- 2018-02-22 23:49:00
- ព័ត៌មាន
មុខមាត់ស្អាតបាត សិល្បករ៥រូបនេះជំនាញផាត់មុខបែបអាក្រក់ៗ ឃើញលោះព្រលឹង
- 2018-02-22 23:49:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខមាត់ស្អាតបាត សិល្បករ៥រូបនេះជំនាញផាត់មុខបែបអាក្រក់ៗ ឃើញលោះព្រលឹង
ចន្លោះមិនឃើញ
យុវជន៥រូបដែលសុទ្ធសឹងជាអ្នកដែលមានជំនាញខាងផ្នែកផាត់មុខ ហើយសព្វថ្ងៃពួកគេរកបានកម្រៃមិនអន់ឡើយ។ ដោយអាចរកចំណូលពីការផាត់មុខបែបEffectរបួសនេះ ខ្ទង់ពាន់ដុល្លារវិស័យភាពយន្ត។
យ៉ាងណាក្ដី ក្រុមសិល្បករម្នាក់ៗបានបញ្ចេញមតិពីជុំវិញការផាត់មុខនេះថាវាមិនមែនងាយស្រួល នោះទេ ទម្រាំអាចធ្វើការងារទាំងនេះបាន វាអាស្រ័យទេពកោសល្យផ្ទាល់ខ្លួនផង ការប្រឹងប្រែង និងគំនិតច្នៃប្រឌិត។
ការសិក្សាពីជំនាញនេះទៀតសោត គឺផ្ដើមរៀនពីការផាត់មុខបែបស្រស់ស្អាត ស្វែងរកបទពិសោធពីសិក្ខាសាលាផ្នែកផាត់របួសស្នាម និងតាម Youtube ការស្រាវជ្រាវពីតាមមូលដ្ឋានគ្រឹះផ្សេងៗពីការលាយពណ៌ ផាត់ពណ៌ និងសង្កេតតាមស្នាមពិតៗទៅតាមសាច់រឿងជាក់ស្តែងពីការអនុវត្តបច្ចេកទេសបន្ថែមជាដើម។
ចង់ដឹងថាអ្នកទាំង៥រូបដែលជំនាញក្នុងការផាត់មុខបែបEffect របួសស្នាម មានអ្នកណាខ្លះទស្សនា រូបភាពខាងក្រោម៖
១ ស្នាដៃ អ្នកនាង គ្រឿម កុលាប អ្នកជំនាញគំនូរ និងអ្នកឌីហ្សាញលើគំនូរជីវចលភាពយន្ត
២ ស្នាដៃ កញ្ញា សន លក្ខិណា អ្នកជំនាញផាត់មុខBeautyនិងបែបEffectរបួស ក្នុងភាពយន្ត
៣ ស្នាដៃ លោក សុខខេង អ្នកជំនាញផាត់មុខBeauty និងបែបEffect ស្នាមរបួសក្នុងភាពយន្ត
៤ ស្នាដៃអ្នកនាង ថន ថាណែត អ្នកជំនាញផាត់មុខBeauty និងបែបEffect ស្នាមរបួសក្នុងភាពយន្ត
៦ ស្នាដៃ កញ្ញា ឌូ ពុធម៉ូលីតា ហៅ Apple ជាអ្នកគូរសិល្បៈនៅលើមុខ និងតាមដងខ្លួន ហើយក៏ជាអ្នកផាត់មុខសម្រាប់កម្មវិធី Pre-Wedding រួមជាមួយនឹងការរៀបចំ Cosplay បែបEffect របួសស្នាមក្នុងភាពយន្ត