• 2016-08-25 18:04:25
  • Road Safety
MV ថ្មី​ "បងចាំ" របស់​ ហ្សូណូ ចាយ​​ជិត៥ពាន់​ដុល្លារ MV ថ្មី​ "បងចាំ" របស់​ ហ្សូណូ ចាយ​​ជិត៥ពាន់​ដុល្លារ
  • 2016-08-25 18:04:25
  • Road Safety

បទ ​"បងចាំ" របស់​​​លោក ហ្សូណូ ដែល​ត្រៀម​បញ្ចេញ​លើ​ទីផ្សារ​ខាង​មុខ​នេះ អាច​ចាត់​ទុក​​ថា ជា​ការ​ចំណាយ​ច្រើន​ជាង​គេ​លើ​​ការ​ថត ​MV ក្នុង​ចំណោម​​​បទ​ចម្រៀង​របស់​លោក​កន្លង​មក ដោយ​បទ​មួយ​នេះ​ ​ចំណាយ​ខ្ទង់​ជិត​៥ពាន់​ដុល្លារ​ឯណោះ។ នេះ​បើ​តាម​ការ​បង្ហើប​ប្រាប់ ពី​ម្ចាស់​បទ។     លោក ហ្សូណូ បាន​ឲ្យ​ដឹង​ថា បទ​ "បងចាំ" គឺ​ជា ​Original Song ស្នាដៃ​ចុង​ក្រោយ​របស់​លោក ​​បច្ចុប្បន្ន​បាន​ថត MV រួច​រាល់​ហើយ ត្រៀម​ចេញ​ Full MV ប្រហែល​២សប្ដាហ៍​ខាង​មុខ​នេះ។   អាច​ចាត់​ទុក​ថា ជា​ MV​ ចំណាយ​ពេល​ថត​យូរ ជាងគេ និង​ចំណាយ​ប្រាក់​ច្រើន​ជាង​គេ ក្នុង​ចំណោម​បទ​ចម្រៀង​របស់​លោក​កន្លង​មក ត្បិត​អី​បទ​មួយ​នេះ ​បាន​ចំណាយ​ពេល​ថត​ដល់​ទៅ៦ថ្ងៃ ខណៈ​បទ​កន្លង​មក​ថត​តែ​១ថ្ងៃ​ឬ២ថ្ងៃ ប៉ុណ្ណោះ។ " យើង​ថត​កំពង់​សោម៣ថ្ងៃ ហើយ​នៅ​ប្រលានយន្តហោះ​ភ្នំពេញ​១ថ្ងៃ រួច​​ទៅ​កំពង់​សោម២ថ្ងៃ​ទៀត តែ​យើង​ចេញ​មិន​ថ្ងៃ​ជាប់​គ្នា​ទេ បទ​ហ្នឹង​ ចាយ​អស់​ខ្ទង់ ៤ទៅ៥ពាន់​ដុល្លារ​អី​ដែរ​ហ្នឹង" ហ្សូណូ បង្ហើប​ឲ្យ​ដឹង។     តាម​ការ​លើក​ឡើង​របស់ ហ្សូណូ សម្រាប់​​ Original Song ខាង​លើ មិន​មែន​ជា​ស្នាដៃ​ទី១​របស់​លោក​ឡើយ កន្លង​មក ​ខ្លួន​ធ្លាប់​ច្រៀង​​បទ​ប្រភេទ​នេះ ជាង​២០បទ​មក​ហើយ តាំង​ពី​​នៅ​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម KH​ ​​មក​ម្ល៉េះ។   ដោយ​បច្ចុប្បន្ន​យុវវ័យ​កំពុងតែ​ងាក​មក​គាំទ្រ​លើ​ស្នាដៃ​ Original Song ហ្សូណូ ប្ដេជ្ញា​ចិត្ត​ថា នឹង​ខំប្រឹង​បង្កើត​នូវ​អ្វី​ដែល​ថ្មី ដើម្បី​មុខ​មាត់​សិល្បៈ​ជាតិ។ បែប​នេះ​ក្ដី​ តារា​ចម្រៀង​​ Rock​ ​រូប​នេះ​ ​មិន​​ទាន់​ហ៊ាន​​សន្យា​ថា ឈប់​ច្រៀង​បទ​ Copy ទាំង​ស្រុង​ឡើយ ប៉ុន្តែ​លោក​​ នឹង​ព្យាយាម​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​ទៅ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន។   ហ្សូណូ ​បាន​ថ្លែង​ជា​ចុង​ក្រោយ​ថា ចាប់​ពី​ពេល​នេះ​ទៅ រាល់​បទ​ចម្រៀង​របស់​ខ្លួន​ដែល​ចេញ គឺ​គិត​លើ​​គុណ​ភាព លែង​គិត​ពី​បរិមាណ​ទៀត​ហើយ យូរៗ​ចេញ​១បទ​ ក៏​លោក​​ថា អត់​អី​ដែរ ៕   អត្ថបទ៖ ខុត សីហា

  • 2016-06-22 18:14:02
  • ព័ត៌មាន
ហ្សូណូ ​ណែនាំ មាស សុខសោភា រឿង​ហាត់​កីឡា ហ្សូណូ ​ណែនាំ មាស សុខសោភា រឿង​ហាត់​កីឡា
  • 2016-06-22 18:14:02
  • ព័ត៌មាន

ហ្សូណូ បាន​និយាយ​ថា លោក​តែង​ទៅ​ជួយ​ណែនាំ​ពី​របៀប​ហាត់ប្រាណ​ដល់ មាស សុខសោភា ជា​ប្រចាំ ដើម្បី​ឱ្យ​នាង​មាន​រាង​ស្អាត​កាន់​តែ​ទាក់ទាញ​ថែម​ទៀត។     “មិន​មែន​ជា​គ្រូ​អី​ទេ! ហ្នឹង​ហើយ ខ្ញុំ​ឧស្សាហ៍​ទៅ​ជួយ​គាត់​តើ ព្រោះ​ជា​អ្នក​ស្គាល់​គ្នា​អី​អញ្ចឹង ខ្ញុំ​ដឹង​ច្រើន​ជាង សោភា រឿង​របៀប​ហាត់​ប្រាណ"។ ហ្សូណូ ថ្លែង​មក​កាន់ Sabay ក្នុង​ឱកាស​សម្ពោធ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​យីហោ" តារា" ចុង​សប្ដាហ៍​កន្លង​មក។ បុរស​សង្ហារ​រូប​នេះ​បន្ត​ថា លោក​បាន​ណែនាំ មាស សុខសោភា នូវ​ប្រភេទ​កីឡា​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន​ប្រដាល់​ផង​ដែរ។   ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា ហ្សូណូ អះអាង​ថា ពួក​គេ​មិន​​បាន​ទៅ​ហាត់​ប្រាណ​ឱ្យ​ទៀងទាត់​នោះ​ទេ ព្រោះ​មាន​ការ​មមាញឹក​រៀងខ្លួន​ក្នុង​ការ​ងារ​សិល្បៈ។ ដោយ​ឡែក​នៅ​ក្នុង Page Facebook ផ្លូវ​ការ​របស់ មាស សុខសោភា ក៏​ធ្លាប់​បាន​សរសេរ​ដោយ​ពោល​សរសើរ​ថា ហ្សូណូ ជា​គ្រូ​បង្ហាត់​កីឡា​ម្នាក់​ដ៏​ល្អ​ម្នាក់​របស់​នាង៕   អត្ថបទ៖ សំ ជំនាញ

  • 2015-11-19 15:19:37
  • ព័ត៌មាន
ជាង​៤០០ កន្សែង​-អាវ-មួក លក់​ដាច់​ដោយ​ក្រុម​ ហ្សូ​ណូ-អាចារ្យធំ​ ជាង​៤០០ កន្សែង​-អាវ-មួក លក់​ដាច់​ដោយ​ក្រុម​ ហ្សូ​ណូ-អាចារ្យធំ​
  • 2015-11-19 15:19:37
  • ព័ត៌មាន

កន្សែង​ប្រហែល​ ៣០០ មួក​៥០ និង ​អាវ​យឺត​៣០ ត្រូវ​បាន​​ក្រុមតារា​ចម្រៀង​ ហ្សូណូ រួម​ជាមួយ​ ​ឌីជេ​អាចារ្យ​​ធំ ​លក់​ដាច់​អស់​កាល​ពី​ល្ងាច​មិញ​នៅ​ស្តាត​អូឡាំពិក។ នេះ​បើ​តាម​ការ​រៀប​រាប់​របស់​ អាចារ្យធំ។     ចំពោះ​ថវិកា​សរុប​បាន​ប៉ុន្មាន ឌីជេ អាចារ្យ​ធំ​ប្រាប់​ថា មិនទាន់​បាន​ទូទាត់​ទេ៖" លក់​ម្សិល​មិញ​បាន​ច្រើន​ដែរ​អូន កន្សែង​ប្រហែល ៣០០ អាវយឺត​៣០ មួក​៥០​អី​ហ្នឹង​...យប់​មិញ​ចប់​កម្ម​វិធី​ទាត់​បាល់​ភ្លាម​ក្រុម​ពួក​បង​ក៏​រើ​មក​អីវ៉ាន់​មក​ផ្ទះ​រៀង​ខ្លួន​ ចំពោះ​ថវិកា​សរុប​មិន​ទាន់​បាន​ទូទាត់​ទេ"។   ឌីជេ​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា បន្ទាប់​ពី​សរុបទឹក​ប្រាក់​រួចរាល់​ ក្រុម​ពួក​លោក​​នឹង​យក​ទៅ ប្រគល់​ជូន​លោក​គ្រូ ជ័យ ប៊ុនឈឿ​ ដែល​ជា​គ្រូ​ប្រដាល់ និង​ជា​អាជ្ញា​កណ្ដាល​មួយ​ផ្នែក។ ឯ​មួយ​ផ្នែក​ទៀតដែល​នៅ​សល់ ទុក​ចំណាយ​ផ្សេង​ៗ។​   វីដេអូ​ខាង​ក្រោម​នេះ​ជា​​សកម្មភាព​លក់​ និង​ការ​អំពាវ​នាវ​​ឲ្យ​កូន​ខ្មែរ​ទាំង​អស់​ជួយ​ជាវ​ផលិត​ផល​ខ្មែរ​ពី ហ្សូណូ-អាចារ្យធំ៖​   https://youtu.be/83yAN7QrCH8   អត្ថបទ៖ ថា ម៉ាលីដា រូបថត&វីដេអូ៖ ទូរស័ព្ទដៃ

  • 2015-11-18 18:35:05
  • ព័ត៌មាន
ដល់​ពេល​ត្រូវ​តប​ស្នង ហ្សូណូ-អាចារ្យ​ធំ​ ចាប់​ដៃ​គ្នា​លក់​កន្សែង​ជួយ​សិល្បករចាស់ៗ ដល់​ពេល​ត្រូវ​តប​ស្នង ហ្សូណូ-អាចារ្យ​ធំ​ ចាប់​ដៃ​គ្នា​លក់​កន្សែង​ជួយ​ស...
  • 2015-11-18 18:35:05
  • ព័ត៌មាន

ពេល​វេលា​មួយ​ដែល​សិល្បករ​ជំនាន់​ក្រោយ​បាន​ធ្វើ​ការ​តប​ស្នង​​ដល់​សិល្បករ​ចាស់ៗ​ក្រោម​រូបភាព​ជា​ច្រើន​ក្នុង​នោះ​​ ​តារា​ចម្រៀង​ ហ្សូណូ និង​ឌីជេ អាចារ្យធំ បានចាប់​ដៃ​គ្នា​​លក់​កន្សែង ​​​មួក​ និង​របស់​របរ​មួយ​ចំនួន​ទៀត​ ដើម្បី​យក​ថវិកា​ជួយ​អ្នក​ទាំង​នោះ​ ក្នុង​បរិវេណ​ស្តាត​អូឡាំពិក​ល្ងាច​​មិញ​នេះផង​ដែរ​។​   "ថវិកា​ដែល​លក់​បាន​នៅ​ក្នុង​ថ្ងៃ​នេះ​ គឺ​យក​ទៅ​ជួយ​ លោក​គ្រូ ជ័យ​ ប៊ុនឈឿ​ ជាពិសេស​ព្រោះ​គាត់​កំពុង​តែ​មាន​ជម្ងឺ​។ ចំពោះ​សិល្បករ​ចាស់ៗ​ផ្សេង​ទៀត​ ពួក​ខ្ញុំ​នឹង​បន្ត​​រៀប​ចំ​ Event​ ផ្សេងៗ​ទៀត​ ដើម្បី​ស្វែង​រក​ថវិកា​ជួយ​ពួក​គាត់​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ព្រោះ​គាត់​ចាស់ៗ​ហើយ​​អ្វី​ដែល​អាច​ធ្វើ​បាន ​គឺ​មាន​តែ​ចូល​រួម​ចំណែក​ជួយ​បាន​ប៉ុណ្ណា ក៏​ជា​​ទឹក​ចិត្ត​របស់​ពួក​ខ្ញុំ​ដែរ​ ដល់​ពេល​ដែល​ត្រូវ​តប​ស្នង​ពួកគាត់​ខ្លះ​ៗហើយ "។ អាចារ្យ​ធំ​ថ្លែង។   ​   ងាក​មក​​ ហ្សូ​ណូ បាន​ថ្លែង​ថា​ ក្នុង​នាម​​កូន​ខ្មែរ​យើង​ត្រូវ​ជួយ​ខ្មែរ និង​បាន​​សំណូម​ពរ​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ជួយ​គាំទ្រ​ទាំង​​អស់​គ្នា​រាល់​សកម្មភាព​សប្បុរសធម៌​ទាំង​ឡាយ​របស់​ក្រុម​សិល្បករ​ផង​។​   ​ទាំង​ពីរ​នាក់​ខាង​លើ​បន្ថែម​ទៀត​ថា សកម្មភាព​លក់​​នេះ​ មិន​មែន​ធ្វើ​ឡើង​តែ​ម្នាក់​ឯង​នោះ​ទេ ប៉ុន្តែ​មាន​ការ​ចូលរួម​សហការ​ផង​ដែរ​ពី​ក្រុម​អ្នក​និពន្ធ​កម្ពុជា, ក្រុម​យុវជន​មនុស្សធម៌, ក្រុម​សម្ព័ន្ធ​ឌីជេ​កម្ពុជា និង​ក្រុម​ភ្លេង​ជាតិ​ខ្មែរ​ជា​ដើម៕             ​ អត្ថបទ៖ ថា ម៉ាលីដា ​ រូបថត៖ ទូរស័ព្ទ​ដៃ ​​​

  • 2015-11-17 17:24:07
  • ជីវិតតារា
ហ្សូណូ ទៅ​លក់​កន្សែង​រក​លុយ​ជួយ​លោក​គ្រូ ជ័យ ប៊ុនឈឿ ល្ងាច​នេះ ហ្សូណូ ទៅ​លក់​កន្សែង​រក​លុយ​ជួយ​លោក​គ្រូ ជ័យ ប៊ុនឈឿ ល្ងាច​នេះ
  • 2015-11-17 17:24:07
  • ជីវិតតារា

ហ្សូណូ បាន​និយាយ​ថា រូប​គេ​នឹង​ទៅ​ឈរ​លក់​កន្សែង​សប្បុរសធម៌ ដើម្បី​ស្វែង​រក​ថវិកា​ជួយ​លោក​គ្រូ ជ័យ ប៊ុនឈឿ ក្នុង​ឱកាស​ការ​ប្រកួត​ជម្រុះ World Cup ជុំ​ទី២​រវាង​ជម្រើស​ជាតិ​កម្ពុជា និង​ជម្រើស​ជាតិ​ជប៉ុន​ល្ងាច​នេះ។   “សូម្បី ១ សេន​ក៏​ខ្ញុំ​មិន​យក​ដែរ សង្ឃឹម​ថា​បង​ប្អូន​ជួយ​ទិញ​កាន់​តែ​ច្រើន ជួយ​គាត់​បាន​កាន់​តែ​ច្រើន​ដូច​គ្នា​ដែរ"។ ហ្សូណូ ថ្លែង​មក​កាន់ Sabay មុន​នេះ​បន្តិច។ តារា​ចម្រៀង​រូប​នេះ​បន្ត​ថា ក្នុង​នាម​ជា​អ្នក​ជំនាន់​ក្រោយ គួរ​តែ​ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​ជួយ​ដល់​អ្នក​ជំនាន់​មុន ដែល​បាត់​បង់​សមត្ថភាព​ការងារ​ទៅ​ហើយ ជាក់​ស្ដែង​ដូច​ជា​អតីត​អាជ្ញា​កណ្ដាល ជ័យ ប៊ុនឈឿ ជា​ដើម ខណៈ​កំពុង​មាន​ជំងឺ និង​ជរាភាព។     លោក​បាន​បន្ថែម​ទៀត​ថា មិន​មែន​មាន​តែ​វិស័យ​កីឡា​នោះ​ទេ អ្នក​បាត់បង់​សមត្ថភាព​ការងារ​ក្នុង​វិស័យ​ផ្សេង​ទៀត ក៏​ត្រូវ​ចូលរួម​ជួយ​ពួក​គាត់​ដូច​គ្នា​ដែរ ជា​ពិសេស​វិស័យ​សិល្បៈ ស្រប់​ពេល​លោក​កំពុង​ប្រឡូក​ផ្ទាល់​តែ​ម្ដង។ រៀមច្បង​ទាំង​អស់​នោះ សុទ្ធសឹងតែ​ជា​អ្នក​ធ្លាប់​ជួយ​សង្គម និង​ការ​បង្ហាត់បង្ហាញ​ដល់​អ្នក​ជំនាន់​ក្រោយ ហើយ​ជា​ពេល​ត្រូវ​តបស្នង ទោះ​មិន​បាន​ច្រើន​យ៉ាង​ណា​ក្ដី។   តារា​ចម្រៀង​ខាង​លើ​បន្ថែម​ទៀត​ថា សកម្មភាព​នៅ​ល្ងាច​នេះ​មិន​មែន​ធ្វើ​ឡើង​តែ​ម្នាក់​ឯង​នោះ​ទេ ប៉ុន្តែ​មាន​ការ​ចូលរួម​សហការ​ផង​ដែរ​ពី​ក្រុម​អ្នក​និពន្ធ​កម្ពុជា, ក្រុម​យុវជន​មនុស្សធម៌, ក្រុម​សម្ព័ន្ធ​ឌីជេ​កម្ពុជា និង​ក្រុម​ភ្លេង​ជាតិ​ខ្មែរ​ជា​ដើម។ ពួក​គេ​ក៏​បាន​ធ្វើ​សកម្មភាព​បែប​នេះ ក្នុង​ឱកាស​ប្រកួត​មិត្តភាព​កម្ពុជា-ប្រ៊ុយណេ ប៉ុន្តែ​មិន​សូវ​ជោគជ័យ​នោះ​ទេ ដោយ​មាន​អ្នក​ទៅ​ចូលរួម​ទស្សនា​តិច​ពេក។   ទោះ​បី​ជា​យ៉ាង​ណា សម្រាប់​ព្រឹត្តិការណ៍​ល្ងាច​នេះ លោក​សង្ឃឹម​ថា នឹង​មាន​មនុស្ស​ទៅ​ទស្សនា​ច្រើន ដើម្បី​គាំទ្រ​កីឡាករ​ខ្មែរ និង​លក់​ដាច់​បាន​ច្រើន ដែល​មាន​ន័យ​ថា អាច​ជួយ​ទៅ​ដល់​អតីត​អាជ្ញាកណ្ដាល ជ័យ ប៊ុនឈឿ កាន់​តែ​ច្រើន​ដូច​គ្នា​ដែរ។ ពាក់ព័ន្ធ​ទៅ​នឹង​រឿង​សប្បុរសធម៌ កាល​ពី​ថ្ងៃ​ទី៩​វិច្ឆិកា ២០១៥ ហ្សូណូ ក៏​បាន​ទៅ​ចូលរួម​ជិះកង់​នៅ​ខេត្ត​បន្ទាយ​មានជ័យ ដើម្បី​រៃអង្គាស​លុយ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ផង​ដែរ៕   អាន​អត្ថបទ៖  មួយ​បទ របស់​​ ឱក សុគន្ធ​កញ្ញា Fans ​ហ៊ោ​​​ពេញ​ទំហឹង អាន​អត្ថបទ៖  រឿង​ថ្មី​របស់​មហាហង្ស “ខ្មោច​ថត​កុន” សហការ​ជាមួយ​កូរ៉េ       អត្ថបទ៖ សំ ជំនាញ រូប​ថត៖ ផ្ដល់​ឱ្យ

  • 2016-08-25 18:04:25
  • Road Safety
MV ថ្មី​ "បងចាំ" របស់​ ហ្សូណូ ចាយ​​ជិត៥ពាន់​ដុល្លារ

បទ ​"បងចាំ" របស់​​​លោក ហ្សូណូ ដែល​ត្រៀម​បញ្ចេញ​លើ​ទីផ្សារ​ខាង​មុខ​នេះ អាច​ចាត់​ទុក​​ថា ជា​ការ​ចំណាយ​ច្រើន​ជាង​គេ​លើ​​ការ​ថត ​MV ក្នុង​ចំណោម​​​បទ​ចម្រៀង​របស់​លោក​កន្លង​មក ដោយ​បទ​មួយ​នេះ​ ​ចំណាយ​ខ្ទង់​ជិត​៥ពាន់​ដុល្លារ​ឯណោះ។ នេះ​បើ​តាម​ការ​បង្ហើប​ប្រាប់ ពី​ម្ចាស់​បទ។     លោក ហ្សូណូ បាន​ឲ្យ​ដឹង​ថា បទ​ "បងចាំ" គឺ​ជា ​Original Song ស្នាដៃ​ចុង​ក្រោយ​របស់​លោក ​​បច្ចុប្បន្ន​បាន​ថត MV រួច​រាល់​ហើយ ត្រៀម​ចេញ​ Full MV ប្រហែល​២សប្ដាហ៍​ខាង​មុខ​នេះ។   អាច​ចាត់​ទុក​ថា ជា​ MV​ ចំណាយ​ពេល​ថត​យូរ ជាងគេ និង​ចំណាយ​ប្រាក់​ច្រើន​ជាង​គេ ក្នុង​ចំណោម​បទ​ចម្រៀង​របស់​លោក​កន្លង​មក ត្បិត​អី​បទ​មួយ​នេះ ​បាន​ចំណាយ​ពេល​ថត​ដល់​ទៅ៦ថ្ងៃ ខណៈ​បទ​កន្លង​មក​ថត​តែ​១ថ្ងៃ​ឬ២ថ្ងៃ ប៉ុណ្ណោះ។ " យើង​ថត​កំពង់​សោម៣ថ្ងៃ ហើយ​នៅ​ប្រលានយន្តហោះ​ភ្នំពេញ​១ថ្ងៃ រួច​​ទៅ​កំពង់​សោម២ថ្ងៃ​ទៀត តែ​យើង​ចេញ​មិន​ថ្ងៃ​ជាប់​គ្នា​ទេ បទ​ហ្នឹង​ ចាយ​អស់​ខ្ទង់ ៤ទៅ៥ពាន់​ដុល្លារ​អី​ដែរ​ហ្នឹង" ហ្សូណូ បង្ហើប​ឲ្យ​ដឹង។     តាម​ការ​លើក​ឡើង​របស់ ហ្សូណូ សម្រាប់​​ Original Song ខាង​លើ មិន​មែន​ជា​ស្នាដៃ​ទី១​របស់​លោក​ឡើយ កន្លង​មក ​ខ្លួន​ធ្លាប់​ច្រៀង​​បទ​ប្រភេទ​នេះ ជាង​២០បទ​មក​ហើយ តាំង​ពី​​នៅ​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម KH​ ​​មក​ម្ល៉េះ។   ដោយ​បច្ចុប្បន្ន​យុវវ័យ​កំពុងតែ​ងាក​មក​គាំទ្រ​លើ​ស្នាដៃ​ Original Song ហ្សូណូ ប្ដេជ្ញា​ចិត្ត​ថា នឹង​ខំប្រឹង​បង្កើត​នូវ​អ្វី​ដែល​ថ្មី ដើម្បី​មុខ​មាត់​សិល្បៈ​ជាតិ។ បែប​នេះ​ក្ដី​ តារា​ចម្រៀង​​ Rock​ ​រូប​នេះ​ ​មិន​​ទាន់​ហ៊ាន​​សន្យា​ថា ឈប់​ច្រៀង​បទ​ Copy ទាំង​ស្រុង​ឡើយ ប៉ុន្តែ​លោក​​ នឹង​ព្យាយាម​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​ទៅ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន។   ហ្សូណូ ​បាន​ថ្លែង​ជា​ចុង​ក្រោយ​ថា ចាប់​ពី​ពេល​នេះ​ទៅ រាល់​បទ​ចម្រៀង​របស់​ខ្លួន​ដែល​ចេញ គឺ​គិត​លើ​​គុណ​ភាព លែង​គិត​ពី​បរិមាណ​ទៀត​ហើយ យូរៗ​ចេញ​១បទ​ ក៏​លោក​​ថា អត់​អី​ដែរ ៕   អត្ថបទ៖ ខុត សីហា

  • 2016-06-22 18:14:02
  • ព័ត៌មាន
ហ្សូណូ ​ណែនាំ មាស សុខសោភា រឿង​ហាត់​កីឡា

ហ្សូណូ បាន​និយាយ​ថា លោក​តែង​ទៅ​ជួយ​ណែនាំ​ពី​របៀប​ហាត់ប្រាណ​ដល់ មាស សុខសោភា ជា​ប្រចាំ ដើម្បី​ឱ្យ​នាង​មាន​រាង​ស្អាត​កាន់​តែ​ទាក់ទាញ​ថែម​ទៀត។     “មិន​មែន​ជា​គ្រូ​អី​ទេ! ហ្នឹង​ហើយ ខ្ញុំ​ឧស្សាហ៍​ទៅ​ជួយ​គាត់​តើ ព្រោះ​ជា​អ្នក​ស្គាល់​គ្នា​អី​អញ្ចឹង ខ្ញុំ​ដឹង​ច្រើន​ជាង សោភា រឿង​របៀប​ហាត់​ប្រាណ"។ ហ្សូណូ ថ្លែង​មក​កាន់ Sabay ក្នុង​ឱកាស​សម្ពោធ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​យីហោ" តារា" ចុង​សប្ដាហ៍​កន្លង​មក។ បុរស​សង្ហារ​រូប​នេះ​បន្ត​ថា លោក​បាន​ណែនាំ មាស សុខសោភា នូវ​ប្រភេទ​កីឡា​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន​ប្រដាល់​ផង​ដែរ។   ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា ហ្សូណូ អះអាង​ថា ពួក​គេ​មិន​​បាន​ទៅ​ហាត់​ប្រាណ​ឱ្យ​ទៀងទាត់​នោះ​ទេ ព្រោះ​មាន​ការ​មមាញឹក​រៀងខ្លួន​ក្នុង​ការ​ងារ​សិល្បៈ។ ដោយ​ឡែក​នៅ​ក្នុង Page Facebook ផ្លូវ​ការ​របស់ មាស សុខសោភា ក៏​ធ្លាប់​បាន​សរសេរ​ដោយ​ពោល​សរសើរ​ថា ហ្សូណូ ជា​គ្រូ​បង្ហាត់​កីឡា​ម្នាក់​ដ៏​ល្អ​ម្នាក់​របស់​នាង៕   អត្ថបទ៖ សំ ជំនាញ

  • 2015-11-19 15:19:37
  • ព័ត៌មាន
ជាង​៤០០ កន្សែង​-អាវ-មួក លក់​ដាច់​ដោយ​ក្រុម​ ហ្សូ​ណូ-អាចារ្យធំ​

កន្សែង​ប្រហែល​ ៣០០ មួក​៥០ និង ​អាវ​យឺត​៣០ ត្រូវ​បាន​​ក្រុមតារា​ចម្រៀង​ ហ្សូណូ រួម​ជាមួយ​ ​ឌីជេ​អាចារ្យ​​ធំ ​លក់​ដាច់​អស់​កាល​ពី​ល្ងាច​មិញ​នៅ​ស្តាត​អូឡាំពិក។ នេះ​បើ​តាម​ការ​រៀប​រាប់​របស់​ អាចារ្យធំ។     ចំពោះ​ថវិកា​សរុប​បាន​ប៉ុន្មាន ឌីជេ អាចារ្យ​ធំ​ប្រាប់​ថា មិនទាន់​បាន​ទូទាត់​ទេ៖" លក់​ម្សិល​មិញ​បាន​ច្រើន​ដែរ​អូន កន្សែង​ប្រហែល ៣០០ អាវយឺត​៣០ មួក​៥០​អី​ហ្នឹង​...យប់​មិញ​ចប់​កម្ម​វិធី​ទាត់​បាល់​ភ្លាម​ក្រុម​ពួក​បង​ក៏​រើ​មក​អីវ៉ាន់​មក​ផ្ទះ​រៀង​ខ្លួន​ ចំពោះ​ថវិកា​សរុប​មិន​ទាន់​បាន​ទូទាត់​ទេ"។   ឌីជេ​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា បន្ទាប់​ពី​សរុបទឹក​ប្រាក់​រួចរាល់​ ក្រុម​ពួក​លោក​​នឹង​យក​ទៅ ប្រគល់​ជូន​លោក​គ្រូ ជ័យ ប៊ុនឈឿ​ ដែល​ជា​គ្រូ​ប្រដាល់ និង​ជា​អាជ្ញា​កណ្ដាល​មួយ​ផ្នែក។ ឯ​មួយ​ផ្នែក​ទៀតដែល​នៅ​សល់ ទុក​ចំណាយ​ផ្សេង​ៗ។​   វីដេអូ​ខាង​ក្រោម​នេះ​ជា​​សកម្មភាព​លក់​ និង​ការ​អំពាវ​នាវ​​ឲ្យ​កូន​ខ្មែរ​ទាំង​អស់​ជួយ​ជាវ​ផលិត​ផល​ខ្មែរ​ពី ហ្សូណូ-អាចារ្យធំ៖​   https://youtu.be/83yAN7QrCH8   អត្ថបទ៖ ថា ម៉ាលីដា រូបថត&វីដេអូ៖ ទូរស័ព្ទដៃ

  • 2015-11-18 18:35:05
  • ព័ត៌មាន
ដល់​ពេល​ត្រូវ​តប​ស្នង ហ្សូណូ-អាចារ្យ​ធំ​ ចាប់​ដៃ​គ្នា​លក់​កន្សែង​ជួយ​សិល្បករចាស់ៗ

ពេល​វេលា​មួយ​ដែល​សិល្បករ​ជំនាន់​ក្រោយ​បាន​ធ្វើ​ការ​តប​ស្នង​​ដល់​សិល្បករ​ចាស់ៗ​ក្រោម​រូបភាព​ជា​ច្រើន​ក្នុង​នោះ​​ ​តារា​ចម្រៀង​ ហ្សូណូ និង​ឌីជេ អាចារ្យធំ បានចាប់​ដៃ​គ្នា​​លក់​កន្សែង ​​​មួក​ និង​របស់​របរ​មួយ​ចំនួន​ទៀត​ ដើម្បី​យក​ថវិកា​ជួយ​អ្នក​ទាំង​នោះ​ ក្នុង​បរិវេណ​ស្តាត​អូឡាំពិក​ល្ងាច​​មិញ​នេះផង​ដែរ​។​   "ថវិកា​ដែល​លក់​បាន​នៅ​ក្នុង​ថ្ងៃ​នេះ​ គឺ​យក​ទៅ​ជួយ​ លោក​គ្រូ ជ័យ​ ប៊ុនឈឿ​ ជាពិសេស​ព្រោះ​គាត់​កំពុង​តែ​មាន​ជម្ងឺ​។ ចំពោះ​សិល្បករ​ចាស់ៗ​ផ្សេង​ទៀត​ ពួក​ខ្ញុំ​នឹង​បន្ត​​រៀប​ចំ​ Event​ ផ្សេងៗ​ទៀត​ ដើម្បី​ស្វែង​រក​ថវិកា​ជួយ​ពួក​គាត់​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ព្រោះ​គាត់​ចាស់ៗ​ហើយ​​អ្វី​ដែល​អាច​ធ្វើ​បាន ​គឺ​មាន​តែ​ចូល​រួម​ចំណែក​ជួយ​បាន​ប៉ុណ្ណា ក៏​ជា​​ទឹក​ចិត្ត​របស់​ពួក​ខ្ញុំ​ដែរ​ ដល់​ពេល​ដែល​ត្រូវ​តប​ស្នង​ពួកគាត់​ខ្លះ​ៗហើយ "។ អាចារ្យ​ធំ​ថ្លែង។   ​   ងាក​មក​​ ហ្សូ​ណូ បាន​ថ្លែង​ថា​ ក្នុង​នាម​​កូន​ខ្មែរ​យើង​ត្រូវ​ជួយ​ខ្មែរ និង​បាន​​សំណូម​ពរ​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ជួយ​គាំទ្រ​ទាំង​​អស់​គ្នា​រាល់​សកម្មភាព​សប្បុរសធម៌​ទាំង​ឡាយ​របស់​ក្រុម​សិល្បករ​ផង​។​   ​ទាំង​ពីរ​នាក់​ខាង​លើ​បន្ថែម​ទៀត​ថា សកម្មភាព​លក់​​នេះ​ មិន​មែន​ធ្វើ​ឡើង​តែ​ម្នាក់​ឯង​នោះ​ទេ ប៉ុន្តែ​មាន​ការ​ចូលរួម​សហការ​ផង​ដែរ​ពី​ក្រុម​អ្នក​និពន្ធ​កម្ពុជា, ក្រុម​យុវជន​មនុស្សធម៌, ក្រុម​សម្ព័ន្ធ​ឌីជេ​កម្ពុជា និង​ក្រុម​ភ្លេង​ជាតិ​ខ្មែរ​ជា​ដើម៕             ​ អត្ថបទ៖ ថា ម៉ាលីដា ​ រូបថត៖ ទូរស័ព្ទ​ដៃ ​​​

  • 2015-11-17 17:24:07
  • ជីវិតតារា
ហ្សូណូ ទៅ​លក់​កន្សែង​រក​លុយ​ជួយ​លោក​គ្រូ ជ័យ ប៊ុនឈឿ ល្ងាច​នេះ