• 2016-10-04 21:39:59
  • ព័ត៌មាន
"ផ្លូវ​ទៅ​ស្រុក" ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ ទី​កំណើត​ពិធីការិនី​ល្បី ដួង​ ម៉ាណា "ផ្លូវ​ទៅ​ស្រុក" ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ ទី​កំណើត​ពិធីការិនី​ល្ប...
  • 2016-10-04 21:39:59
  • ព័ត៌មាន

ចប់​ភ្ជុំ​បិណ្ឌ​ភ្លាម ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" ចាប់​ផ្ដើម​បេសកកម្ម​​របស់​ខ្លួន​ភ្លាម​ ទៅ​ប្រមែប្រមូល​ព័ត៌មាន​នៅ​ខេត្ត​ព្រះសីហនុ ទី​ស្រុក​កំណើត​តារា​ស្រី​ល្បី​ឈ្មោះ​មួយ​រូប គឺ​ដួង​ ម៉ាណា។ ដួង ម៉ាណា កើត​នៅ​ភូមិ​វាល​មាស សង្កាត់​វាលរេញ ខណ្ឌ​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។   នៅ​មុន​ក្រុម​ការងារ​ទៅ​ដល់​ខេត្ត​ព្រះសីហនុ ដួង ម៉ាណា ជា​ពិធី​ការិនី និង តារា​សម្ដែង បាន​ខ្សឹប​ប្រាប់​ក្រុម​ការងារ​"ផ្លូវ​ទៅ​ស្រុក" ថា ប្រសិន​បើ​ "ផ្លូវ​ទៅ​ស្រុក" ទៅ​ដល់​ខេត្ត​ព្រះសីហនុ កុំ​ភ្លេច​ឈប់​នៅ​ផ្សារ​វាលរេញ ដោយ​នៅ​ទី​នេះ គ្រឿង​សមុទ្រ ដូចជា ក្ដាម​លក់​ធូរ​ថ្លៃ។     ក្រៅ​ពី​ការងារ​សិល្បៈ ដួង ម៉ាណា ដែល​ជារឿយៗ ចូល​ចិត្ត​ធ្វើ​ការងារ​សង្គម និង ជួយ​បង្រៀន​ភាសា​អង់គ្លេស​ដល់​ក្មេង​ៗ​ រួម​ទាំង​សីលធម៌ អនាម័យ បណ្ដុះ​គំនិត​ស្រឡាញ់​រាប់​អាន​គ្នា និង​បណ្ដុះ​បណ្ដាល​ជំនាញ​ធ្វើ​គ្រឿង​សង្ហារិម​ពី​ផ្ដៅ​ដល់​ពលរដ្ឋ​ក្រីក្រ ​នោះ បាន​និយាយ​ថា ខេត្ត​ព្រះ​សីហនុ​ គឺជា​ខេត្ត​មួយ​មានសក្ដានុពល​ទេសចរណ៍ ដែល​មាន​ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត និង កំពង់ផែ​សមុទ្រ​ដ៏​ធំ ដូច្នេះ គ្រប់​ភ្ញៀវ ទេសចរណ៍​បាន​ទៅ​លេង គឺ​មិន​រំលង​នៃ​ការ​ភ្លក់​រសជាតិ​​ម្ហូប​គ្រឿង​សមុទ្រ​ឡើយ។   សូមចុចអាន៖ តារា​ស្រី ដួង ម៉ាណា ប្រកាស​គម្រោង​ថ្នាំ​ពេទ្យ​ទៅ​ខេត្ត​ចំនួន​៣   ទាក់ទង​ទៅ​នឹង​រឿង​រ៉ាវ​អតីតកាល​នៅ​ឯ​ស្រុក​កំណើត តារា​ស្រី​​ស្រស់​រូប​នេះ បាន​បង្ហើប​ពី​អនុស្សាវរីយ៍​មួយ​ចំនួន​នៅ​ឯ​ភូមិ​វាល​មាស​ កាល​ពី​នៅ​វ័យ​ក្មេង។ នៅ​អាយុ ១៣-១៤ ឆ្នាំ កុមារី ដួង ម៉ាណា ធ្លាប់​ដើរ​លក់​នំ​ចាន តាម​ភូមិ​ជាមួយ​ម្ដាយ​នៅ​ពេល​ទំនេរ​ពី​ការសិក្សា។ បទ​ពិសោធន៍​ដ៏​លំបាក​នេះ ធ្វើ​ឲ្យ​ដួង​ ម៉ាណា ចងចាំ​មិន​ភ្លេច​ហើយ​បន្ត​ការ​ខិតខំ​តស៊ូ​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន។   ស្ដាប់​ការ​រៀបរាប់​របស់​ ដួង ម៉ាណា   https://youtu.be/k0HMvaoLKMw   ចេញ​ពី​ការ​រំលឹក​អនុស្សាវរីយ៍​ ដួង​ ម៉ាណា បាន​ប្រាប់​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក​"​ថា "បើ​ឲ្យ​ខ្ញុំ​រៀបរាប់​អំពី​សក្ដានុពល​ខេត្ត ​ព្រះ​សីហនុ មាន​ច្រើន តែ​ខ្ញុំ​សូម​​លើក​ឡើង​តែ​ វាលរេញ ព្រោះ​ទី​នេះ​ខ្ញុំ​ធ្លាប់​នៅ ដូច្នេះ អ្នក​បាន​ទៅ​លេង​ក្រុង​ព្រះសីហនុ​ហើយ​ត្រឡប់​មក​ផ្ទះ​វិញ គេ​មិន​សូវ​រំលង​ ផ្សារ​វាលរេញ​នោះ​ទេ ព្រោះ​ក្ដាម​នៅ​ទី​នេះ​ធូរ​ថ្លៃ​ ជាង​នៅ​ក្រុង"។   សូមចុចអាន៖ បរទេស​មួយ​ក្រុម ប្រាប់​បទពិសោធន៍​មក​ទស្សនា​ភ្នំ​ឈ្ងោក សូមចុចអាន៖ ភ្នំ​សសៀរ មិន​ឆ្ងាយ​ពី​កែប ​​​មាន​ល្អាង​រូង​ធម្មជាតិ​ដ៏​អស្ចារ្យ​​គ្មាន​កន្លែង​ណា​ដូច សូមចុចអាន៖ មិន​បាច់​ទៅ​ឆ្ងាយ​ ក៏​អាច​កម្សាន្ត​សប្បាយ​នៅ​ក្នុង​ក្រុង​កំពត   ដោយ៖ វិបុត្រ

  • 2016-07-14 17:35:37
  • ជីវិតតារា
តារា​ស្រី ដួង ម៉ាណា ប្រកាស​គម្រោង​ថ្នាំ​ពេទ្យ​ទៅ​ខេត្ត​ចំនួន​៣ តារា​ស្រី ដួង ម៉ាណា ប្រកាស​គម្រោង​ថ្នាំ​ពេទ្យ​ទៅ​ខេត្ត​ចំនួន​៣
  • 2016-07-14 17:35:37
  • ជីវិតតារា

ថ្មី​ៗ​នេះ តារា​សម្ដែង និង​ជា​ពិធីការិនី ដួង ម៉ាណា បាន​ប្រកាស​ពី​គម្រោង​ថ្នាំ​ពេទ្យ​ថ្មី​មួយ ត្រៀម​នាំ​យក​ទៅ​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ​នៅ​តាម​ខេត្ត​មួយ​ចំនួន។   គម្រោង​នេះ ត្រៀម​យក​ទៅ​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ភូមិ​ឃុំ​មួយ​ចំនួន​នៃ​ខេត្ត កំពង់ស្ពឺ តាកែវ កណ្ដាល និង​អាច​ដល់​ខេត្ត​ពោធិ៍សាត់​ទៀត។ គម្រោង​ថ្នាំ​ពេទ្យ​នេះ ម៉ាណា ទទួល​បាន​មូលនិធិ​ពី​ក្រុម​វេជ្ជបណ្ឌិត​នៅ​សហរដ្ឋ​អាមេរិក​មួយ​ក្រុម ដែល​មួយ​ឆ្នាំ​ម្ដង ក្រុម​គ្រូពេទ្យ​ទាំង​នោះ ចុះ​មក​ផ្ដល់​មូលនិធិ​ម្ដង។     “តាម​ពិត​ទៅ ក្នុង​គម្រោង​នេះ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​សម្រប​សម្រួល និង​ចង្អុល​បង្ហាញ​ថា កន្លែង​ដែល​គួរ​ពួក​គាត់​ទៅ...ហើយ​គម្រោង​​នេះ គឺ​មាន​ការ​ផ្ដល់​ជូន​ថ្នាំ​ពេទ្យ បូក​រួម​ទាំង​ការ​ពិនិត្យ និង​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ផង"។ ម៉ាណា បន្ថែម។   ម្ចាស់​ហាង​លក់​គ្រឿង​សង្ហារិម "Mana Furniture ​រូប​នេះ គ្រោង​នាំ​ជំនួយ​ទាំង​នេះ ទៅ​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ឃុំ​មួយ​ចំនួន​នៃ​ខេត្ត​ខាង​លើ ចាប់​ផ្ដើម​ថ្ងៃ​ទី ២៤ កក្កដា​នេះ ក្នុង​គោល​បំណង​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​ឡាយ ​ទទួល​បាន​សុខភាព​ល្អ តាម​រយៈ​ជំនួយ​សប្បុរសធម៌​មួយ​នេះ។   គម្រោង​ថ្នាំ​ពេទ្យ គឺ​ជា​គម្រោង​បន្ថែម​មួយ​ទៀត បន្ទាប់​គម្រោង​ផ្ទាល់​ខ្លួន ក៏​ដូច​ជា​គ្រួសារ​របស់ ដួង ម៉ាណា ដែល​ជា​រឿយ​ៗ ពិសេស​គឺ​ថ្ងៃ​ចុង​សប្ដាហ៍ នាង​តែង​ចុះ​ទៅ​បង្រៀនក្មេង​ៗ​ពី​​ភាសាអង់​គ្លេស សីលធម៌ អនាម័យ បណ្ដុះ​គំនិត​ស្រឡាញ់​រាប់​អាន​គ្នា និង​បណ្ដុះ​បណ្ដាល​ជំនាញ​ធ្វើ​គ្រឿង​សង្ហារិម​ពី​ផ្ដៅ​ដល់​ពលរដ្ឋ​ក្រីក្រ ក្នុង​ភូមិ​ស្រុក​មួយ​ចំនួន​ផង ឲ្យ​ពួក​គេ​មាន​បំណិន​ជីវិត និង​ទទួល​បាន​ចំណូល​បន្ថែម។     គម្រោង​ដែល​បាន​ចាប់​ផ្ដើម​ប្រមាណ​ជា ៣​ឆ្នាំ​មក​ហើយ​នោះ នៅ​តែ​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ ដោយ​ក្នុង​នោះ នាង​ថែម​ទាំង​បាន​ទៅ​បង្កើត​រោង​សិប្បកម្ម​ផលិត​គ្រឿង​សង្ហារិម​ធ្វើ​ពី​ផ្ដៅ​នៅ​ក្នុង​ខេត្ត​ខ្លះ​ផង។ ថៅកែ​ស្រី​វ័យ​ក្មេង​រូប​នេះ អះអាង​ថា នាង​នឹង​នៅ​តែ​បន្ត​សកម្មភាព​ចំពោះ​គម្រោង​ទាំង​ពីរ​រហូត ​ដរាប​ណា​នាង​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា៕   អត្ថបទ៖ ទារិកា

  • 2016-10-04 21:39:59
  • ព័ត៌មាន
"ផ្លូវ​ទៅ​ស្រុក" ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ ទី​កំណើត​ពិធីការិនី​ល្បី ដួង​ ម៉ាណា

ចប់​ភ្ជុំ​បិណ្ឌ​ភ្លាម ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" ចាប់​ផ្ដើម​បេសកកម្ម​​របស់​ខ្លួន​ភ្លាម​ ទៅ​ប្រមែប្រមូល​ព័ត៌មាន​នៅ​ខេត្ត​ព្រះសីហនុ ទី​ស្រុក​កំណើត​តារា​ស្រី​ល្បី​ឈ្មោះ​មួយ​រូប គឺ​ដួង​ ម៉ាណា។ ដួង ម៉ាណា កើត​នៅ​ភូមិ​វាល​មាស សង្កាត់​វាលរេញ ខណ្ឌ​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។   នៅ​មុន​ក្រុម​ការងារ​ទៅ​ដល់​ខេត្ត​ព្រះសីហនុ ដួង ម៉ាណា ជា​ពិធី​ការិនី និង តារា​សម្ដែង បាន​ខ្សឹប​ប្រាប់​ក្រុម​ការងារ​"ផ្លូវ​ទៅ​ស្រុក" ថា ប្រសិន​បើ​ "ផ្លូវ​ទៅ​ស្រុក" ទៅ​ដល់​ខេត្ត​ព្រះសីហនុ កុំ​ភ្លេច​ឈប់​នៅ​ផ្សារ​វាលរេញ ដោយ​នៅ​ទី​នេះ គ្រឿង​សមុទ្រ ដូចជា ក្ដាម​លក់​ធូរ​ថ្លៃ។     ក្រៅ​ពី​ការងារ​សិល្បៈ ដួង ម៉ាណា ដែល​ជារឿយៗ ចូល​ចិត្ត​ធ្វើ​ការងារ​សង្គម និង ជួយ​បង្រៀន​ភាសា​អង់គ្លេស​ដល់​ក្មេង​ៗ​ រួម​ទាំង​សីលធម៌ អនាម័យ បណ្ដុះ​គំនិត​ស្រឡាញ់​រាប់​អាន​គ្នា និង​បណ្ដុះ​បណ្ដាល​ជំនាញ​ធ្វើ​គ្រឿង​សង្ហារិម​ពី​ផ្ដៅ​ដល់​ពលរដ្ឋ​ក្រីក្រ ​នោះ បាន​និយាយ​ថា ខេត្ត​ព្រះ​សីហនុ​ គឺជា​ខេត្ត​មួយ​មានសក្ដានុពល​ទេសចរណ៍ ដែល​មាន​ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត និង កំពង់ផែ​សមុទ្រ​ដ៏​ធំ ដូច្នេះ គ្រប់​ភ្ញៀវ ទេសចរណ៍​បាន​ទៅ​លេង គឺ​មិន​រំលង​នៃ​ការ​ភ្លក់​រសជាតិ​​ម្ហូប​គ្រឿង​សមុទ្រ​ឡើយ។   សូមចុចអាន៖ តារា​ស្រី ដួង ម៉ាណា ប្រកាស​គម្រោង​ថ្នាំ​ពេទ្យ​ទៅ​ខេត្ត​ចំនួន​៣   ទាក់ទង​ទៅ​នឹង​រឿង​រ៉ាវ​អតីតកាល​នៅ​ឯ​ស្រុក​កំណើត តារា​ស្រី​​ស្រស់​រូប​នេះ បាន​បង្ហើប​ពី​អនុស្សាវរីយ៍​មួយ​ចំនួន​នៅ​ឯ​ភូមិ​វាល​មាស​ កាល​ពី​នៅ​វ័យ​ក្មេង។ នៅ​អាយុ ១៣-១៤ ឆ្នាំ កុមារី ដួង ម៉ាណា ធ្លាប់​ដើរ​លក់​នំ​ចាន តាម​ភូមិ​ជាមួយ​ម្ដាយ​នៅ​ពេល​ទំនេរ​ពី​ការសិក្សា។ បទ​ពិសោធន៍​ដ៏​លំបាក​នេះ ធ្វើ​ឲ្យ​ដួង​ ម៉ាណា ចងចាំ​មិន​ភ្លេច​ហើយ​បន្ត​ការ​ខិតខំ​តស៊ូ​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន។   ស្ដាប់​ការ​រៀបរាប់​របស់​ ដួង ម៉ាណា   https://youtu.be/k0HMvaoLKMw   ចេញ​ពី​ការ​រំលឹក​អនុស្សាវរីយ៍​ ដួង​ ម៉ាណា បាន​ប្រាប់​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក​"​ថា "បើ​ឲ្យ​ខ្ញុំ​រៀបរាប់​អំពី​សក្ដានុពល​ខេត្ត ​ព្រះ​សីហនុ មាន​ច្រើន តែ​ខ្ញុំ​សូម​​លើក​ឡើង​តែ​ វាលរេញ ព្រោះ​ទី​នេះ​ខ្ញុំ​ធ្លាប់​នៅ ដូច្នេះ អ្នក​បាន​ទៅ​លេង​ក្រុង​ព្រះសីហនុ​ហើយ​ត្រឡប់​មក​ផ្ទះ​វិញ គេ​មិន​សូវ​រំលង​ ផ្សារ​វាលរេញ​នោះ​ទេ ព្រោះ​ក្ដាម​នៅ​ទី​នេះ​ធូរ​ថ្លៃ​ ជាង​នៅ​ក្រុង"។   សូមចុចអាន៖ បរទេស​មួយ​ក្រុម ប្រាប់​បទពិសោធន៍​មក​ទស្សនា​ភ្នំ​ឈ្ងោក សូមចុចអាន៖ ភ្នំ​សសៀរ មិន​ឆ្ងាយ​ពី​កែប ​​​មាន​ល្អាង​រូង​ធម្មជាតិ​ដ៏​អស្ចារ្យ​​គ្មាន​កន្លែង​ណា​ដូច សូមចុចអាន៖ មិន​បាច់​ទៅ​ឆ្ងាយ​ ក៏​អាច​កម្សាន្ត​សប្បាយ​នៅ​ក្នុង​ក្រុង​កំពត   ដោយ៖ វិបុត្រ

  • 2016-07-14 17:35:37
  • ជីវិតតារា
តារា​ស្រី ដួង ម៉ាណា ប្រកាស​គម្រោង​ថ្នាំ​ពេទ្យ​ទៅ​ខេត្ត​ចំនួន​៣

អត្ថបទពេញនិយម