• 2017-02-08 23:11:00
  • ព័ត៌មាន

ប្រភព​ច្បាស់​ការមួយ បាន​បង្ហើប​​ពី​អត្តសញ្ញាណតួ​ឯក​ស្រី​អង្គរ​សង្គ្រាន្ត​​ឆ្នាំ ២០១៧

  • 2017-02-08 23:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​មិន​ដល់​២​ខែ​ទៀត​នោះ​ទេ​ ព្រិត្តិការណ៏​​អង្គរ​សង្គ្រាន្ត​ដ៏ធំប្រចាំ​ឆ្នាំ​ នឹង​ឈាន​ចូល​មក​ដល់​ទៀត​ហើយ ដោយ​ឡែក​តួ​ឯក​សម្រាប់​ឆ្នាំ​នេះ​គឺ​ត្រូវ​បាន​ប្រភព​ជាក់​លាក់​​មួយ​បាន​បង្ហើប​ឲ្យ​ដឹង​​ពី​អត្តសញ្ញាណ​តារា​ស្រី​ល្បី​ឈ្មោះ​ម្នាក់ គឺ​ជា​តួឯក។

ប្រភព​ច្បាស់​ការ​បាន​លើក​ឡើង​ថា​ ឆ្នាំ​២០១៧ នេះ​ជា​ឆ្នាំ​ទី​៥​ ហើយ​សម្រាប់​ព្រិត្តិកាណ៍​អង្គរ​សង្គ្រាន្ត​​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ខេត្ត​ សៀមរាប​ ដដែល។ ចំណែក​​តួ​ឯក​អង្គរ​សង្គ្រាន្ត​ឆ្នាំ​នេះ​គឺ​ជា​តារា​សម្ដែង​ និងម៉ូដែល​​ដែល​អ្នក​គាំទ្រ​ឲ្យ​ឈ្មោះ​ថា "រាជិនី​ក្រមា​ខ្មែរ"។

"តួ​ឯក​ឆ្នាំ​នេះ​គឺ មាន សូនីតា ហើយ​ស្ប៉ត​ពាណិជ្ជកម្ម​​ទាំង​ស្រុង​​បាន​ថត​​តាំង​ពី​ឆ្នាំ​មុន​ម្ល៉េះ។ ស្ប៉ត​នេះ​នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ...ខ្ញុំ​អាច​ប្រាប់​បាន​ត្រឹម​ប៉ុណ្ណឹង ​លម្អិត​ជាង​នេះ​ខ្ញុំ​មិន​ទាន់​អាច​ជម្រាប​បាន​ទេ" ប្រភព​បន្ថែម។

ទាក់​ទង​នឹង​បញ្ហា​ខាង​លើ​តារា​សម្ដែង មាន សូនីតា សុំ​មិន​ធ្វើ​ការ​បក​ស្រាយ​អ្វី​ទាំង​​អស់​ដោយ​លើក​ឡើងយ៉ាង​ខ្លី​​ថា អោយ​រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា​ពេល​​ស្ប៉ត​ពាណិជ្ជកម្ម​ចេញ​មក​ផ្លូវ​ការ។​​ចំណែក​ឯ​ភាគី​ Apsara Mera ​ដែល​ប្រភព​ទម្លាយ​ថា​ជា​អ្នក​ផលិត​ស្ប៉ត​សម្រាប់​ព្រិត្តិការណ៍​អង្គរ​សង្គ្រាន្ត​​ឆ្នាំ ២០១៧ នេះ​ក៏​សុំ​មិន​ធ្វើ​ការ​បក​ស្រាយ​ដូច​គ្នា។

អង្គរ​សង្ក្រាន្ត​ដែល​ជា​ ព្រិត្តិការណ៏​​ដ៏​ធំ​អបអរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ បាន​ឈាន​មក​ដល់​ឆ្នាំទី​៥​ហើយ ក្រោយ​បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ឆ្នាំ​២០១៣។ កាលណោះ​ពិធីការិនី​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ណាក់ ស្រីណា បាន​គ្រង​តំណែង​ជា​តួឯក​ស្រី​សម្រាប់​ព្រឹត្តិការណ៍​នេះ​២​ឆ្នាំ​ជាប់​គ្នា។

សម្រាប់​ឆ្នាំ​ទី​១​ (២០១៣) ណាក់ ស្រីណា និង​ ណា ខុន ឆ្នាំ​ទី២(២០១៤) ចន្ធី វលក្ខណ៍ និង ស៊ូ លីវ៉ាន់លុះ​មក​ដល់​ឆ្នាំ ២០១៥ ដែល​ជា​ឆ្នាំ​ទិី៣ តារា​ចម្រៀង​ខ្មែរ-អាមេរិកាំង ឡូរ៉ា ម៉ម ជា​អ្នក​គ្រង​ ដោយ​ឡែ​ក​ឆ្នាំ​ទី​៤(២០១៦) មិន​មាន​តួ​ឯក​​ជាក់​ច្បាស់​ណាមួយ​ទេ គឺ​ថត​សរុបព្រិត្តិការណ៏​​។ ឥឡូវ​ឆ្នាំ​ទី​៥​(២០១៧)​នេះ មាន​ព័ត៌មាន​ថា មាន សូនីតា ឆក់​បាន​តំណែង​នេះវិញ​ម្ដង៕

តើ​ប្រិយមិត្ត​ជឿ​យល់​យ៉ាង​ណា​ដែរ?

អត្ថបទ៖ Samedy

មតិយោបល់