- 2018-02-07 04:45:47
- ព័ត៌មាន
ទប់លែងបាន មាស សាលី ដាក់មួយឃ្លាព្រលះសាន់ដេ?
- 2018-02-07 04:45:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទប់លែងបាន មាស សាលី ដាក់មួយឃ្លាព្រលះសាន់ដេ?
ចន្លោះមិនឃើញ
មុននេះបន្តិច មាស សាលី បញ្ចេញសារមួយឃ្លានៅលើទំព័រហ្វេសប៊ុកខ្លួនថា៖" ១៥ ឆ្នាំហើយយើងរស់នៅជាមួយគ្នា ឲ្យកិត្តិយសខ្ញុំខ្លះផង"។
ទាក់ទងប្រយោគមួយឃ្លាខាងលើបានធ្វើឲ្យអ្នកគាំទ្រគិតថា តារាចម្រៀងរូបនេះសំដៅដល់ផលិតកម្មសាន់ដេតែម្ដង ព្រោះលោកស្មោះស្ម័គ្រជាមួយទ្រនំមួយនេះជាង ១០ ឆ្នាំ តែប្រជាប្រិយភាពនៅស្ងៀមទ្រឹង មិនមានសន្ទុះគាំទ្រដូចពេលចូលដំបូងឡើយ។
ហ្វេនៗមួយចំនួនដែលស្រឡាញ់ មាស សាលី បានសុំឲ្យលោកចេញពីផលិតកម្មសាន់ដេ ទៅចូលថោនវិញដើម្បីទាមទាប្រជាប្រិយភាពមកវិញ កុំនៅទ្រាំដល់ជាង១០ ឆ្នាំ រកកន្លែងថ្មីផ្ដល់តម្លៃ និងកិត្តិយសដល់លោកល្អជាង។
“ហេតុអ្វីបានបងទ្រាំនៅដល់ ១៥ ឆ្នាំ? យូរខ្លាំងណាស់បង ចេញទៅថោនទៅបង រកអ្នកថ្មីដែលគេផ្ដល់តម្លៃ និងកិត្តិយសឲ្យយើង"។ នេះបើតាមអ្នកគាំទ្របញ្ចេញមតិនៅលើទំព័រហ្វេសប៊ុក មាស សាលី។
រឿងរ៉ាវខាងលើ មាស សាលី ជាភាគីពាក់ព័ន្ធបានប្រាប់ថា អ្វីដែលលោកបង្ហោះនៅលើហ្វេសប៊ុក មិនបានសំដៅទៅអ្នកណាម្នាក់ ឬ ផលិតកម្មសាន់ដេ នោះទេ។ ការបញ្ចេញពាក្យពេចន៍បែបនេះដើម្បីបន្ធូរអារម្មណ៍តានតឹងមួយគ្រាតែប៉ុណ្ណោះ។
មាស សាលី និយាយថា៖" បាទអ្វីដែលខ្ញុំសរសេរនៅលើហ្វេសប៊ុក ខ្ញុំសុំអត់និយាយទេពេលនេះ គ្រាន់តែចង់ប្រាប់ថា មិនសំដៅទៅលើអ្នកណាឡើយ បង្ហោះក្នុងគោលបំណងបន្ធូរអារម្មណ៍កុំឲ្យតឹងទ្រូងពេក ពេលបង្ហោះទៅយើងបានធូរចិត្តខ្លះដែរ"។