- 2018-02-05 07:54:31
- ព័ត៌មាន
បរាជ័យរបរដំបូង ហង្ស ម៉ារីនី ជម្នះធ្វើជំនួញថ្មី ល្បីដល់មានអ្នកចែកទិញសិទ្ធិអាជីវកម្ម
- 2018-02-05 07:54:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បរាជ័យរបរដំបូង ហង្ស ម៉ារីនី ជម្នះធ្វើជំនួញថ្មី ល្បីដល់មានអ្នកចែកទិញសិទ្ធិអាជីវកម្ម
ចន្លោះមិនឃើញ
តារាសម្ដែងដែលល្បីខាងចែកទានដល់ជនក្រីក្រ កញ្ញា ហង្ស ម៉ារីនី បានសម្រេចផ្អាកថតកុនមួយរយៈ ដើម្បីទុកពេលមើលខុសត្រូវលើមុខជំនួញដែលខ្លួនបានបើកដំណើរការកាលពីពាក់កណ្ដាល២០១៧។
ញើសឈាមដែលនាងស្វះស្វែងយកចិត្តទុកដាក់ រហូតប្រកាសផ្អាកសម្ដែងភាពយន្តមួយរយៈមកមើលការខុសត្រូវនេះ គឺហាងលក់វត្ថុអនុស្សាវរីយ៍ កាបូប នាឡិកា យីហោ "SM Memory Shop" ដែលនាងចំណាយទុន២ម៉ឺនដុល្លារអាមេរិក។
ម៉ារីនី បានឲ្យដឹងថា នេះជាជំនួញទី២ប្រចាំជីវិតជាធុរជនរបស់ខ្លួន ស្រពពេលដែលហាងផឹកស៊ីដែលបើកកាលពីប្រមាណ២ឆ្នាំបានបិទទៅវិញ។ ហាងថ្មីនេះទទួលបានជោគជ័យខ្លាំង រហូតត្រូវបានអតិថិជនប្រចាំចែកទិញសិទ្ធអាជីវកម្ម (franchise) ទៀតផង។
តារាស្រីមានប្រភពមកពីខេត្តតាកែវរៀបរាប់ថា មូលហេតុដែលនាងសម្រេចលក់សិទ្ធអាជីវកម្មនេះ ព្រោះហាងខ្លួនទទួលបានការគាំទ្រច្រើនពីអតិថិជន ដោយនាងបានផ្ដាច់មុខម៉ាកល្បីៗជាច្រើនមកពីបរទេស ដូច្នេះហើយទើបនាងប្រកាសលក់ដើម្បីឲ្យមានសាខាគ្រប់ខេត្តក្រុង។
"Franchiseនេះ ខ្ញុំទើបតែប្រកាសលក់បានប្រហែល១០ថ្ងៃទេ ហើយឥឡូវមានអ្នកចែកទិញ១ហើយ ដែលគាត់បើកសាខានៅម្ដុំច្បារអំពៅ ថ្ងៃអនាគតខ្ញុំសង្ឃឹមថាលក់ Franchise បានច្រើនទៅទៀត ឲ្យបានគ្រប់២៥ខេត្ត-រាជធានីតែម្ដង"។ ម៉ារីនី ថ្លែង៕