• 2016-08-30 16:01:01
  • ភាពយន្ត
CFC ត្រូវ​ការ​អ្នក​ចូល​រៀន វគ្គ​ផលិតករ​ភាពយន្តខ្នាតវែង ២០នាក់ ដោយ​​ឥតគិតថ្លៃ CFC ត្រូវ​ការ​អ្នក​ចូល​រៀន វគ្គ​ផលិតករ​ភាពយន្តខ្នាតវែង ២០នាក់ ដោយ​​ឥតគ...
  • 2016-08-30 16:01:01
  • ភាពយន្ត

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​ និង​ទទួល​ការ​ថត​ភាពយន្ត​នៅ​កម្ពុជា ​ឬ ​Cambodia Film Commission (CFC) ត្រូវ​ការ​ជ្រើស​រើស​សិក្ខាកាម​ចំនួន​ ២០រូបឲ្យ​ចូល​រួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ស្ដី​ពី​ផលិតករ​ភាពយន្តខ្នាតវែង ឬ ​Feature Film Producer ។     ផ្អែក​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន វគ្គ​​បណ្ដុះបណ្ដាល​ស្ដី​ពី​ការ​ផលិតករ​ភាពយន្តខ្នាតវែង ឬ ​Feature Film Producer ​នេះ គឺ​ជា​សិក្ខាសាលាទី២ របស់​ CFC ​ក្រោម​ទិសដៅ​ថ្មី​គ្រោង​​ដាក់​ចេញ​ក្នុង​ពេល​ថ្មី​នេះ។​   KHMER CINE CLASS​ គឺជា​កម្មវិធី​បណ្ដុះបណ្ដាល​ផ្នែក​ផលិត​ភាពយន្ត រៀងរាល់​សប្ដាហ៍​ ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​បំពាក់បំប៉ន​ និង​ពង្រឹង​បំណិន​គ្រប់​ផ្នែក​នៃ​ការ​ផលិត​ភាពយន្ត​ ទៅ​ដល់​អ្នក​មាន​អាជីព​ជា​អ្នក​ផលិត​ភាពយន្ត​ជន​ជាតិ​ខ្មែរ​ក្នុង​ស្រុក​ទាំង​អស់។   វគ្គ​បណ្ដុះបណ្ដាល​ទាំង​នោះ​ រួមមាន ជំនាញ​ផ្នែក​ថត​ភាពយន្ត ជំនាញ​ផ្នែក​សម្លេង ជំនាញ​ផ្នែក​តុបតែង​មុខ​ ជំនាញ​ផ្នែក​សំលៀកបំពាក់​ និង​ ជំនាញ​ផ្សេងៗ​ទៀត​ទាក់​ទង​នឹង​ការ​ផលិត​ភាពយន្ត។   ផលិតករ​ភាពយន្ត​ គឺ​ជា​មនុស្ស​ម្នាក់ ​ឬ​អង្គភាព​ស្រប​ច្បាប់​មួយ ដែល​ផ្ដួចផ្ដើម​ និង​ទទួល​ខុស​ត្រូវ​ ក្នុង​ការផលិត​ភាពយន្ត ដោយ​ការ​ស្វែង​រក​ថវិកា និង​រៀបចំ​ចាត់ចែង​ការ​ចំណាយ​ បច្ចេកទេស​ថត​ប្រកប​ដោយ​សិល្បៈ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ដំណើរ​ការ​ល្អ នៃ​ការ​ផលិត​ភាពយន្ត​នីមួយៗ។     គោលបំណង​នៃ​សិក្ខាសាលាទី២នេះ គឺ​ដើម្បី​បង្ហាញ​ផលិតករ​ភាពយន្ត​ ពី​ការ​រៀបចំ​រាល់​ជំហាន​នៃ​ផលិតកម្ម​ភាពយន្ត ពោល​គឺ​ការ​សរសេរ​ការ​ស្នើ​សុំ ការ​ស្វែងរក​ដៃគូ ​និង​អ្នក​ឧបត្ថម្ភ​ ការ​រៀបចំ​​ឯកសារ(គម្រោង​ការ​ថត​ប្រកប​ដោយ​បច្ចេកទេស ការ​ព្យាករ​កញ្ចប់​ថវិកា​ និង​ការ​ធ្វើ​គម្រោង​ការ​ចំណាយ) ការ​រៀប​ចំ​មុន​ថត កំឡុង​ពេល​ថត ​និង​ក្រោយ​ពេល​ថត​ និង​បញ្ហា​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​ការ​ចែក​ចាយ​និង​ផ្សព្វផ្សាយ​ភាពយន្ត។   សិក្ខាកាម​ ២០រូប នឹង​ត្រូវ​បាន​ជ្រើសរើស​មក​ហ្វឹកហាត់ រយៈពេល ១ថ្ងៃពេញ នៅ​ថ្ងៃ​ទី ១០ ខែ​កញ្ញា ឆ្នាំ២០១៦។ អ្នក​ដឹក​នាំ​ភាពយន្ត ផលិតករ​ភាពយន្ត​ និង​អ្នក​ចង់​ក្លាយ​ជា​ផលិតករ​ភាពយន្ត​ទាំង​អស់​ គឺ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ដាក់​ពាក្យ​ចូល​រួម។   កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ គឺ​នៅ​ថ្ងៃ​សុក្រ ទី២ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​វេលា​ម៉ោង ៣ ​ ល្ងាច។   ព័ត៌មាន​បន្ថែម​អំពី​សិក្ខាសាលា​ខាងលើ សូម​គេហទំព័រ​របស់​ស៊ី​អ្វេហស៊ី www.cambodia-cfc.org ឬ​ទំនាក់ទំនង​មក​កាន់​លេខ​ទូរស័ព្ទ 0២៣​ ២២២ ៩២០​ ឬ​តាមដាន​ពួក​យើង​នៅ​លើ​គេហទំព័រ​ហ្វេស​បុក​ www.facebook.com/contactcfc         អត្ថបទ៖ ខុត សីហា

  • 2016-08-19 15:40:51
  • ភាពយន្ត
រៀន​ថតកុន ដោយ​ឥតគិតថ្លៃ ចាប់​ផ្ដើម​ថ្ងៃ​នេះ រៀន​ថតកុន ដោយ​ឥតគិតថ្លៃ ចាប់​ផ្ដើម​ថ្ងៃ​នេះ
  • 2016-08-19 15:40:51
  • ភាពយន្ត

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​ និង​ទទួល​ការ​ថត​ភាពយន្ត​នៅ​កម្ពុជា(CFC) ដែល​បាន​ប្រកាស​​ស្វែង​រក​​អ្នក​មាន​បំណង​ចង់​ចេះ​ផលិត​ខ្សែភាពយន្ត​កាល​ពី​ពេល​កន្លង​ទៅ ដើម្បី​ចូល​រៀន​លើ​ជំនាញ​គ្រប់​ផ្នែក​ពាក់​ព័ន្ធ​នឹង​​ការ​ផលិត​ភាពយន្ត ពេល​នេះ​បាន​រក​ឃើញ​​បេក្ខជន​បេក្ខនារី​​​ចំនួន​២០​នាក់​តាម​ការ​គ្រោង​ទុក​ហើយ ហើយហើយ​នឹង​ចាប់​ផ្ដើម​ថ្ងៃ​នេះ។       ពួក​គេ​ទាំង​អស់​នេះ​នឹង​ចូល​រឿង​នៅ​ថ្ងៃ​នេះ នៅ​ Cambodia Film Commission (CFC) ដែល​មាន​ អាសយដ្ឋាន​#128, St. 200, បឹងរាំង, ដូនពេញ, ភ្នំពេញ។ សិក្ខាសាលា​មួយ​នេះ​មាន​ឈ្មោះ​ថា "CFC ​Cine ​Class" បង្កើត​ឡើង​ក្នុង​គោលបំណង​ពង្រឹង​ជំនាញ​គ្រប់​ផ្នែក​ពាក់​ព័ន្ធ​ការ​ផលិត​ភាពយន្ត ទៅ​ដល់​អ្នក​មាន​អាជីព​ជា​អ្នក​ផលិត​ភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា​ទាំងអស់។   ជំនាញ​ដែល​ត្រូវ​បង្រៀន​នោះ​មាន​ដូច​ជា ជំនាញ​ផ្នែក​ថត​ភាពយន្ត ​(Cinematography) ជំនាញ​ផ្នែក​សំឡេង (sound engineer) ជំនាញ​ផ្នែក​តុប​តែង​មុខ​តួ​សម្ដែង​ (make-up) ​ជំនាញ​ផ្នែក​សំលៀកបំពាក់​ (Wardrobe) និង ជំនាញ​ជា​ច្រើន​ផ្សេងៗ​ទៀត។     លោក​សាស្ត្រាចារ្យ​ដែល​បង្រៀន​ដល់​សិក្ខាកាម​គឺ លោក David Rivera ជន​ជាតិ​ Venezuela អ្នក​ជំនាញ​ផ្នែក​ភាពយន្ត និង សារព័ត៌មាន។ សិក្ខាសាលាទី១ របស់ CFC Cine Class ​នេះ​នឹង​ធ្វើ​ការ​បង្រៀន​ចំនួន៤ សប្ដាហ៍ គឺ​ចាប់​ពី​ថ្ងៃ​ទី១៩ ខែ សីហា ដល់​ថ្ងៃ​ទី៩ ខែ ​កញ្ញា ឆ្នាំ ២០១៦ ដោយ​ក្នុង​១សប្ដាហ៍​បង្រៀន​តែ​ថ្ងៃ​សុក្រ​១ថ្ងៃ ប៉ុណ្ណោះ៕   អត្ថបទ៖ ខុត សីហា

  • 2016-08-16 18:13:58
  • ព័ត៌មាន
CFC បើក​វគ្គ​បង្រៀន​ថតកុន ដោយ​ឥតគិតថ្លៃ CFC បើក​វគ្គ​បង្រៀន​ថតកុន ដោយ​ឥតគិតថ្លៃ
  • 2016-08-16 18:13:58
  • ព័ត៌មាន

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​ និង​ទទួល​ការ​ថត​ភាពយន្ត​នៅ​កម្ពុជា ​ឬ ​Cambodia Film Commission (CFC) និង​បើ​ក សិក្ខាសាលា​មួយ​ដោយ​ឥតគិតថ្លៃ លើ​ជំនាញ​គ្រប់​ផ្នែក ពាក់​ព័ន្ធ​នឹង​​ការ​ផលិត​ភាពយន្ត ដល់​អ្នក​ដែល​មាន​បំណង​ចង់​ចេះ​ផលិត​ខ្សែភាពយន្ត ។     សិក្ខាសាលា​មួយ​នេះ​មាន​ឈ្មោះ​ថា " CFC ​Cine ​Class “ បង្កើត​ឡើង​ក្នុង​គោលបំណង​ពង្រឹង​ជំនាញ​គ្រប់​ផ្នែក​ពាក់​ព័ន្ធ​ការ​ផលិត ភាពយន្ត ទៅ​ដល់​អ្នក​មាន​អាជីព​ជា​អ្នក​ផលិតភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា​ទាំងអស់។   ជំនាញ​ដែល​ត្រូវ​បង្រៀន​នោះ​មាន​ដូច​ជា ជំនាញ​ផ្នែក​ថត​ភាពយន្ត ​(Cinematography) ជំនាញ​ផ្នែក​សម្លេង (sound engineer) ជំនាញ​ផ្នែក​តុប​តែង​មុខ​តួ​សម្ដែង​ (make-up) ​ជំនាញ​ផ្នែក​សំលៀកបំពាក់​ (Wardrobe) និង ជំនាញ​ជា​ច្រើន​ផ្សេងៗ​ទៀត។   បើ​តាម​ឲ្យ​ឲ្យ​ដឹង​​ពី​លោក មុត ទាំងវិទូ អ្នក​គ្រប់​គ្រង​ទូទៅ​ផ្នែក​ទំនាក់ទំនង​ នៃ​សិក្ខាសាលា​ខាង​លើ សិក្ខាកាម​ដែល​មាន​បំណង​ចូល​រៀន ​មិន​គិត​ពី​អ្នក​ចេះ ឬ មិន​ចេះ ភាសា​អង់គ្លេស​នោះ​ទេ គឺ​អាច​ចូល​​រៀន​បាន​ទាំង​អស់ ហើយ​ CFC ​Cine ​Class គ្រោង​​ជ្រើស​រើស សិក្ខាកាម​​ចំនួន​តែ​២០នាក់​ប៉ុណ្ណោះ។ ​ សាស្ត្រាចារ្យ​ដែល​បង្រៀន​ដល់​សិក្ខាកាម​គឺ លោក David Rivera ជន​ជាតិ​ Venezuela អ្នក​ជំនាញ​ផ្នែក​ភាពយន្ត និង សារព័ត៌មាន។   សិក្ខាសាលាទី១ របស់ CFC Cine Class ​នេះ​និង​ធ្វើ​ការ​បង្រៀន​ចំនួន៤ សប្ដាហ៍ គឺ​ចាប់​ពី​ថ្ងៃ​ទី១៩ ខែ សីហា ដល់​ថ្ងៃ​ទី៩ ខែ ​កញ្ញា ឆ្នាំ ២០១៦ ដោយ​ក្នុង​១សប្ដាហ៍​បង្រៀន​តែ​ថ្ងៃ​សុក្រ​១ថ្ងៃ ប៉ុណ្ណោះ។   កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ​​គិត​ត្រឹម ម៉ោង ៣ រសៀល ​ថ្ងៃ​ទី១៧ ខែ សីហា ឆ្នាំ ២០១៦។   ព័ត៌មាន​បន្ថែម ​អាច​​ទាក់ទង​មក​ Cambodia Film Commission (CFC) អាសយដ្ឋាន#128, St. 200, បឹងរាំង, ដូនពេញ, ភ្នំពេញ ។ ឬ ចូល​ទៅ​កាន់​ http://cambodia-cfc.org/site/index.php… ឬ ទំនាក់ទំនង​មក 089 540 484/010 728 912 ឬ​ក៏​អ៊ីម៉ែលមក taingvitou.mut@cambodia-cfc.org   អត្ថបទ៖ ខុត សីហា

  • 2016-08-30 16:01:01
  • ភាពយន្ត
CFC ត្រូវ​ការ​អ្នក​ចូល​រៀន វគ្គ​ផលិតករ​ភាពយន្តខ្នាតវែង ២០នាក់ ដោយ​​ឥតគិតថ្លៃ

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​ និង​ទទួល​ការ​ថត​ភាពយន្ត​នៅ​កម្ពុជា ​ឬ ​Cambodia Film Commission (CFC) ត្រូវ​ការ​ជ្រើស​រើស​សិក្ខាកាម​ចំនួន​ ២០រូបឲ្យ​ចូល​រួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ស្ដី​ពី​ផលិតករ​ភាពយន្តខ្នាតវែង ឬ ​Feature Film Producer ។     ផ្អែក​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន វគ្គ​​បណ្ដុះបណ្ដាល​ស្ដី​ពី​ការ​ផលិតករ​ភាពយន្តខ្នាតវែង ឬ ​Feature Film Producer ​នេះ គឺ​ជា​សិក្ខាសាលាទី២ របស់​ CFC ​ក្រោម​ទិសដៅ​ថ្មី​គ្រោង​​ដាក់​ចេញ​ក្នុង​ពេល​ថ្មី​នេះ។​   KHMER CINE CLASS​ គឺជា​កម្មវិធី​បណ្ដុះបណ្ដាល​ផ្នែក​ផលិត​ភាពយន្ត រៀងរាល់​សប្ដាហ៍​ ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​បំពាក់បំប៉ន​ និង​ពង្រឹង​បំណិន​គ្រប់​ផ្នែក​នៃ​ការ​ផលិត​ភាពយន្ត​ ទៅ​ដល់​អ្នក​មាន​អាជីព​ជា​អ្នក​ផលិត​ភាពយន្ត​ជន​ជាតិ​ខ្មែរ​ក្នុង​ស្រុក​ទាំង​អស់។   វគ្គ​បណ្ដុះបណ្ដាល​ទាំង​នោះ​ រួមមាន ជំនាញ​ផ្នែក​ថត​ភាពយន្ត ជំនាញ​ផ្នែក​សម្លេង ជំនាញ​ផ្នែក​តុបតែង​មុខ​ ជំនាញ​ផ្នែក​សំលៀកបំពាក់​ និង​ ជំនាញ​ផ្សេងៗ​ទៀត​ទាក់​ទង​នឹង​ការ​ផលិត​ភាពយន្ត។   ផលិតករ​ភាពយន្ត​ គឺ​ជា​មនុស្ស​ម្នាក់ ​ឬ​អង្គភាព​ស្រប​ច្បាប់​មួយ ដែល​ផ្ដួចផ្ដើម​ និង​ទទួល​ខុស​ត្រូវ​ ក្នុង​ការផលិត​ភាពយន្ត ដោយ​ការ​ស្វែង​រក​ថវិកា និង​រៀបចំ​ចាត់ចែង​ការ​ចំណាយ​ បច្ចេកទេស​ថត​ប្រកប​ដោយ​សិល្បៈ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ដំណើរ​ការ​ល្អ នៃ​ការ​ផលិត​ភាពយន្ត​នីមួយៗ។     គោលបំណង​នៃ​សិក្ខាសាលាទី២នេះ គឺ​ដើម្បី​បង្ហាញ​ផលិតករ​ភាពយន្ត​ ពី​ការ​រៀបចំ​រាល់​ជំហាន​នៃ​ផលិតកម្ម​ភាពយន្ត ពោល​គឺ​ការ​សរសេរ​ការ​ស្នើ​សុំ ការ​ស្វែងរក​ដៃគូ ​និង​អ្នក​ឧបត្ថម្ភ​ ការ​រៀបចំ​​ឯកសារ(គម្រោង​ការ​ថត​ប្រកប​ដោយ​បច្ចេកទេស ការ​ព្យាករ​កញ្ចប់​ថវិកា​ និង​ការ​ធ្វើ​គម្រោង​ការ​ចំណាយ) ការ​រៀប​ចំ​មុន​ថត កំឡុង​ពេល​ថត ​និង​ក្រោយ​ពេល​ថត​ និង​បញ្ហា​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​ការ​ចែក​ចាយ​និង​ផ្សព្វផ្សាយ​ភាពយន្ត។   សិក្ខាកាម​ ២០រូប នឹង​ត្រូវ​បាន​ជ្រើសរើស​មក​ហ្វឹកហាត់ រយៈពេល ១ថ្ងៃពេញ នៅ​ថ្ងៃ​ទី ១០ ខែ​កញ្ញា ឆ្នាំ២០១៦។ អ្នក​ដឹក​នាំ​ភាពយន្ត ផលិតករ​ភាពយន្ត​ និង​អ្នក​ចង់​ក្លាយ​ជា​ផលិតករ​ភាពយន្ត​ទាំង​អស់​ គឺ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ដាក់​ពាក្យ​ចូល​រួម។   កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ គឺ​នៅ​ថ្ងៃ​សុក្រ ទី២ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​វេលា​ម៉ោង ៣ ​ ល្ងាច។   ព័ត៌មាន​បន្ថែម​អំពី​សិក្ខាសាលា​ខាងលើ សូម​គេហទំព័រ​របស់​ស៊ី​អ្វេហស៊ី www.cambodia-cfc.org ឬ​ទំនាក់ទំនង​មក​កាន់​លេខ​ទូរស័ព្ទ 0២៣​ ២២២ ៩២០​ ឬ​តាមដាន​ពួក​យើង​នៅ​លើ​គេហទំព័រ​ហ្វេស​បុក​ www.facebook.com/contactcfc         អត្ថបទ៖ ខុត សីហា

  • 2016-08-19 15:40:51
  • ភាពយន្ត
រៀន​ថតកុន ដោយ​ឥតគិតថ្លៃ ចាប់​ផ្ដើម​ថ្ងៃ​នេះ

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​ និង​ទទួល​ការ​ថត​ភាពយន្ត​នៅ​កម្ពុជា(CFC) ដែល​បាន​ប្រកាស​​ស្វែង​រក​​អ្នក​មាន​បំណង​ចង់​ចេះ​ផលិត​ខ្សែភាពយន្ត​កាល​ពី​ពេល​កន្លង​ទៅ ដើម្បី​ចូល​រៀន​លើ​ជំនាញ​គ្រប់​ផ្នែក​ពាក់​ព័ន្ធ​នឹង​​ការ​ផលិត​ភាពយន្ត ពេល​នេះ​បាន​រក​ឃើញ​​បេក្ខជន​បេក្ខនារី​​​ចំនួន​២០​នាក់​តាម​ការ​គ្រោង​ទុក​ហើយ ហើយហើយ​នឹង​ចាប់​ផ្ដើម​ថ្ងៃ​នេះ។       ពួក​គេ​ទាំង​អស់​នេះ​នឹង​ចូល​រឿង​នៅ​ថ្ងៃ​នេះ នៅ​ Cambodia Film Commission (CFC) ដែល​មាន​ អាសយដ្ឋាន​#128, St. 200, បឹងរាំង, ដូនពេញ, ភ្នំពេញ។ សិក្ខាសាលា​មួយ​នេះ​មាន​ឈ្មោះ​ថា "CFC ​Cine ​Class" បង្កើត​ឡើង​ក្នុង​គោលបំណង​ពង្រឹង​ជំនាញ​គ្រប់​ផ្នែក​ពាក់​ព័ន្ធ​ការ​ផលិត​ភាពយន្ត ទៅ​ដល់​អ្នក​មាន​អាជីព​ជា​អ្នក​ផលិត​ភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា​ទាំងអស់។   ជំនាញ​ដែល​ត្រូវ​បង្រៀន​នោះ​មាន​ដូច​ជា ជំនាញ​ផ្នែក​ថត​ភាពយន្ត ​(Cinematography) ជំនាញ​ផ្នែក​សំឡេង (sound engineer) ជំនាញ​ផ្នែក​តុប​តែង​មុខ​តួ​សម្ដែង​ (make-up) ​ជំនាញ​ផ្នែក​សំលៀកបំពាក់​ (Wardrobe) និង ជំនាញ​ជា​ច្រើន​ផ្សេងៗ​ទៀត។     លោក​សាស្ត្រាចារ្យ​ដែល​បង្រៀន​ដល់​សិក្ខាកាម​គឺ លោក David Rivera ជន​ជាតិ​ Venezuela អ្នក​ជំនាញ​ផ្នែក​ភាពយន្ត និង សារព័ត៌មាន។ សិក្ខាសាលាទី១ របស់ CFC Cine Class ​នេះ​នឹង​ធ្វើ​ការ​បង្រៀន​ចំនួន៤ សប្ដាហ៍ គឺ​ចាប់​ពី​ថ្ងៃ​ទី១៩ ខែ សីហា ដល់​ថ្ងៃ​ទី៩ ខែ ​កញ្ញា ឆ្នាំ ២០១៦ ដោយ​ក្នុង​១សប្ដាហ៍​បង្រៀន​តែ​ថ្ងៃ​សុក្រ​១ថ្ងៃ ប៉ុណ្ណោះ៕   អត្ថបទ៖ ខុត សីហា

  • 2016-08-16 18:13:58
  • ព័ត៌មាន
CFC បើក​វគ្គ​បង្រៀន​ថតកុន ដោយ​ឥតគិតថ្លៃ