• 2018-02-14 09:59:17
  • ព័ត៌មាន

មិន​ដែល​សរសេរ​រឿង​សោះ ស្រាប់​តែ​សាក​លេងៗ​ឈ្នះរង្វាន់​ចិញ្ចៀន​គូស្នេហ៍

  • 2018-02-14 09:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រាវ​ស្នេហា​ដំបូង​របស់​បក្ខជន​​​៣គូរ​​​​ទទួល​ ជយ​​លាភី​ក្នុង​កម្ម​វិធី​ ការ​ប្រ​កួត​ស្រ​ជែង​សរសេរ​រឿង​ខ្លី របស់​ ប្រលោម​លោក​Sabay។ ស្នាដៃ​ របស់​បេក្ខជន ប៉ែន មុនី​ យី សុភី​ណែត និង​ ឃួន​ស្រី​ពៅ​ ជា​ជើង​​ខ្លាំង​ដែល​មាន​រឿង​រាវ​ស្នេហ៍​ដំបូង គួរ​ឲ្យ​ចាប់​ឲ្យ​ស្រឡាញ់ និង​គួរ​ឲ្យ​ជក់​ចិត្ត​ នៅ​ពេល​បាន​អាន​សាច់រឿង​ទាំង​នោះ។​​

ម្ចាស់​ជយ​លាភី​លេខ១អ្នក​ស្រី ប៉ែន មុនី និង​ស្វាមី

ម្ចាស់​ជយ​លាភី​លេខ១អ្នក​ស្រី ប៉ែន មុនី បាន​និយាយ​ត្រួសៗ ពី​រឿង​ដែល​ខ្លួន​បាន​ដាក់​ប្រកួត​ថា​ កំណើត​ស្នេហ៍​អ្នក​ស្រី​​ចាប់​ផ្តើម​​​ក្រោម​រូបភាព​​ទុក​ដាក់​ពី​​ចាស់ទុំ​ ដែល​ភាគី​ខាង​ស្រី​មិន​ដែល​សូម្បី​តែ​ឃើញ​មុខ​កូន​កំលោះ​។ អ្នក​ស្រី​បន្ត​ថា​អ្នក​ស្រី​ជា​មនុស្ស​ម្នាក់​មិន​ចូល​ចិត្ត​មនុស្ស​ប្រុស​ទេ​ ហើយ​អ្នក​ស្រី​ខឹង​ណាស់​ពេល​ដឹង​ថា​ស្វាមី​ មក​ចូល​ស្ដី​ដណ្ដឹង​អ្នក​ស្រី​ខឹង​ស្វាមី​អ្នក​ស្រី​ខ្លាំង​ណាស់ ទើប​រឿង​នេះ​អ្នក​ស្រី​ដាក់​ចំណង​ជើង​ថា​ (ប្រុស​ដែល​ខ្ញុំ​ស្អប់​) ។ អ្នក​ស្រី ប៉ែន មុនី « ដំបូង​បង​ខឹង​ស្វាមី​បង​ណាស់​ បង​ពេល​ដែល​ដឹង​ថា​គាត់​មក​ចូល​ស្ដី​បង​ ។ បង​ត្រៀម​រួច​ហើយ​ថា​និង​តវ៉ា​ជា​មួយ​ម្ដាយ​ឪពុក​ រឿង​មង្គល​ការ​មួយ​ហ្នឹង។ ប៉ុន្តែ​មិន​ទាន់​បាន​តវ៉ា​ផង​ ស្រាប់​តែ​ចិត្ត​បង​ទន់​បាត់​ទៅ​ហើយ​ព្រោះ​អំពើ​​ល្អ​របស់​ប្តី​បង។» ​ប្រវត្តិ​ស្នេហ៍​ដែល​ផ្អែម​ល្ហែម​នេះ​របស់​អ្នក​ស្រី​ ប៉ែន មុនី​ និង ស្វាមី​មិន ត្រឹម​​គួរឲ្យ​ស្រឡាញ់​ទេ​ តែ​ក៏​មាន​ភាព​ខឹង​ស្អប់​ ងងក់​ជា​ច្រើន​ទៀត​ផង​ដែរ។ ក្នុង​រឿង​ពិត​នៃ​ស្នេហា​របស់​អ្នក​ស្រី ប៉ែន មុនី​ គឺ​បាន​បង្កប់​នូវ​តម្លៃ​អប់​រំ​មួយ​ថា​ កុំ​វាយ​តម្លៃ​មនុស្ស​ត្រឹម​តែ​ការ​ឃើញ​នឹង​ភ្នែក តែ​ត្រូវ​វាយតម្លៃ​មនុស្ស​ចំពោះ​ទង្វើ​គេ​វិញ។​

ក្រៅពី​ស្នាដៃ​ល្អ​​នេះ​ក៏​មាន នៅ​មាន​ស្នា​ដៃ​ល្អ​ ចំនួន​២​ទៀត ដែល​សុទ្ធ​សឹង​ជា​រឿង​ល្អ​ដូច​គ្នា​។​​ ហើយ​រង្វាន់​ទទួល​បាន​រួម​មាន​ លេខ១ បាន​ទៅលើ​រឿង​ខ្លី​ដែល​មាន​ចំណង​ជើង​ថា​ (​ប្រុស​ដែល​ខ្ញុំ​ស្អប់) ទទួល​បាន​រង្វាន់​ចិញ្ជៀន​គូរ​ស្នេហ៍​មួយ​គូរ​ លេខ២ បាន​ទៅ​បេក្ខជន​ យី សុភីណែត ទទួល​បាន​នាឡិកា​គូរ​ស្នេហ៍​មួយ​គូរ​ និង លេខ៣ បាន​ទៅ​លើ​​បេក្ខជន ឃួន​ ស្រី​ពៅ​ ដែល​ទទួល​បាន​សំបុត្រ​កុន VIP ។ ក្រៅពី​ស្នាដៃ​ទាំង​នេះ​ក៏​​ត្រូវ​ដាក់​ ផ្សព្វ​ផ្សាយ​ក្នុង​ ប្រវត្តិ​ស្នេហា​របស់​ពួក​គាត់​នៅ​ក្នុង​វិប​សាយ​ និង​ App​ ប្រលោម​លោក​សប្បាយ​ ៕

អត្ថបទ៖ ច្រឹក ស្រីអូន

មតិយោបល់