
- 2018-01-12 03:16:15
- ជីវិតតារា
នាយ ចយ ត្រៀមចូលរោងការឆាប់ៗជាមួយគូស្នេហ៍វ័យក្មេង
- 2018-01-12 03:16:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយ ចយ ត្រៀមចូលរោងការឆាប់ៗជាមួយគូស្នេហ៍វ័យក្មេង
ចន្លោះមិនឃើញ
តារាកំប្លែងក្នុងក្រុមនាយក្រឹម លោក ភិច សែ ហៅនាយ ចយ បានបង្ហើបឲ្យ Sabay ដឹងនៅព្រឹកនេះថា ខ្លួនគ្រោងនឹងដឹកដៃសង្សារចូលរោងជ័យនៅថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨នេះហើយ។
អាពាហ៍ពិពាហ៍របស់តារាកំប្លែងរូបនេះ គ្រោងធ្វើនៅ មណ្ឌលអាពាហ៍ពិពាហ៍ ក្នុងបូរីពិភពថ្មីសែនសុខ ដោយលោកគ្រោងអញ្ជើញភ្ញៀវប្រហែល២០ទៅ ៣០តុ។ អនាគតភរិយារបស់លោក ដែលមហាជនតែងសរសើរថា មានសម្រស់ស្រស់ស្អាតមិនចាញ់តារានោះមានឈ្មោះថា ខ្វាន់ ឌី វ័យ១៨ឆ្នាំ គឺជាអ្នកខេត្ត ពោធិ៍សាត់។ នាយ ចយ បានឲ្យដឹងថា អ្នកទាំងពីរ ទើបតែស្គាល់គ្នាជាង១ឆ្នាំប៉ុណ្ណោះ តាមរយៈការលេង Facebook។ ដោយសារតែនិស្ស័យ ធ្វើឲ្យទំនាក់ទំនងកាន់តែជិតស្និទ្ធហើយឈានដល់មានទំនាក់ទំនងស្នេហ៍ជាមួយគ្នាតែម្ដងទៅ។
តារាកំប្លែងរូបនេះបានបន្តឲ្យដឹងថា អនាគតភរិយារបស់លោក បច្ចុប្បន្នកំពុងតែរៀនជំនាញខាង សម្អាង ដូចជា ផាត់មុខធ្វើសក់ជាដើម ហើយអនាគត មិនដឹងថាគ្រោងចេញរកស៊ីមុខរបរនេះ ឬបែបណាឡើយ រង់ចាំរៀបការរួច។
លោក ភិច សែ ហៅនាយ ចយ បានប្រលូកសិល្បៈជាតារាកំប្លែងក្នុងឆ្នាំ២០០៧ ដែលតាំងពីចូលមកលោក មិនធ្លាប់ប្ដូរក្រុមឡើយ គឺនៅជាមួយក្រុមនាយក្រឹមរហូត។ លោក មានស្រុកកំណើតនៅខេត្ត ត្បូងឃ្មុំ បច្ចុប្បន្នមានវ័យ២៥ឆ្នាំ។
នាយ ត្រូវបានគេដឹងថា មានមុខមាត់ពីធម្មជាតិ ស្រដៀងនឹងតារាកំប្លែងមួយចំនួនរបស់ថៃ។ ដោយសារតែមានមុខស្រដៀងនឹងតារាកំប្លែងថៃបែបនេះ កន្លងមក មានវិបសាយ របស់ប្រទេសថៃមួយដែលមានឈ្មោះថា Tvpoolonline ចុះផ្សាយពីលោក និងគូស្នេហ៍ ថែមទៀតផង។ ។ ក្រោយពីរៀបការរួចនាយ ចយ បញ្ជាក់ឲ្យដឹងថា ខ្លួននៅតែបន្តអាជីពសិល្បដដែល មិនបោះបង់ចោលឡើយ៕