- 2024-05-17 02:29:52
- ព័ត៌មាន
ផលិតករ K-Pop ម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពីបទក្លែងខ្លួនជាសមាជិក BTS
- 2024-05-17 02:29:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតករ K-Pop ម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពីបទក្លែងខ្លួនជាសមាជិក BTS
ចន្លោះមិនឃើញ
មានសេចក្ដីរាយការណ៍ថា បុរសជាប់ចោទដែលមានអាយុ ២៩ឆ្នាំ ម្នាក់បានក្លែងបន្លំជាសមាជិក BTS និងប្រមូលព័ត៌មានផ្ទាល់ខ្លួន។
នាយកដ្ឋានឧទ្ទរណ៍ព្រហ្មទណ្ឌ ៥-២ នៃតុលាការកណ្ដាលក្រុងសេអ៊ូល (ចៅក្រម Kim Yong Joong, Kim Ji Sun, និង So Byeong Jin) បានកាត់ទោសបុគ្គលខាងលើ ស្ថិតក្នុងការកាត់ក្តីលើកដំបូងឱ្យជាប់ពន្ធនាគារ ១ ឆ្នាំកាលពីថ្ងៃទី ១០ ពីបទបំពានច្បាប់។
លោក A ត្រូវបានស៊ើបអង្កេតជាពិសេសចំពោះការក្លែងបន្លំ Suga (BTS) ដែលមានឈ្មោះពិតថា Min Yoon Gi ក្នុងខែសីហា ដល់ខែកញ្ញា ឆ្នាំ ២០២២។ បុគ្គលនេះត្រូវបានចោទប្រកាន់ និងចាប់ខ្លួនបន្ទាប់ពីលោកបានប្រើទូរស័ព្ទដៃនិយាយទៅកាន់ផលិតករ B។ ការធ្វើទង្វើនេះ លោកបានប្រមូលព័ត៌មានលម្អិតអំពីការបម្រើទ័ព និងក៏ទទួលបានប្រភពសំឡេងណែនាំដែលមិនបង្ហាញផងដែរ។
នៅក្នុងខែវិច្ឆិកានៃឆ្នាំនោះ A ក៏បានក្លែងបន្លំជាបុគ្គល B ដើម្បីទាក់ទង Suga ខ្លួនឯងសម្រាប់ហេតុផលដូចគ្នា។ ការប៉ុនប៉ងដើម្បីស្វែងរកព័ត៌មានទាក់ទងនឹងកាលបរិច្ឆេទចេញអាល់ប៊ុម និងពេលវេលានៃការចុះឈ្មោះផ្សេងៗទៀត។
ក៏មានសេចក្ដីរាយការណ៍ដែរថា លោកបានក្លែងខ្លួនជា V (BTS) ដែលមានឈ្មោះពិតថា Kim Tae Hyung ទៀតផង។ ក្នុងការធ្វើដូច្នេះ A បានទទួលឯកសារតន្ត្រីដែលមិនបានបង្ហាញជាង ១០ File តាមរយៈផលិតករផ្សេងទៀត។ លោកត្រូវបានចោទប្រកាន់ពីបទ នៃការដកចេញដោយគ្មានការអនុញ្ញាតនូវព័ត៌មានទាក់ទងនឹងអាល់ប៊ុម ព័ត៌មានលម្អិតបទចម្រៀងដែលមិនបានចេញផ្សាយ ព័ត៌មានផ្ទាល់ខ្លួន និងកាលវិភាគឯកជនផ្សេងៗ។
គួរបញ្ជាក់ផងដែរថា A ជាផលិតករចម្រៀងល្បីមួយរូបដែលធ្លាប់ធ្វើការផលិតបទចម្រៀងរបស់ក្រុមតារាចម្រៀងល្បីៗ៕