• 2018-08-22 02:24:29
  • ព័ត៌មាន

ការងារ​រវល់​ និង​មាន​តម្លៃ​យ៉ាង​ណា​ក៏​ Aaron Kwok សុំ​សម្រាក​ទៅ​ធ្វើ​​រឿង​មួយ​ឲ្យ​កូន​ដែរ

  • 2018-08-22 02:24:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Aaron Kwok, Jennifer Yu និង​អ្នក​ដឹក​នាំ​រឿង​ Mamoru Hosoda បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ព្រឹត្តិការណ៍​ Summer International Film Festival ឆ្នាំ ២០១៨ កាល​ពី​ថ្ងៃ​ទី​ ១៨​ ខែ​សីហា។

និយាយ​ក្នុង​ពិធី​នោះ​ Aaron បាន​លើក​ឡើង​ពី​នៅ​ខែ​ក្រោយ​ កូន​ស្រី​របស់​ខ្លួន​មាន​អាយុ​ ១​ខួប​ហើយ ហើយ​ខាង​​ក្រុមហ៊ុន​នឹង​អនុញ្ញាត​ឲ្យ​លោក​ឈប់​សម្រាក​មួយ​ថ្ងៃ។ ថ្លែង​អរគុណ​ចំពោះ​កាដូ​នេះ​ Aaron បាន​និយាយ​ថា៖ «ខ្ញុំ​ពិត​ជាអរគុណ​ចំពោះ​ក្រុមហ៊ុន​ណាស់​ដែល​ផ្ដល់​ថ្ងៃ​ឈប់​សម្រាកឲ្យ​ខ្ញុំ។ ទោះ​បី​ជា​មាន​ការងារ​រវល់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ពួកគេ​នៅ​តែ​យល់​ពី​ខ្ញុំ​ និង​ដឹង​ថា​ខ្ញុំ​ត្រូវ​ការ​ពេល​វេលា​ជាមួយ​ញ៉ាំ​អាហារ​ឆ្ងាញ់ៗជាមួយ​គ្រូសារ ដើម្បី​អបអរ​ឱកាស​ពិសេស​នេះ»។

តារា​សម្ដែង​ និង​ចម្រៀង​ហុងកុង​រូប​នេះ​ បាន​រៀប​ការ​ជាមួយ​ស្រីស្អាត​ Moka Fang កាល​ពី​ឆ្នាំ​ ២០១៧ និង​ទទួល​បាន​ចំណងដៃ​កូន​ស្រី​ម្នាក់​ឈ្មោះ​ Chantelle Kwok នៅ​ឆ្នាំ​ដដែល។ គ្រួសារ​មួយ​នេះ​រស់​នៅ​យ៉ាង​សុខសាន្ត​ចាប់​តាំង​ពី​ចាប់​ដៃ​គ្នា​ចូល​រោង​ការ​ មក​ទល់​ពេល​បច្ចុប្បន្ន៕

Aaron និងគ្រួសារ

ប្រភព៖ entertainment.toggle ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់