• 2015-04-12 14:11:00
  • ព័ត៌មាន
អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ ចន្ធី វល័ក្ខ ដើរ​តួ​ម្ដាយ​មាន​កូន​២​នាក់! អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ ចន្ធី វល័ក្ខ ដើរ​តួ​ម្ដាយ​មាន​កូន​២​នាក់!
  • 2015-04-12 14:11:00
  • ព័ត៌មាន

ចន្ធី វល័ក្ខ តួ​ឯក​ស្រី​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ចាស់ ២០១៤​នោះ ឆ្នាំ​នេះ បាន​ក្លាយ​ជា​តួ​ម្ដាយ​វិញ​នៅ​ឆ្នាំ​នេះ។ នេះ​បើ​តាម​សាមី​ខ្លួន។     តួ​ស្រី​ក្នុង​រឿង "ទឹក​ចិត្ត​ភរិយា" រូប​នេះ ប្រាប់​ទៀត​ថា តំណែង​ជា​តួ​ម្ដាយ​នេះ មិន​មែន​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥​នេះ​ឡើយ។ ប៉ុន្តែ​នាង​សម្ដែង​ជា​តួ​នេះ ក្នុង​ក្រុម​មួយ​ដែល​មាន​ឈ្មោះ​ហៅ​ថា "គ្រួសារ​អង្គរ" ។   "ក្នុង​ក្រុម​គ្រួសារ​អង្គរ​នេះ ខ្ញុំ​ដើរ​ជា​តួ​ម្ដាយ​មាន​កូន​ពីរ​នាក់​ហើយ​ស្លៀក​ពាក់​បុរាណ​ៗ ឲ្យ​ដូច​ជា​អ្នក​ស្រុក​អង្គរ​អីចឹង។ ឥឡូវ​ខ្ញុំ​ជា​ម៉ែ​តែ​តួ​ឪពុក និង​តួ​កូន​រក​អត់​ទាន់​បាន​នៅ​ឡើយ​ទេ(សើច)!” តារា​ស្រី​វ័យ ១៩​ឆ្នាំ​រូប​នេះ បាន​បន្ត​ទៀត​ថា តួអង្គ​គ្រួសារ​អង្គរ នាង​មាន​នាទី​ឈរ​នៅ​ទី​កន្លែង​នានា​តាម​ការ​កំណត់ និង​ក្នុង​ពេល​វេលា​ជាក់​លាក់​មួយ ចាប់​តាំង​ពី​ថ្ងៃ​ទី​ចូល​ឆ្នាំ​ទី​១​ដល់​បញ្ចប់។     ធ្វើ​ដូច្នេះ ដើម្បី​ងាយ​ស្រួល​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​អាច​មក​ជួប និង​ថត​រូប​អនុស្សាវរីយ៍​ជាមួយ។ យ៉ាង​ណា​ក៏​ដោយ នាង​មិន​ដឹង​ច្បាស់​ថា កន្លែង​ណា​ខ្លះ​ដែល​នាង​នឹង​ត្រូវ​តម្រូវ​ឲ្យ​ឈរ​នោះ​ឡើយ។   ក្រៅ​ពី​ការងារ​ក្នុង "ក្រុម​គ្រួសារ​អង្គរ" ចន្ធី វល័ក្ខ នៅ​បាន​ឲ្យ​ដឹង​ទៀត​ថា នាង​ក៏​មាន​ភារកិច្ច​ត្រូវ​ធ្វើ​ទៀត​ដែរ​នៅ​ក្នុង​ឱកាស​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥​នេះ ក្នុង​នោះ​នាង​នឹង​ឡើង​ឆាក​តន្ត្រី​កម្មវិធី​ដ៏​ធំ​នេះ​ទៀត​នៅ​ថ្ងៃ​ចុង​ក្រោយ​ គឺ​ថ្ងៃ​ទី១៦ មេសា មុន​ពេល​លា​ទឹក​ដី​អង្គរ​វិល​មក​កាន់​រាជធានី​ភ្នំពេញ​វិញ៕     ចង់​ថត​រូប​ជាមួយ​គ្រួសារ​អង្គរ កុំ​ភ្លេច​ទៅ​រក ចន្ធី វល័ក្ខ ណា៎!!!   អត្ថបទ៖ ទារិកា

  • 2015-04-13 17:00:07
  • Road Safety
ថ្ងៃ​អង្គរ​សង្ក្រាន្ត ឡូរ៉ា ម៉ម មាន Show ធំ​នៅ​ទីលាន​ជល់​ដំរី ថ្ងៃ​អង្គរ​សង្ក្រាន្ត ឡូរ៉ា ម៉ម មាន Show ធំ​នៅ​ទីលាន​ជល់​ដំរី
  • 2015-04-13 17:00:07
  • Road Safety

តារា​ចម្រៀង​កូន​កាត់ ខ្មែរ-អាមេរិកាំង ឡូរ៉ា ម៉ម បាន​បង្ហើប​ឲ្យ​ដឹង​ថា ថ្ងៃ​អង្គរ​សង្ក្រាន្ត ថ្ងៃ​ទី​៣ នាង​នឹង​មាន​ការ​សម្ដែង​ធំ (Big Show) នៅ​ទីលាន​ជល់​ដំរី។     តារា​ចម្រៀង​ដែល​ទើប​ចេញ​បទ "ម៉ាឌីហ្សុន​ថ្មី" រូប​នេះ បង្ហើប​ដូច្នេះ ប៉ុន្តែ​ពុំ​ព្រម​បញ្ចេញ​ថា​ការ​សម្ដែង​ធំ​នោះ​ជា​អ្វី​ទេ។ "ខ្ញុំ​មាន Show ធំ ពិសេស​នៅ​ទីលាន​ជល់​ដំរី ប៉ុន្តែ​អត់​ទាន់​ឲ្យ​ដឹង​ថា​ជា​អ្វី​ទេ ចាំ​ថ្ងៃ​ហ្នុង​ចាំ​ជួប​គ្នា...ចាំ​ដឹង!(សើច)”។   ជាមួយ​នឹង​ការ​បង្ហើប​ពី​កម្មវិធី​នេះ កម្មវិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ ត្រូវ​បាន​គេ​ដឹង​ថា នឹង​មាន​ការ​រាំ​ម៉ាឌីហ្សុន​ទ្រង់​ទ្រាយ​ធំ​មួយ​ដែរ ខណៈ ឡូរ៉ា ឯណេះ​ក៏​ទើប​នឹង​បញ្ចេញ​បទ "ម៉ាឌីហ្សុន​ថ្មី"ដែរ។ ទោះ​យ៉ាង​នេះ​ក្ដី តារា​ស្រី​វ័យ ២៨​ឆ្នាំ​រូប​នេះ នៅ​តែ​មិន​ព្រម​បញ្ចេញ​ថា​កម្មវិធី​សម្ដែង​របស់​នាង​មាន​ពាក់​ព័ន្ធ​នឹង​ការ​រាំ​ម៉ាឌីហ្សុន​របស់​យុវវ័យ​ខ្ទង់​ពាន់​នាក់​នោះ ឬ​អត់​ទេ ដោយ​គ្រាន់​តែ​សុំ​ឲ្យ​រង់ចាំ​មើល​ទាំង​អស់​គ្នា។     ក្រៅ​ពី​កម្មវិធី​ធំ​ដែល​នាង​សុំ​លាក់​នៅ​គ្រា​នេះ ឡូរ៉ា នៅ​មាន​ការ​សម្ដែង​ដាច់​ឡែក​ចំនួន​ពីរ​ទៀត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​ដែរ។ ការ​សម្ដែង​ទី​១ នាង​នឹង​ឡើង​ឆាក​តន្ត្រី​អង្គរ​សង្ក្រាន្ត ច្រៀង​ផង​រាំ​ផង​ក្នុង​បទ​ចម្រៀង​ថ្មី​របស់​នាង "ម៉ាឌីហ្សុន​ថ្មី" ដែល​ទើប​ចេញ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។   ការ​សម្ដែង​ដាច់​ដោយ​ឡែក​ទី​២​របស់​នាង គឺ​នៅ Pub Street ទី​ប្រជុំ​ជន​បរទេស​ដ៏​ល្បី​លើ​ទឹក​ដី​អង្គរ​នេះ។ "នៅ Pub Street នេះ​ខ្ញុំ​នឹង​សម្ដែង​៣​យប់​ជាប់​គ្នា​តែ​ម្ដង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ"។ ឡូរ៉ា បញ្ជាក់។   បើ​ទោះ​ជា​ការ​សម្ដែង​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ក្ដី ប៉ុន្តែ​តារា​ចម្រៀង​ដែល​សុខ​ចិត្ត​ចោល​ដី​អាមេរិក​មក​រស់​នៅ​ស្រុក​ខ្មែរ​យើង​នេះ បាន​ចាក​ចេញ​ទៅ​កាន់​សៀមរាប​តាំង​ពី​ថ្ងៃ​ទី​១០ មេសា​ម្ល៉េះ។ ដូច្នេះ​ប្រិយមិត្ត​​ណា ជា​អ្នក​គាំទ្រ ឡូរ៉ា ម៉ម និង​ចង់​ដឹង​ថា ការ​សម្ដែង​ដ៏​ធំ​អះអាង​ដោយ​សាមី​ខ្លួន​ជា​អ្វី រង់​ចាំ​ទាំង​អស់​គ្នា...!!!     អត្ថបទ៖ ទារិកា

  • 2015-04-12 14:11:00
  • ព័ត៌មាន
អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ ចន្ធី វល័ក្ខ ដើរ​តួ​ម្ដាយ​មាន​កូន​២​នាក់!

ចន្ធី វល័ក្ខ តួ​ឯក​ស្រី​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ចាស់ ២០១៤​នោះ ឆ្នាំ​នេះ បាន​ក្លាយ​ជា​តួ​ម្ដាយ​វិញ​នៅ​ឆ្នាំ​នេះ។ នេះ​បើ​តាម​សាមី​ខ្លួន។     តួ​ស្រី​ក្នុង​រឿង "ទឹក​ចិត្ត​ភរិយា" រូប​នេះ ប្រាប់​ទៀត​ថា តំណែង​ជា​តួ​ម្ដាយ​នេះ មិន​មែន​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥​នេះ​ឡើយ។ ប៉ុន្តែ​នាង​សម្ដែង​ជា​តួ​នេះ ក្នុង​ក្រុម​មួយ​ដែល​មាន​ឈ្មោះ​ហៅ​ថា "គ្រួសារ​អង្គរ" ។   "ក្នុង​ក្រុម​គ្រួសារ​អង្គរ​នេះ ខ្ញុំ​ដើរ​ជា​តួ​ម្ដាយ​មាន​កូន​ពីរ​នាក់​ហើយ​ស្លៀក​ពាក់​បុរាណ​ៗ ឲ្យ​ដូច​ជា​អ្នក​ស្រុក​អង្គរ​អីចឹង។ ឥឡូវ​ខ្ញុំ​ជា​ម៉ែ​តែ​តួ​ឪពុក និង​តួ​កូន​រក​អត់​ទាន់​បាន​នៅ​ឡើយ​ទេ(សើច)!” តារា​ស្រី​វ័យ ១៩​ឆ្នាំ​រូប​នេះ បាន​បន្ត​ទៀត​ថា តួអង្គ​គ្រួសារ​អង្គរ នាង​មាន​នាទី​ឈរ​នៅ​ទី​កន្លែង​នានា​តាម​ការ​កំណត់ និង​ក្នុង​ពេល​វេលា​ជាក់​លាក់​មួយ ចាប់​តាំង​ពី​ថ្ងៃ​ទី​ចូល​ឆ្នាំ​ទី​១​ដល់​បញ្ចប់។     ធ្វើ​ដូច្នេះ ដើម្បី​ងាយ​ស្រួល​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​អាច​មក​ជួប និង​ថត​រូប​អនុស្សាវរីយ៍​ជាមួយ។ យ៉ាង​ណា​ក៏​ដោយ នាង​មិន​ដឹង​ច្បាស់​ថា កន្លែង​ណា​ខ្លះ​ដែល​នាង​នឹង​ត្រូវ​តម្រូវ​ឲ្យ​ឈរ​នោះ​ឡើយ។   ក្រៅ​ពី​ការងារ​ក្នុង "ក្រុម​គ្រួសារ​អង្គរ" ចន្ធី វល័ក្ខ នៅ​បាន​ឲ្យ​ដឹង​ទៀត​ថា នាង​ក៏​មាន​ភារកិច្ច​ត្រូវ​ធ្វើ​ទៀត​ដែរ​នៅ​ក្នុង​ឱកាស​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥​នេះ ក្នុង​នោះ​នាង​នឹង​ឡើង​ឆាក​តន្ត្រី​កម្មវិធី​ដ៏​ធំ​នេះ​ទៀត​នៅ​ថ្ងៃ​ចុង​ក្រោយ​ គឺ​ថ្ងៃ​ទី១៦ មេសា មុន​ពេល​លា​ទឹក​ដី​អង្គរ​វិល​មក​កាន់​រាជធានី​ភ្នំពេញ​វិញ៕     ចង់​ថត​រូប​ជាមួយ​គ្រួសារ​អង្គរ កុំ​ភ្លេច​ទៅ​រក ចន្ធី វល័ក្ខ ណា៎!!!   អត្ថបទ៖ ទារិកា

  • 2015-04-13 17:00:07
  • Road Safety
ថ្ងៃ​អង្គរ​សង្ក្រាន្ត ឡូរ៉ា ម៉ម មាន Show ធំ​នៅ​ទីលាន​ជល់​ដំរី