• 2017-12-23 06:54:37
  • ព័ត៌មាន

រឿង​ភាគ​ថ្មី​ យូ ឌីស្កូ ថត​បាន​ពាក់​កណ្ដាល​ធ្លាក់​ខ្លួន​ឈឺ​ ត្រៀម​ដាក់​បញ្ចាំង​តាមទូរទស្សន៍

  • 2017-12-23 06:54:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរទស្សន៍​ប៉ុស្តិ៍​​លេខ​៥​បាន​ធ្វើ​ពិធី​ជប់​លៀង​មួយ​​​ក្នុង​ឱកាស​​អបអរសាទរ​ភាពយន្ត​ភាគ​ខ្លួន​ចំនួន​២​រឿង​បាន​ថត​ចប់​ជា​ស្ថាពរ​កាល​ពី​យប់​មិញ​​​មាន​ដូច​ជា​៖​រឿង "នេះ​ឬ​ជីវិត​" និង​ "ទណ្ឌ​កម្ម​ស្នេហ៍" ត្រៀម​នឹង​ដាក់​បញ្ចាំង​នៅ​ដើម​ឆ្នាំ​២០១៨​ នា​ពេល​ខាង​មុខ​។

ពាក់​ព័ន្ធ​ភាព​យន្ត​ភាគ​ទាំង​២​ ខាង​លើ​ យូ ឌីស្កូ បាន​ប្រាប់​ Sabay ថា ក្នុង​នោះ​ក៏​មាន​រឿង​សម្ដែង​ដោយ​លោក​​គឺ​រឿង​ "ទណ្ឌកម្ម​ស្នេហ៍​" ។ ដូច្នេះ​លោក​ជឿជាក់​ថា​ក្រោយ​ពី​រឿង​​មួយ​នេះ​ដាក់​បញ្ចាំង​នៅ​តាម​​​កញ្ចក់​ទូរទស្សន៍​។

​​​​​​​ជា​មួយ​ទឹក​មុខ​ស្លេក​ស្លាំង​មិន​សូវ​មាន​កម្លាំង​កំហែង​ យូ ឌីស្កូ បាន​រៀប​រាប់​ថា៖" ចំពោះ​ហេតុ​ផល​​ដែល​ខ្ញុំ​រំពឹង​​ថា​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្សនិកជន​ ដោយ​សារ​តែ​រឿង​នេះ​ថត​បាន​តែ​ពាក់​កណ្ដាល​ ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់។ ដូច្នេះ​ពួក​គាត់​ប្រាកដ​ជា​ចង់​ដឹង​ថា​ក្រោយ​ពី​ក្រោក​ពី​ឈឺ​ និង​មុន​ពេល​ឈឺ​ខ្ញុំ​សម្ដែង​ខុស​គ្នា​យ៉ាង​ម៉េច​"។

បន្ថែម​ពី​នេះ​​លោក ថា​នៅ​ពេល​នេះ​សុខ​ភាព​របស់​លោក​បាន​ប្រសើរ​ជាង​មុន​ហើយ​​ តែ​អ្វី​ដែល​ជា​រឿង​ព្រួយ​បារម្ភ​នោះ​គឺ​​ ១ អាទិត្យ​ត្រូវ​លាង​ឈាម​ ២ដង​​មុន​នឹង​មាន​ថវិកា​​គ្រប់​គ្រាន់​ក្នុង​ការ​ផ្លាស់​ប្ដូរ​​យក​ក្រលៀន​ថ្មី​។ ​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់