• 2018-01-18 04:48:03
  • ព័ត៌មាន

ម៉េង យៀក​លី ត្រូវ​ប៉ាន់​អីចឹង ទើប​ទុក​សិល្បៈ​កន្លៀត​ជញ្ជាំង​សិន

  • 2018-01-18 04:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី ម៉េង យៀក​លី ផ្អាក​ពី​មុខ​ជំនួញ ហើយ​ចេញ​ពី​សិល្បៈ​ទៀត នា​រយៈ​កាល​​ចុង​ក្រោយ ក្នុង​នោះ​មាន​ដំណឹង​ថា ដោយ​សារ​តែ​នាង​កំពុង​តែ​ត្រូវ​ប៉ាន់​ជាមួយ​នឹង​ជំនួញ​ថ្មី​មួយ​ផង។

សាមី​ខ្លួន បញ្ចេញ​ថា ឥឡូវ​នេះ នាង​កំពុង​មមាញឹក​នឹង​ការ​ពង្រីក​មុខ​ជំនួញ​ថ្មី​មួយ ទើប​ត្រូវ​បង្ខំ​ចិត្ត​ទុក​ការងារ​សិល្បៈ និង​ការងារ​ផ្សេង​ទៀត​ចោល​សិន ខណៈ​ជំនួញ​ចុង​ក្រោយ​នេះ កំពុង​ផ្ដល់​ឲ្យ​នាង​នូវ​ចំណូល​រាប់​ពាន់​ដុល្លារ​ក្នុង​១​ខែ។

មុខ​ជំនួញ​ដែល​ យៀកលី កំពុង​កាក់​កប​នេះ គឺ​ក្រុមហ៊ុន​លក់​ផលិតផល​សុខ​ភាព ដែល​នាង​បាន​ចូល​ខ្លួន​ធ្វើ​អស់​រយៈ​ពេល​យូរ​គួរ​សម​ហើយ។ តារា​ស្រី​មក​ពី​ប៉ោយ​ប៉ែត​រូប​នេះ លើក​ឡើង​ថា "ជា​មធ្យម​ខ្ញុំ​អាច​រក​បាន​ខ្ទង់​ប្រមាណ ២ពាន់​ដុល្លារ​ក្នុង​១​ខែ គឺ​ច្រើន​ជាង​ការងារ​សិល្បៈ"។

នៅ​មុន​ផ្អាក​ពី​ការងារ​សិល្បៈ​ទៅ​ធ្វើ​ជំនួញ ម៉េង យៀកលី គឺ​ជា​តារា​សម្ដែង និង​ជា​ពិធី​ការិនី​បម្រើ​ការ​ឲ្យ​ទូរទស្សន៍​បាយ័ន។ ការងារ​សិល្បៈ​ទាំង​ឡាយ គឺ​អាច​ឲ្យ​នាង​ទទួល​បាន​កម្រៃ​តិច​ជាង​ការងារ​រកស៊ី​ខាង​លើ ត្រឹម​១ពាន់​ដុល្លារ​អី​ប៉ុណ្ណោះ។ សំខាន់​ជាង​នេះ​ទៀត នាង​លើក​ឡើង​ថា ការ​សិល្បៈ​មាន​សំពាធ​ច្រើន ព្រម​ទាំង​លំបាក ជួន​ត្រូវ​ធ្វើ​ការងារ​ហាល​ក្ដៅ ក្រោម​ភ្លៀង ទើប​ឈប់។

(រូបថត៖ហ្វេសប៊ុក យៀកលី)

យ៉ាង​ណា​ក៏​ដោយ កាល​ដែល​នាង​ភ្ជាប់​ពាក្យ ត្រៀម​រៀប​មង្គល​ការ​ឆាប់​ៗ​នេះ ក៏​ជា​ហេតុផល​មួយ​ដែល​នាង​សម្រេច​ចិត្ត​ផ្អាក​ពី​សិល្បៈ​មួយ​រយៈ​ដែរ។ តាម​ព័ត៌មាន ម៉េង យៀកលី ទើប​បាន​ភ្ជាប់​ពាក្យ​កាល​ពី​ចុង​ឆ្នាំ ២០១៧។ គូ​ដណ្ដឹង​របស់​នាង ត្រូវ​គេ​ដឹង​ថា ជា​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​លក់​អាហារ​បំប៉ន​សុខភាព​នោះ​តែ​ម្ដង។

បែប​នេះ​ក្ដី ក្រៅ​ពី​ទទួល​ស្គាល់​ពី​ដំណឹង​ភ្ជាប់​ពាក្យ យៀកលី មិន​ព្រម​បញ្ចេញ​អត្ត​សញ្ញាណ​អនាគត​ស្វាមី​នាង​ឡើយ។ នាង​លើក​ឡើង​ថា "ចាំ​មើល​ទាំង​អស់​គ្នា​សិន​ទៅ​បង៕

អត្ថបទ៖ ទារិកា

មតិយោបល់