- 2018-02-19 02:05:57
- ជីវិតតារា
អបអរ! Adam Levine និង Behati Prinsloo ទទួលបានកូនទី ២ហើយ
- 2018-02-19 02:05:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរ! Adam Levine និង Behati Prinsloo ទទួលបានកូនទី ២ហើយ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ តារាចម្រៀង Adam Levine និងប្រពន្ធរបស់លោក Behati Prinsloo បានប្រកាសពីកំណើតកូនស្រីទី២របស់ពួកគេ។
តារាចម្រៀងប្រចាំក្រុម Maroon 5 និងប្រពន្ធដែលជាតារាម៉ូដែលប្រចាំ Victoria Secret បានប្រាប់ពីដំណឹងដ៏ល្អនេះតាមរយៈភ្នាក់ងាររបស់ពួកគេទៅកាន់សារព័ត៌មាន E! News។ ជាងនេះទៅទៀត ពួកគេបានបញ្ជាក់ប្រាប់ថា កូនស្រីទី២នេះមានឈ្មោះ Gio Grace។
គួររម្លឹកដែរថា តារាទាំង២ដួងនេះ បានចាប់ដៃគ្នាជាគូអនាគតកាលពីខែកក្កដា ឆ្នាំ២០១៤ និងបានស្វាគមន៍កំណើតកូនដំបូងរបស់ពួកគេ ដែលមានឈ្មោះ Dusty Rose ក្នុងខែកញ្ញា ឆ្នាំ២០១៦៕
ចុចអាន៖