• 2017-09-28 03:04:00
  • ជីវិតតារា

ទឹកចិត្តឪពុក​ ពេល​កាត់​ទងផ្ចិត​ឲ្យកូន Aaron Kwok ភ័យ​ញ័រខ្លួន​​ជាង​​ថត​​កុន​ទៀត!​

  • 2017-09-28 03:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ ២២​ខែ​ កញ្ញា​ ត្រូវ​នឹង​ថ្ងៃ​សុក្រ​ តារា​សម្ដែង​ហុងកុង​ លោក​ Aaron Kwok បាន​ទទួល​ស្វាគមន៍​កូន​ដំបូង​របស់​លោក​ពេញ​ដោយ​សេចក្ដី​អំណរ​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន។

ជាក់​ស្ដែង​កាល​ពី​ម្សិលមិញ​នេះ​ លោក​ឪពុក​ថ្មី​ថ្មោង​រូប​នេះ​ បាន​ចូលរួម​ក្នុង​កម្មវិធី​មួយ​ ហើយ​ត្រូវ​អ្នក​សារព័ត៌មាន​រោម​សួរ​ពី​កូន​របស់​លោក​ជា​ច្រើន។ លោក​បាន​បញ្ជាក់​ថា​ កូន​ដំបូង​របស់​លោក​ គឺ​ជា​កូន​ស្រី​ មាន​ទម្ងន់​ប្រហែល​ជាង​ ២គីឡូ​កន្លះ ប៉ុន្តែ​មិន​បាន​បង្ហើប​ឈ្មោះ​នាង​ឡើយ។

ជាមួយ​គ្នា​នោះ​ តារា​ប្រុស​វ័យ​ ៥១​ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា​ លោក​ត្រូវ​តម្រូវ​ឲ្យ​កាត់​ទង​ផ្ចិត​របស់​កូន តែ​លោក​ភ័យ​ឡើង​ញ័រ​ទៅ​ហើយ​ បើ​ទោះ​កន្លង​មក​ធ្លាប់​ថត​រឿង​ក្នុង​ឈុត​សាហាវៗ​ជាង​នេះ​ក៏​ពិត​មែន។

រូបថតគ្រួសារតូច​ដំបូង​របស់ Aaron Kwok

«កំណើត​កូន​របស់​ខ្ញុំ​ គឺ​ពិត​ជា​អស្ចារ្យ​ណាស់​ ហើយ​ជីវិត​របស់​ខ្ញុំ​ក៏​បាន​ផ្លាស់​ប្ដូរ​ដែរ។ ខ្ញុំ​រីករាយ​ណាស់​ដែល​ប្រពន្ធ​ខ្ញុំ​សុខ​សប្បាយ​ តាំង​ពី​ពពោះ​ប៉ុន្មាន​ខែ​កន្លង​មក​ រហូត​ដល់​ប្រសូត​ដោយ​ជោគជ័យ» Aaron ថ្លែង​បន្ថែម។

រូបថត​រៀបការរបស់ Aaron Kwok និង​ភរិយា

ដោយសារ​ការ​ងារ​មមាញឹក​ច្រើន​ ហើយ​ណាមួយ​ផ្អាក​ពី​ការងារ​រយៈ​ពេល​យូរ​ផង ទើប​លោក​ត្រូវ​ត្រឡប់​ទៅ​បំពេញ​កិច្ចការ​ជា​ធម្មតា​វិញ​ ហេតុ​ដូច​នេះ​ទើប​លោក​សម្រេច​ជួល​មនុស្ស​ម្នាក់​ ឲ្យ​ជួយ​ប្រពន្ធ​លោក​មើល​ថែ​កូន​តូច។ ចុងក្រោយ​ លោក​បន្ត​ថា​ ខ្លួន​ពិត​ជា​មាន​កម្លាំង​ធ្វើ​ការ​មួយ​កម្រិត​ នៅ​ពេល​កូន​កើត​មក ហើយ​លោក​ប្ដេជ្ញា​ផ្ដល់​ជីវិត​ដ៏​រីករាយ​មួយ​ដល់​កូនស្រី​សំណព្វ​មួយ​នេះ៕

ចុចអាន៖

ប្រភព៖ entertainment.toggle ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់