• 2015-10-19 14:58:37
  • ជីវិតតារា
អ៊ូ តារា សំណូមពរ​ទស្សនិកជន​កុំ​ច្រឡំ​វីដេអូ​ក្រុម​ល្បុក្កតោ​ខ្មែរ ថា​ជា​របស់​បរទេស​ អ៊ូ តារា សំណូមពរ​ទស្សនិកជន​កុំ​ច្រឡំ​វីដេអូ​ក្រុម​ល្បុក្កតោ​ខ្មែរ ថា​ជ...
  • 2015-10-19 14:58:37
  • ជីវិតតារា

លោក អ៊ូ តារា ដែល​ជា​តារា​សម្ដែង និង​គ្រូ​បង្ហាត់​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ពេល​ដែល​លោក​បង្ហោះ​វីដេអូ Bokator Stunt Team [SHOW REEL 2015] តែ​បែរ​ជា​មាន​មនុស្ស​មួយ​ចំនួន​យល់​ច្រឡំ​ថា​នោះ​ជា​វីដេអូ​វ៉ៃ​តប់​​របស់​ពួក​បរទេស​ទៅ​វិញ។   https://youtu.be/H0ZlyyrM7Ew   ថ្លែង​មក​កាន់ Sabay របៀប​អន់ចិត្ត​ថា៖ "មាន​មនុស្ស​មួយ​ចំនួន​ធំ​បាន​ភ័ន្តច្រឡំ​ថា ​វីដេអូ​នោះ ​គឺជា​ វីដេអូ របស់​ជន​បរទេស តែ​តាម​ការពិត​នោះ​ជា​វីដេអូ​ កូន​ខ្មែរ​សោះ។” លោក​បាន​បន្ត​ថា​ វីដេអូ​នោះ គឺ​បង្ហាញ​ពី​ឈុត​ដែល​ក្រុម​ល្បុក្កតោ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ជាច្រើន​កន្លង​មក ហើយ​លោក​ទើប​បាន​កាត់​បញ្ចូល​គ្នា​ធ្វើ​វីដេអូ​ខ្លី​មួយ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ។   គ្រូ​បង្ហាត់​ល្បុក្កតោ ខាង​លើ​សុំ​សំណូមពរ​ដល់​បងប្អូន​ខ្មែរ​ថា៖ "សុំ​បង​ប្អូន​ទាំងអស់​ជឿ​ទៅ​ថា ជនជាតិ​ខ្មែរ​មិន​អន់​ទេ ហើយ​វីដេអូ​នេះ​ គឺជា​ ស្នាដៃ​កូន​ខ្មែរ​ពិត​ៗ។” កូនសិស្ស​លោកគ្រូ​ក្រមា​មាស សាន គឺមស៊ាន រូប​នេះ​បាន​បន្ត​ទៀត​ថា​ រូបលោក​ គឺជា​ អ្នក​កាត់​ត និង​ ជា​អ្នក​បង្ហោះ​ហើយ​ក៏​ឃើញ​មាន​មនុស្ស​មួយ​ចំនួន​និយាយ​ថា ​នេះ​ជា​វីដេអូ​របស់​បរទេស និង​ខ្លះ​ទៀត​និយាយ​ថា ស្មាន​ថា​ នេះ​ជា​វីដេអូ​របស់​ពួក​ក្រុម​អ្នក​ថត​កុន​នៅ​បរទេស ជាដើម។     “ពេល​ឃើញ​ដូចនេះ​ខ្ញុំ​ពិតជា​អន់​ចិត្ត​មែនទែន។ ហេតុអ្វី​ក៏​ពួកគាត់​ឲ្យ​តម្លៃ​លើ​បរទេស​ខ្លាំង​ម្ល៉េះ ម្ដេច​ក៏​គិត​ថា​ខ្មែរ គ្មាន​សមត្ថភាព​សម្ដែង​បែបនេះ​ទៅ​វិញ៕ ”   អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖ គណនី Facebook អ៊ូ តារា

  • 2015-09-23 16:44:37
  • ភាពយន្ត
អ៊ូ តារា ថា​ ចង់​ធ្វើជា​អ្នក​ដឹកនាំ​រឿង ជា​ជាង​តួ​សម្ដែង​ អ៊ូ តារា ថា​ ចង់​ធ្វើជា​អ្នក​ដឹកនាំ​រឿង ជា​ជាង​តួ​សម្ដែង​
  • 2015-09-23 16:44:37
  • ភាពយន្ត

“ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​ដឹកនាំ​រឿង​ច្រើនជាង ធ្វើ​ជា​តារា​សម្ដែង ព្រោះ​វា​អាច​ឲ្យ​ខ្ញុំ​បញ្ចេញ​គំនិត​ពី​ក្បាច់គុន​ល្បុក្កតោ​អស់​ពី​ចិត្ត តែ​បើ​ធ្វើ​ជា​តារា​សម្ដែង​វិញ ​គឺ​ធ្វើ​តែ​តាម Scrip តាម​គេ​ប៉ុណ្ណោះ។” តារា​ក្បាច់គុន​រូប​នេះ​ប្រាប់ Sabay។       អ៊ូ ដារ៉ា បាន​ឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា​ មូលហេតុ​មួយ​ទៀត​មកពី​លោក​បាន​ប្រឡូក​ក្នុង​វិស័យ​នេះ​ដំបូង​មិនមែន​ជា​តារា​សម្ដែង​ទេ តែ​ជា​អ្នក​កាត់ត​ ដូចនេះ​ហើយ​វា​ក៏​ជា​កត្តា​មួយ​ដែល​​ធ្វើឲ្យ លោក​ចង់​ធ្វើ​ជា​អ្នក​ដឹកនាំ​រឿង​ដែរ។   “ខ្ញុំ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នេះ​អស់​រយៈពេល ៥ ឆ្នាំ​ហើយ តែ​អាជីព​ដំបូង​ គឺ​អ្នក​កាត់​ត ហើយ​ជា​តារា​សម្ដែង​នេះ​វិញ​ទើប​តែ​មួយ​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ។ តាំង​ពី​ចូល​ដំបូង​រហូត​មក​ដល់​បច្ចុប្បន្ន​ខ្ញុំ​ធ្លាប់​មាន ៤ តួនាទី គឺ អ្នក​កាត់​ត អ្នក​យក​សំឡេង តួ​សម្ដែង និង ​ឥឡូវ​កំពុង​តែ​ធ្វើជា assistant director ក្នុង​រឿង "សតិ​ជាប់​ទ្រុង” ដែល​ទើប​ចាប់ផ្ដើម​ថត។”   តារា​សម្ដែង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម​រូប​នេះ​ ធ្លាប់​បាន​សម្ដែង​ជា​តួឯក​ក្នុង​រឿង​ហនុមាន ហើយ​នៅ​ពេល​ខាង​មុខ​លោក​ត្រៀម​ថត​រឿង “បំបែក​គុក” ឬ “Jail Break” របស់​ផលិតកម្ម Westec Media ដែល​រួម​សម្ដែង​ជាមួយ​អ្នក​លេង​គុន​ចម្រុះ​របស់​ហូលីវូដ Jean Paul-Ly៕       រូបថត​ដោយ៖Ben Woods     អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖Facebook

  • 2015-10-19 14:58:37
  • ជីវិតតារា
អ៊ូ តារា សំណូមពរ​ទស្សនិកជន​កុំ​ច្រឡំ​វីដេអូ​ក្រុម​ល្បុក្កតោ​ខ្មែរ ថា​ជា​របស់​បរទេស​

លោក អ៊ូ តារា ដែល​ជា​តារា​សម្ដែង និង​គ្រូ​បង្ហាត់​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ពេល​ដែល​លោក​បង្ហោះ​វីដេអូ Bokator Stunt Team [SHOW REEL 2015] តែ​បែរ​ជា​មាន​មនុស្ស​មួយ​ចំនួន​យល់​ច្រឡំ​ថា​នោះ​ជា​វីដេអូ​វ៉ៃ​តប់​​របស់​ពួក​បរទេស​ទៅ​វិញ។   https://youtu.be/H0ZlyyrM7Ew   ថ្លែង​មក​កាន់ Sabay របៀប​អន់ចិត្ត​ថា៖ "មាន​មនុស្ស​មួយ​ចំនួន​ធំ​បាន​ភ័ន្តច្រឡំ​ថា ​វីដេអូ​នោះ ​គឺជា​ វីដេអូ របស់​ជន​បរទេស តែ​តាម​ការពិត​នោះ​ជា​វីដេអូ​ កូន​ខ្មែរ​សោះ។” លោក​បាន​បន្ត​ថា​ វីដេអូ​នោះ គឺ​បង្ហាញ​ពី​ឈុត​ដែល​ក្រុម​ល្បុក្កតោ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ជាច្រើន​កន្លង​មក ហើយ​លោក​ទើប​បាន​កាត់​បញ្ចូល​គ្នា​ធ្វើ​វីដេអូ​ខ្លី​មួយ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ។   គ្រូ​បង្ហាត់​ល្បុក្កតោ ខាង​លើ​សុំ​សំណូមពរ​ដល់​បងប្អូន​ខ្មែរ​ថា៖ "សុំ​បង​ប្អូន​ទាំងអស់​ជឿ​ទៅ​ថា ជនជាតិ​ខ្មែរ​មិន​អន់​ទេ ហើយ​វីដេអូ​នេះ​ គឺជា​ ស្នាដៃ​កូន​ខ្មែរ​ពិត​ៗ។” កូនសិស្ស​លោកគ្រូ​ក្រមា​មាស សាន គឺមស៊ាន រូប​នេះ​បាន​បន្ត​ទៀត​ថា​ រូបលោក​ គឺជា​ អ្នក​កាត់​ត និង​ ជា​អ្នក​បង្ហោះ​ហើយ​ក៏​ឃើញ​មាន​មនុស្ស​មួយ​ចំនួន​និយាយ​ថា ​នេះ​ជា​វីដេអូ​របស់​បរទេស និង​ខ្លះ​ទៀត​និយាយ​ថា ស្មាន​ថា​ នេះ​ជា​វីដេអូ​របស់​ពួក​ក្រុម​អ្នក​ថត​កុន​នៅ​បរទេស ជាដើម។     “ពេល​ឃើញ​ដូចនេះ​ខ្ញុំ​ពិតជា​អន់​ចិត្ត​មែនទែន។ ហេតុអ្វី​ក៏​ពួកគាត់​ឲ្យ​តម្លៃ​លើ​បរទេស​ខ្លាំង​ម្ល៉េះ ម្ដេច​ក៏​គិត​ថា​ខ្មែរ គ្មាន​សមត្ថភាព​សម្ដែង​បែបនេះ​ទៅ​វិញ៕ ”   អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖ គណនី Facebook អ៊ូ តារា

  • 2015-09-23 16:44:37
  • ភាពយន្ត
អ៊ូ តារា ថា​ ចង់​ធ្វើជា​អ្នក​ដឹកនាំ​រឿង ជា​ជាង​តួ​សម្ដែង​