• 2016-08-23 17:58:54
  • ស្ទីលតារា
Aaron Kwok លេង​សក់​ពណ៌​ផ្កាឈូក បង្អួត​រាង​សាច់​ដុំ​៦​កង់​ក្នុង​វ័យ​៥០​ឆ្នាំ Aaron Kwok លេង​សក់​ពណ៌​ផ្កាឈូក បង្អួត​រាង​សាច់​ដុំ​៦​កង់​ក្នុង​វ័យ​៥០​...
  • 2016-08-23 17:58:54
  • ស្ទីលតារា

កំពូល​តារា​ចម្រៀង​និង​សម្ដែង​ហុងកុង Aaron Kwok បាន​ផ្លាស់​ខោអាវ​សរុប​​ចំនួន​២០​កំផ្លេ​ក្នុង​ការ​ប្រគំ​តន្ត្រី​នា​ពេល​ថ្មី​ៗ​នេះ​របស់​ខ្លួន និង​បង្ហាញ​ឲ្យ​ឃើញ​នូវ​សាច់​ដុំ​ហាប់​ណែន​បើ​ទោះ​ជា​មាន​វ័យ​ជ្រេ​ហើយ​ក៏​ដោយ។     ការ​ប្រគំ​តន្ត្រី​របស់​តារា​ចម្រៀង​និង​សម្ដែង​ល្បី​ឈ្មោះ Aaron Kwok ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ​នៅ​ទីក្រុង​ហុងកុង​ក្រោម​ការ​ចូល​រួម​ទស្សនា​ជា​ច្រើន​កុះករ​ពី​សំណាក់​អ្នក​គាំទ្រ។ ពី​ដើម​ដល់​ចប់​កម្មវិធី តួ​រឿង "Cold War” បាន​ផ្លាស់ខោអាវ​សរុប​ទាំង​អស់​​២០​ឈុត ដោយ​ក្នុង​នោះ​មាន​ឈុត​ខ្លះ​បាន​រំលេច​ឡើង​សាច់​ដុំ​យ៉ាង​ហាប់​ណែន​របស់​តារា​វ័យ ៥០​ឆ្នាំ។ គេ​សង្កេត​ឃើញ​ថា បើ​ទោះ​បី​ជា​មាន​វ័យ​ជ្រេ​បន្តិច​មែន​​ក៏​ដោយ​តែ​តារា​កើត​ឆ្នាំ ១៩៦៥​នៅ​តែ​រក្សា​រាងរៅ​​ក៏​ដូច​រូប​សម្បត្តិ​បាន​ក្មេង​ជាង​វ័យ​ល្អ​ខ្លាំង​ណាស់៕                         ចុចអាន៖អ្នក​គាំទ្រ​ខឹង​សម្បា​ពេល​សៀវ ឡុង​នី​ជាប់​បាត​តារាង​តារា​មាន​សម្រស់​ស្អាត​ធម្មជាតិ   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ngoisao

  • 2016-06-12 17:07:11
  • ព័ត៌មាន
តារា​ចាស់​ស្ទាវ Aaron Kwok ទិញ Ferrari​ មួយ​គ្រឿង​​តម្លៃ​​ជាង​២​លាន​ដុល្លារ តារា​ចាស់​ស្ទាវ Aaron Kwok ទិញ Ferrari​ មួយ​គ្រឿង​​តម្លៃ​​ជាង​២​លាន​ដុ...
  • 2016-06-12 17:07:11
  • ព័ត៌មាន

​ក្នុង​ពិធី​បុណ្យ​អុំទូក​នៅ​ប្រទេស​ចិន​ (Dragon Boat Festival) កាល​ពី​ថ្ងៃ​ទី​ ៩ ខែមិថុនា តារា​សម្ដែង​ជើង​ចាស់​ហុងកុង Aaron Kwok បាន​បង្ហោះ​រូប​ឡាន​ស្ព័រ​ Ferrari ​​ថ្មី​សន្លាង​មួយ​គ្រឿង​ដែល​ខ្លួន​ទើប​នឹង​ទិញ​លើ​បណ្ដាញ​សង្គម។     តារា​វ័យ​៥០​ឆ្នាំ​គឺ​ជា​បុគ្គល​ម្នាក់​ដែល​មាន​ចំណង់ចំណូលចិត្ត​លើ​ឡាន​ប្រភេទ​ប្រណាំង ហើយ​​លោក​តែងតែ​ប្រមូល​ទិញ​ឡាន​ទាំង​នោះ​​ពី​ជុំវិញ​ពិភពលោក។ Aaron បាន​សរសេរ​ភ្ជាប់​​ជាមួយ​រូប​ឡាន​​លើ​បណ្ដាញ​សង្គម Weiboថា៖ "រីករាយ​ថ្ងៃ​​បុណ្យ​អុំទូក! ខ្ញុំ​ពិត​ជា​​រីករាយ​ខ្លាំង​ណាស់​ថ្ងៃនេះ ព្រោះ​​ខ្ញុំ​​អាច​ទទួល​បាន​ឡាន​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្ញុំ​គឺ Ferrari FXX-K ​​ដែល​យក​មក​ឲ្យ​ផ្ទាល់​ដោយ​លោក Matteo ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ferrari ​ប្រចាំ​ប្រទេស​ចិន"។   ​Ferrari FXX-K ​​គឺ​ជា​ប្រភេទ​ឡាន​​ដាក់​លក់​មាន​កំណត់ ដោយ​មាន​តែ​៣២​គ្រឿង​ប៉ុណ្ណោះ​ដែល​មាន​កម្លាំង ១០៣៥សេះ និង​ផលិត​ក្នុង​ឆ្នាំ​២០១៥ ហើយ​តម្លៃ​របស់​វា​មិន​ក្រោម ​២,៧​លាន​ដុល្លារ​ទេ៕​​​​​         ចុចអាន៖Aaron Kwok អាយុ​៥០​ប៉ុន្តែ​មាន​មិត្ត​ស្រី​សាច់​ខ្ចីល្វក់​អាយុ​​ប្អូន​ជិត​ពាក់កណ្ដាល   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ jaynestars

  • 2016-08-23 17:58:54
  • ស្ទីលតារា
Aaron Kwok លេង​សក់​ពណ៌​ផ្កាឈូក បង្អួត​រាង​សាច់​ដុំ​៦​កង់​ក្នុង​វ័យ​៥០​ឆ្នាំ

កំពូល​តារា​ចម្រៀង​និង​សម្ដែង​ហុងកុង Aaron Kwok បាន​ផ្លាស់​ខោអាវ​សរុប​​ចំនួន​២០​កំផ្លេ​ក្នុង​ការ​ប្រគំ​តន្ត្រី​នា​ពេល​ថ្មី​ៗ​នេះ​របស់​ខ្លួន និង​បង្ហាញ​ឲ្យ​ឃើញ​នូវ​សាច់​ដុំ​ហាប់​ណែន​បើ​ទោះ​ជា​មាន​វ័យ​ជ្រេ​ហើយ​ក៏​ដោយ។     ការ​ប្រគំ​តន្ត្រី​របស់​តារា​ចម្រៀង​និង​សម្ដែង​ល្បី​ឈ្មោះ Aaron Kwok ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ​នៅ​ទីក្រុង​ហុងកុង​ក្រោម​ការ​ចូល​រួម​ទស្សនា​ជា​ច្រើន​កុះករ​ពី​សំណាក់​អ្នក​គាំទ្រ។ ពី​ដើម​ដល់​ចប់​កម្មវិធី តួ​រឿង "Cold War” បាន​ផ្លាស់ខោអាវ​សរុប​ទាំង​អស់​​២០​ឈុត ដោយ​ក្នុង​នោះ​មាន​ឈុត​ខ្លះ​បាន​រំលេច​ឡើង​សាច់​ដុំ​យ៉ាង​ហាប់​ណែន​របស់​តារា​វ័យ ៥០​ឆ្នាំ។ គេ​សង្កេត​ឃើញ​ថា បើ​ទោះ​បី​ជា​មាន​វ័យ​ជ្រេ​បន្តិច​មែន​​ក៏​ដោយ​តែ​តារា​កើត​ឆ្នាំ ១៩៦៥​នៅ​តែ​រក្សា​រាងរៅ​​ក៏​ដូច​រូប​សម្បត្តិ​បាន​ក្មេង​ជាង​វ័យ​ល្អ​ខ្លាំង​ណាស់៕                         ចុចអាន៖អ្នក​គាំទ្រ​ខឹង​សម្បា​ពេល​សៀវ ឡុង​នី​ជាប់​បាត​តារាង​តារា​មាន​សម្រស់​ស្អាត​ធម្មជាតិ   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ngoisao

  • 2016-06-12 17:07:11
  • ព័ត៌មាន
តារា​ចាស់​ស្ទាវ Aaron Kwok ទិញ Ferrari​ មួយ​គ្រឿង​​តម្លៃ​​ជាង​២​លាន​ដុល្លារ