• 2018-02-09 02:48:49
  • ព័ត៌មាន

តារា​ចម្រៀង​ ស៊ូ ស៊ីរិកា ជួប​ទុក្ខ​ធំ​​

  • 2018-02-09 02:48:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ចម្រៀង​ផលិត​កម្ម​ថោន​កញ្ញា​ ស៊ូ ស៊ីរិកា បាន​ជួប​ទុក្ខ​ធំ​​ដោយ​អ្នក​​ម្ដាយ​របស់​នាង​​​បាន​​ស្លាប់​បាត់​បង់​ជីវិត​​​ កាល​ពី​​យប់​ម្សិលមិញ​។

ស៊ូ ស៊ីរិកា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​នាង​ថា​៖"កូន​សុំទោស​អ្នក​ម្ដាយ​ដ៏​កម្សត់​​របស់​កូន​ ម៉ាក់​ឈឺ​មែន​ទេ​? ពេល​នេះ​ម៉ាក់​លែង​ឈឺ​ទៀត​​ហើយ​ ម៉ាក់​បាន​គេង​លក់​ស្រួល​ហើយ​ កូន​សូម​ឲ្យ​ម៉ាក់​ទៅ​ឲ្យ​បាន​សុខ​ អាយុវែង​កុំ​ឲ្យ​អាយុ​ខ្លី​ដូច​ជាតិ​នេះ​ទៀត​។ កើត​ជាតិ​ណា​ៗ​​សូម​ធ្វើ​​ជា​កូន​ម៉ាក់​រហូត​ណា​​ម៉ាក់​ណា​កូន​ស្រឡាញ់​ម៉ាក់​ខ្លាំង​បំផុត​"។

ដំណឹង​​ដ៏​ក្រៀម​ក្រំ​​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​សិល្បៈ​មួយ​ចំនួន​បាន​ផ្ញើ​សារ​ចូល​រួម​រំលែក​ទុក្ខ​នាង​ ផង​ដែរ​។ ជា​ពិសេស​​តារា​ចម្រៀង​នៅ​ផលិតកម្ម​ថោន​៕

​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់