- 2017-11-27 06:40:17
- ជីវិតតារា
សុខ ជំនោរ និង សុគន្ធ នីសា មានក្ដីប្រាថ្នាតែមួយក្រោយពីរៀបការហើយ
- 2017-11-27 06:40:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ជំនោរ និង សុគន្ធ នីសា មានក្ដីប្រាថ្នាតែមួយក្រោយពីរៀបការហើយ
ចន្លោះមិនឃើញ
មិននឹកស្មានថាតារាចម្រៀង សុគន្ធ នីសា និងកវីនិពន្ធល្បីឈ្មោះ សុខ ជំនោរ មានក្ដីប្រាថ្នាដូចគ្នាសោះក្រោយពីរៀបការហើយ។
ក្នុងពិធីមង្គលការយប់មិញនេះ សុខ ជំនោរ បានប្រាប់ Sabay ថាក្រោយពីរៀបការរួចខ្លួន មានគម្រោងយកកូនភ្លាមមិនបង្អង់យូរនោះទេ បើបានកាន់តែឆាប់កាន់តែល្អ ព្រោះខណៈពេលនេះលោកមានវ័យច្រើន ដូច្នេះសមល្មម នឹងពេលវេលាត្រូវយកប្រពន្ធកូន។ ចំពោះកូនដំបូងបងប្រុសបង្កើតវ៉ាន់ នីឡា ចង់បានកូនប្រុសតែបើបានកូនស្រីក៏បានដែរ ព្រោះលោកស្រឡាញ់ដូចគ្នា។
ជាមួយទឹកមុខញញឹមបិទមាត់មិនជិតលោក សុខ ជំនោរ បានរៀបរាប់ថា៖" សម្រាប់ខ្ញុំកូនស្រីប្រុសមិនសំខាន់ទេព្រោះស្រឡាញ់ដូចគ្នា គ្រាន់តែថាមុនដំបូងអញ្ចឹងចង់បាន កូនប្រុសធ្វើជាកូនច្បង ហើយបន្ទាប់មកចាំកូនស្រីជាកូនទី២"។
ចំណែកឯតារាចម្រៀង សុគន្ធ នីសា វិញក៏មិនខុសពី សុខ ជំនោរ ប៉ុន្មានឡើយ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះនាង ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួនចុះផ្សាយស្ទើរគ្រប់ទំព័រថា ក្រោយពីរៀបការរួចម្ចាស់បទ"បើស្រឡាញ់ម្ដេចទុកអូនចោល" គ្រោងនឹងទៅក្រេបទឹកឃ្មុំនៅកោះម៉ាឌីវ ព្រមទាំងមានគម្រោងយកកូនភ្លាមៗ ដោយសារតែពេលនេះនាងមានវ័យច្រើនហើយដែរ។
គួរបញ្ជាក់ថា សុគន្ធ នីសា នឹងចូលរោងការជាមួយលោក ចៅ សម្បត្តិ ហៅ សាំបា នៅថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៧ នៅសណ្ឋាគារ សូហ្វីតែល៕