• 2023-05-05 04:53:51
  • ចម្រៀង

ជ័យ សុវ៉ាត បោះជំហានជោគជ័យកាន់តែលឿនលើវិថីសិល្បៈ

  • 2023-05-05 04:53:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីផ្ទុះការគាំទ្រខ្លាំងលើបទ “វាលបាត់សង្សារ” តារាចម្រៀង ប្រុសរូបសង្ហារ ជ័យ សុវ៉ាត ហាក់ទាញបានប្រជាប្រិយភាពកាន់តែខ្លាំង ហើយទទួលបានជោគជ័យថ្មីៗលើវិថីសិល្បៈក៏កាន់តែច្រើន។ សុវ៉ាត បង្ហើបថា ក្នុងពេលថ្មីៗនេះ រូបលោកមមាញឹកខ្លាំងក្នុងអាជីពចម្រៀងតាមខេត្ដ និងត្រៀមចេញបទចម្រៀងថ្មីៗ ច្រើនជាងឆ្នាំណាៗទាំងអស់។

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ជ័យ សុវ៉ាត បានបញ្ជាក់តាមរយៈSabay ជុំវិញផ្ទះវីឡាដ៏ស្កឹមស្កៃ និងឡានសេរីទំនើប ថា តាមពិតទ្រព្យទាំងនេះរូបលោកបានទិញតាំងពីយូរមកហើយ មិនមែនលោកទើបទិញក្នុងពេលដែលលោកទទួលបានការងារកាន់តែច្រើនក្នុងអាជីពចម្រៀងនេះទេ។

ការបញ្ជាក់នេះ គឺក្រោយពេលដែលលោកបង្ហាញរថយន្ដ និងផ្ទះវីឡា អមដោយពាក្យពេចន៍លើកទឹកចិត្ដខ្លួនឯងតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ។ អ្នកគាំទ្រខ្លះនឹកគិតថា រូបលោកចាប់ផ្ដើមឡើងកូដ ឬមានទីផ្សារសិល្បៈខ្ពស់ ទើបមានលទ្ធភាពទិញទ្រព្យសម្បត្ដិទាំងនេះ។ ផ្ទុះទៅវិញសាមីខ្លួនបញ្ជាក់ផ្សេងថា ទ្រព្យទាំងនេះលោកមានជាយូរមកហើយ ហើយក៏អគុណចំពោះអ្នកគាំទ្រដែលនៅតែគោរពស្រឡាញ់ និងគាំទ្របទចម្រៀងរបស់លោកជាបន្ដបន្ទាប់ ទើបធ្វើឲ្យលោកមានកម្លាំងចិត្ដ និងអ្វីៗនៅពេលនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់