• 2017-12-11 03:07:14
  • ព័ត៌មាន

លេច​មុខ​តារា​ជើង​ចាស់ ខៃ ប្រសិទ្ធ មក​ជួយ​សង្គ្រោះ​ជីវិត ពេជ្រ ចរណៃ

  • 2017-12-11 03:07:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​អតីត​តារា​សម្តែង​ជើង​ចាស់​ដែល​បាន​ទៅ​រស់​នៅ​ទឹកដី​អូស្ត្រាលី​លោក ខៃ ប្រសិទ្ធ បាន​ជួយ​សង្គ្រោះ​ជីវិត​តារាស្រី ពេជ្រ ចរណៃ ដែល​មាន​ជំងឺ​ប្រើសបេះដូង ត្រូវ​ការ​វះ​កាត់​បន្ទាន់។

កាល​ពី​ថ្ងៃទី១០ ធ្នូ ម្សិល​មិញ​នេះ នៅ​លើ​គណនី​ហ្វេស​ប៊ុក​លោក ខៃ ប្រសិទ្ធ បាន​សរសេរ​ថា ដូច​បាន​សន្យា ថ្ងៃនេះ​ខ្ញុំ​នៅ​ជាមួយ ពេជ្រ ចរណៃ និង​គ្រួសារ​នាង​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ ដើម្បី​លើក​ទឹក​ចិត្ត​នាង​អស់​ពី​ចិត្ត ព្រោះ​ចង់​ឃើញ​ស្នាម​ញញឹម​នាង​សារ​ជា​ថ្មី។

មិន​ត្រឹម​តែ​មាន​ទឹកចិត្ត​ខំស្កាត់​ពីប្រទេស​អូស្ត្រាលី​មក​មើល​ ពេជ្រ ចរណៃ នៅ​ថៃ​នោះ​ទេ លោក ខៃ ប្រសិទ្ធ ថែម​ទាំង​ចេញ​ថ្លៃ​វះកាត់​ឲ្យ ពេជ្រ ចរណៃ ដល់​ទៅ​ជិត​២ម៉ឺន​ដុល្លារ។

បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា មូល​ហេតុ​ដែល​លោក ខៃ ប្រសិទ្ធ សម្រេច​ចិត្តជួយ​សង្គ្រោះ​ជីវិត​តារារូប​នេះ ព្រោះ​តែ​ជីវភាពនាងខ្វះខាតខ្លាំង ដូច្នេះ​លោក​​មិន​ដាច់​ចិត្ត​ឱប​ដៃ​ឈរ​មើល​នាង​ស្លាប់ព្រោះតែគ្មានថវិកានោះឡើយ ហើយលោកក៏មិនមែនជាអ្នកមាននោះដែរ។

ទឹក​ចិត្ត​ដ៏​ប្រពៃ​របស់​អតីតតារា​សម្តែង​ជើង​ចាស់​រូប​នេះ កើត​ចេញ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី ពេជ្រ ចរណៃ ដង្ហោយ​រក​ជំនួយ ១ ៨០០០ ដុល្លារ ដើម្បី​ឲ្យ​បង់​ថ្លៃ​វះ​កាត់​ជំងឺ​បេះដូង​របស់​នាង៕

អត្ថបទ៖ ដេត ធន្នី

មតិយោបល់