាន​អត្ថបទ​៖

ប្រភព៖ Forbes ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់