• 2018-01-22 14:12:33
  • ព័ត៌មាន

បុរស​ម្នាក់​នេះ កំពុង​កុន​ខ្លួន​ហើយ ក្រោយ​និយាយ​អាសអាភាស​ដាក់ Yoona

  • 2018-01-22 14:12:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ដែល​ជាជនជាតិ​កូរ៉េ​ម្នាក់ កំពុង​មាន​រឿង ក្រោយ​ពី​រូប​គេ ​បាន​និយាយ​ពាក្យ​អាសអាភាស​ទៅ​សមាជិក Girls Geranetion គឺ Yoona នៅ​លើ​បណ្ដាញ​សង្គម ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង​ក្ដៅ​ក្រហាយ។

បុរស​កូរ៉េ​ដែល​ប្រើ​ឈ្មោះ Yapyap នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​កូរ៉េ Twitch ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ពិត​ថា Song Ewon បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍ ក្រោយ​ពី​គេ​បាន​អធិប្បាយ​ភាសា​ពាក់​ព័ន្ធ​នឹង​ផ្លូវ​ភេទ​នៅ​ក្នុង​ការ Live មួយ​លើ​បណ្ដាញ​ខាង​លើ​របស់​ខ្លួន។

ដោយ​កែវ​ភ្នែក​សម្លឹង​ទៅ​រូប​ថត​របស់ Yoona ផង បុរស​ដែល​មាន​អ្នក​ Follow ចំនួន ១៣៥០០នាក់ បាន​និយាយ​ថា "Yoona គឺ​ស្គម​ណាស់ គឺ​នាង​ពិត​ជា​ស្គម​មែន"។ បុរស​ដដែល​បាន​បន្ត​ការ​អធិប្បាយ​របស់​ខ្លួន​បន្ត​ទៀត ដែល​បាន​ធ្វើ​ស្ថានភាព​កាន់​តែ​អាក្រក់​ឡើង។

“នាង​ពិត​ជា​ស្គម​ណាស់ ដូច្នេះ​ប្រហែល​ជា​ឈឺ​ណាស់​ហើយ...អ្នក​ដឹង​តែ​ចូល​ចិត្ត ប្រសិន​បើ​អ្នក​បាន​កៀកើយ​នាង ឬ​ក៏​ពេល​អ្នក​ធ្វើ​រឿង​នោះ វា​ប្រហែល​ជា​ឈឺ​ណាស់​ហើយ​មើល​ទៅ!“ Yapyap ថ្លែង។

ក្រោយ​ពី​អធិប្បាយ​បែប​នេះ បុរស​ខាង​លើ​ត្រូវ​បាន​អ្នក​គាំទ្រ​របស់ Yoona ខឹង​សម្បារ​ចំពោះ​ការ​ប្រើ​ពាក្យ​មិន​សមរម្យ​លើ​និមិត្ត​រូប​របស់​គេ។ ប៉ុន្តែ​ថា Yoona មិន​មែន​ជា​មនុស្ស​តែ​ម្នាក់​ដែល​បុរស​រូប​នេះ​លើក​យក​មក​និយាយ​ទេ គឺ​នៅ​មាន ស្រី​ស្អាត Shin Min Ah ម្នាក់​ទៀត ដោយ​រូប​គេ​ថែម​ទាំង​បាន​ធ្វើ​ការ​ប្រៀបធៀប​អ្នក​ទាំង​ពីរ​ទៀត​ផង។

ក្រោយ​បង្កើត​រឿង​ក្ដៅ​ក្រហាយ​នេះ Song Ewon បាន​ចេញ​មក​ធ្វើ​ការ​សុំ​ទោស​អ្នក​គាំទ្រ​របស់​តារា​ទាំង​ពីរ​វិញ និង​ថា​រូប​គេ​បាន​លុប​ការ​អធិប្បាយ​ទាំង​នោះ​វិញ​ហើយ។ ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្ដី អ្នក​គាំទ្រ ដូច​ជា​មិន​ទាន់​សប្បាយ​ចិត្ត​នឹង​បុរស​នេះ​នៅ​ឡើយ​ទេ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ទារិកា

មតិយោបល់