- 2019-04-23 09:39:00
- ព័ត៌មាន
ពេលនេះដឹងរឿងហើយ! ជុំវិញវីដេអូឃ្លីប ឡាន២គ្រឿងបុករុលចូលរោងការ មនុស្សរត់បាតជើងសព្រាត
- 2019-04-23 09:39:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលនេះដឹងរឿងហើយ! ជុំវិញវីដេអូឃ្លីប ឡាន២គ្រឿងបុករុលចូលរោងការ មនុស្សរត់បាតជើងសព្រាត
ចន្លោះមិនឃើញ
តាំងពីរសៀលម្សិលមិញមានការភ្ញាក់ផ្អើលមួយនៅលើបណ្ដាញសង្គម ជុំវិញគេប្រទះឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដោយមានរថយន្ត១ ក្នុងចំណោម២បានបើកបុករុលចូលរោងការទៅក្នុងរោងការមួយកន្លែង ដោយបានធ្វើឲ្យភ្ញៀវកំពុងអង្គុយពិសាអាហារក្នុងរោងរត់គេចទាំងព្រលឹងចុងសក់។
មនុស្សរាប់ម៉ឺននាក់នៅលើបណ្ដាញសង្គម បានចែករំលែកវីដេអូខ្លីនោះ ស្របពេលដែលអ្នកមួយចំនួនបានជេរ និងថ្កោលទោស ចំពោះអ្នកបើកបរ។ ឯអ្នកខ្លះទៀត មានការងឿងឆ្ងល់តើមានរឿងអី បានជាអ្នកបើកបរបើកចូលរោងការស្រស់ៗបែបនេះ។
ជុំវិញបញ្ហានេះ លោក អ៊ូ តារា តារាល្បុកតោ ដែលជាអ្នកបង្ហោះវីដេអូនេះ បានបញ្ជាក់ថា នោះមិនមែនជាហេតុការណ៍គ្រោះថ្នាក់ជាយថាហេតុណាមួយនោះទេ ប៉ុន្តែជាការរៀបចំថតឈុតក្នុងសាច់រឿងមួយប៉ុណ្ណោះ។ "គេថតរឿងតើបង នៅក្នុងឈុតឡាន បើកប្រដេញគ្នា ហើយបើកចូលរោងការតែម្ដងទៅ"។
យ៉ាងណា ក៏ដោយតារាសម្ដែងរូបនេះ មិនបានបញ្ជាក់ភាពយន្តដែលរំលេចឈុតឡានបុកចូលរោងការនេះ មានចំណងជើងអ្វីនោះទេ៕