ម៉ូដសក់ថ្មីនេនទុំ មើលពីក្រោយស្មានតែមនុស្សស្រី!
នេនទុំដែលជាតារាចម្រៀង និងជាដៃគូរបស់តារាចម្រៀងរ៉េបពូឃ្លាំងនោះ ថ្មីៗនេះបានធ្វើឲ្យទស្សនិកជនមានភាពភ្ញាក់ផ្អើលខ្លាំងនាឱកាសខួប១០ឆ្នាំរបស់ក្រុមហ៊ុន iOne ជាមួយនឹងម៉ូដសក់ថ្មីរបស់លោកដែលមានប្រវែងវែង និងក្រងដូចមនុស្សស្រី។
នេនទុំបានប្រាប់ Sabay ថា "ខ្ញុំក៏មិនដឹងថានេះជាម៉ូដអីដែរ តែធ្លាប់ឃើញស្រីៗចាស់បុរាណធ្វើបែបនឹង ហើយក៏ចង់ធ្វើចឹងណាមួយក៏ចូលចិត្តខ្លាំងទៀត ក៏ធ្វើតែម្ដងទៅ។ ម្យ៉ាងវិញខ្ញុំគឺបានយល់ពីទុក្ខលំបាកច្រើនរបស់មនុស្សស្រីដែលមានសក់វែងត្រូវថែរក្សាវាឲ្យបានខ្ជាប់ខ្ជួនព្រោះងាយនឹងឡើងជាតិប្រេងដូចនេះត្រូវកក់សក់ជាប្រចាំ និងមិនអាចគេងដោយសក់ទទឹកបានឡើយត្រូវរង់ចាំរហូតដល់ផ្លុំស្ងួត ឬត្រូវជ្រើសរើសសាប៊ូល្អៗជាដើម ដូចនេះត្រូវបែងចែកពេលវេលាដើម្បីថែរក្សាវាឲ្យបានល្អ"។
ចំពោះថាមូលហេតុអ្វីបានជាលោកត្រូវធ្វើសក់ម៉ូដនេះ ទុំបានបញ្ជាក់ថា " ព្រោះខ្ញុំជាអ្នកសិល្បៈដូចនេះត្រូវតែដូររកអ្វីដែលថ្មី ហើយបើនៅតែគ្មានអ្វីផ្លាស់ប្ដូរ នឹងធ្វើឲ្យមនុស្សឆាប់ធុញ។ ណាមួយតាំងពីប្ដូរមកមានមនុស្សជាច្រើនចាប់អារម្មណ៍ និងបានសួរនាំពីវារហូត"៕
https://youtu.be/i4mijPZJM3w
អត្ថបទ៖ទ្រី រ៉ាវី