• 2016-09-08 15:38:43
  • Road Safety
ស្ដាប់ ជ័យ សុវ៉ាត ច្រៀង​ Original Song គោក ស្ដាប់ ជ័យ សុវ៉ាត ច្រៀង​ Original Song គោក
  • 2016-09-08 15:38:43
  • Road Safety

បទ ​“ជីវិត​និស្សិត​ពេទ្យ” ដែល​រៀបរាប់​ពី​​ស្ថានភាព​ជីវិត​​និស្សិត​ពេទ្យ​មក​ពី​ជនបទ​សិក្សា​នៅ​​ទីក្រុង របស់​អតីត​ជយលាភី​លេខ២​ “ផ្កាយ​រះ​ក្នុង​សួន” លោក ជ័យ សុវ៉ាត ត្រៀម​ចេញ​ Trailer MV ឆាប់ៗ​នេះ​ហើយ ដោយ​បច្ចុប្បន្ន​ក្រុមការងារ​កំពុងតែ​មមាញឹក​ធ្វើ​កិច្ចការ​នេះ។         បទ​នេះ ជា​ Original Song ស្នាដៃ​តែង​និពន្ធ​ទាំង​ទំនុកច្រៀង ​ទំនុក​ភ្លេង ដោយ​ខ្លួន​លោក​ផ្ទាល់​តែ​ម្ដង ។ តារា​រូប​នេះ ចាប់​​ផ្ដើម​តែង​និពន្ធ​បទ​​នេះ​ឡើង គ្រា​ដែល​ខ្លួន​​​ប្រលង ហើយ​ត្រូវ​រៀន​ច្រើន​មុខវិជ្ជា មាន​ភាព​លំបាក គួបផ្សំ​បាន​​ពី​ដឹង​​ជីវិត​មិត្តភ័ក្ដិ​មក​ខ្លះ​ផង​នោះ ក៏​និពន្ធ​ជា​បទ​ចម្រៀង​នេះ​ឡើង​តែ​ម្ដង។     នេះ​ជា​ស្នាដៃ​ទី១ហើយ របស់​ជយលាភី​លេខ២​ “ផ្កា​យរះ​ក្នុង​សួន ខាងលើ ដែល​សាមី​ខ្លួន​​បាន​បញ្ជាក់​ថា បទ​មួយ​នេះ មិន​មាន​គោល​ដៅ​លក់ ឬ​ជ្រក​ក្រោម​ផលិតកម្ម​មួយ​ណា​ឡើយ  ពោល​គឺ​ធ្វើ​ឡើង ដើម្បី​បង្ហោះ​​លើ​បណ្ដាញ​សង្គម​តែ​ប៉ុណ្ណោះ។   តោះ​! ស្ដាប់​ស្ដាប់​ទាំង​អស់​គ្នា     អត្ថបទ៖ ខុត សីហា

  • 2016-08-29 19:11:58
  • Road Safety
ជ័យ សុវ៉ាត ត្រៀម​ចេញ​ Original Song រៀបរាប់​ពី​ជីវិត​និស្សិត​ពេទ្យ ជ័យ សុវ៉ាត ត្រៀម​ចេញ​ Original Song រៀបរាប់​ពី​ជីវិត​និស្សិត​ពេទ្យ
  • 2016-08-29 19:11:58
  • Road Safety

អតីត​ជយលាភី​លេខ២​ "ផ្កាយ​រះ​ក្នុង​សួន" លោក ជ័យ សុវ៉ាត បាន​ប្រកាស​ថា ខ្លួន​នឹង​ចេញ​ Original Song​ មួយ​បទ​​ដើម្បី​វាយ​លុក​ទីផ្សារ ក្នុង​ពេល​​ឆាប់ៗ​នេះ ដោយ​ខ្លឹមសារ​នៃ​បទ​ចម្រៀង រៀបរាប់​ពី​​ស្ថានភាព​ជីវិត​​និស្សិត​ពេទ្យ​មក​ពី​ជនបទ និង​សិស្ស​នៅ​​ទីក្រុង។     បទ​មួយ​នោះ​ មាន​ចំណង​ជើង​ថា "ជីវិត​និស្សិត​ពេទ្យ" ជា​ស្នាដៃ​តែង​និពន្ធ​ទាំង​ទំនុកច្រៀង ​ទំនុក​ភ្លេង ដោយ​ខ្លួន​លោក​ផ្ទាល់​តែ​ម្ដង ។  លោក ជ័យ សុវ៉ាត  និយាយ​ថា លោក​ចាប​ផ្ដើម​តែង​និពន្ធ​បទ​​នេះ​ឡើង គ្រា​ដែល​ខ្លួន​​​ប្រលង ហើយ​ត្រូវ​រៀន​ច្រើន​មុខវិជ្ជា មាន​ភាព​លំបាក គួបផ្សំ​បាន​​ពី​ដឹង​​ជីវិត​មិត្តភ័ក្ដិ​មក​ខ្លះ​ផង​នោះ ក៏​និពន្ធ​ជា​បទ​ចម្រៀង​ឡើង។   ជយលាភី​លេខ២​ "ផ្កា​យរះ​ក្នុង​សួន​" រូប​នេះ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ថត​ជា​​សំឡេង​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​ចេញ​​លើ​បណ្ដាញ​សង្គម​ទេ ហើយ​បច្ចុប្បន្ន​នេះ​កំពុងតែថត​ Trailer  ដើម្បី​ Promote ។     ផ្អែក​តាម​ការ​លើក​ឡើង លោក ជ័យ សុវ៉ាត អាច​ត្រូវ​ចំណាយខ្ពស់​ក្នុង​ការ​ Promote​  បទ​ដំបូង​របស់​ខ្លួន​ ឲ្យ​មហាជន​បាន​ស្គាល់ ក្នុង​នោះ​ដោយ​គ្រាន់​តែ Trailer តារា​ចម្រៀង​រូប​នេះ ប្រើ​តួសម្ដែង​ដែល​ភាគ​ច្រើន​និស្សិត​ពេទ្យ​រៀន​​ជា​មួយ​​គ្នា​រហូត​ដល់​ទៅ​១០០នាក់ឯណោះ។   "លូវ​ហ្នឹង​ខ្ញុំ​ធ្វើ Trailer សិន​បើ​មាន​អ្នក​ View ច្រើន ​ខ្ញុំ​នឹង​ថត Full MV​ តែ​ម្ដង ប្រហែល​ត្រូវ​ចំណាយ​ច្រើន" តារា​ចម្រៀង​កូន​កំព្រា​ត្រូវ​បាន​អ្នក​មាន​ទ្រព្យ​ច្រើន​ម្នាក់​​​​យក​មក​ធ្វើ​ជា​កូន​ចិញ្ចឹម​ ថ្លែង​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។     ចាប់​តាំង​ពី លោក ជ័យ សុវ៉ាត  ជាប់​ជយលាភី​លេខ២ ​"ផ្កាយ​រះ​ក្នុង​សួន" ​មក លោក​​មិន​ទាន់​​​ចូល​ច្រៀង​ឲ្យ​ផលិតកម្ម​​ណា​មួយ​ឡើយ។ តារា​ចម្រៀង​ និង​ជា​និស្សិត​ពេទ្យ​រូប​នេះ បាន​ត្រឹម​តែ​ច្រៀង​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​នានា ក៏​ដូច​ជា​ការ​​ច្រៀង​តាម​ការ​ប្រគំតន្ត្រី​តាម​បណ្ដា​ខេត្ត ប៉ុណ្ណោះ។   បទ "ជីវិត​និស្សិត​ពេទ្យ" ដែល​លោក​អះអាង​ថា​ជា​ Original Song ​នេះ មិន​មាន​គោល​ដៅ​លក់ ឬ​ជ្រក​ក្រោម​ផលិតកម្ម​មួយ​ណា​ឡើយ  ពោល​គឺ​លោក ធ្វើ​ឡើង ដើម្បី​បង្ហោះ​​លើ​បណ្ដាញ​សង្គម​តែ​ប៉ុណ្ណោះ មុន​ពេល​ឈាន​ទោ​ផលិត​បទ​ថ្មី​ជា​​បន្តបន្ទាប់​ទៀត៕                   អត្ថបទ៖ ខុត សីហា

  • 2016-09-08 15:38:43
  • Road Safety
ស្ដាប់ ជ័យ សុវ៉ាត ច្រៀង​ Original Song គោក

បទ ​“ជីវិត​និស្សិត​ពេទ្យ” ដែល​រៀបរាប់​ពី​​ស្ថានភាព​ជីវិត​​និស្សិត​ពេទ្យ​មក​ពី​ជនបទ​សិក្សា​នៅ​​ទីក្រុង របស់​អតីត​ជយលាភី​លេខ២​ “ផ្កាយ​រះ​ក្នុង​សួន” លោក ជ័យ សុវ៉ាត ត្រៀម​ចេញ​ Trailer MV ឆាប់ៗ​នេះ​ហើយ ដោយ​បច្ចុប្បន្ន​ក្រុមការងារ​កំពុងតែ​មមាញឹក​ធ្វើ​កិច្ចការ​នេះ។         បទ​នេះ ជា​ Original Song ស្នាដៃ​តែង​និពន្ធ​ទាំង​ទំនុកច្រៀង ​ទំនុក​ភ្លេង ដោយ​ខ្លួន​លោក​ផ្ទាល់​តែ​ម្ដង ។ តារា​រូប​នេះ ចាប់​​ផ្ដើម​តែង​និពន្ធ​បទ​​នេះ​ឡើង គ្រា​ដែល​ខ្លួន​​​ប្រលង ហើយ​ត្រូវ​រៀន​ច្រើន​មុខវិជ្ជា មាន​ភាព​លំបាក គួបផ្សំ​បាន​​ពី​ដឹង​​ជីវិត​មិត្តភ័ក្ដិ​មក​ខ្លះ​ផង​នោះ ក៏​និពន្ធ​ជា​បទ​ចម្រៀង​នេះ​ឡើង​តែ​ម្ដង។     នេះ​ជា​ស្នាដៃ​ទី១ហើយ របស់​ជយលាភី​លេខ២​ “ផ្កា​យរះ​ក្នុង​សួន ខាងលើ ដែល​សាមី​ខ្លួន​​បាន​បញ្ជាក់​ថា បទ​មួយ​នេះ មិន​មាន​គោល​ដៅ​លក់ ឬ​ជ្រក​ក្រោម​ផលិតកម្ម​មួយ​ណា​ឡើយ  ពោល​គឺ​ធ្វើ​ឡើង ដើម្បី​បង្ហោះ​​លើ​បណ្ដាញ​សង្គម​តែ​ប៉ុណ្ណោះ។   តោះ​! ស្ដាប់​ស្ដាប់​ទាំង​អស់​គ្នា     អត្ថបទ៖ ខុត សីហា

  • 2016-08-29 19:11:58
  • Road Safety
ជ័យ សុវ៉ាត ត្រៀម​ចេញ​ Original Song រៀបរាប់​ពី​ជីវិត​និស្សិត​ពេទ្យ

អត្ថបទពេញនិយម