• 2018-02-23 03:12:11
  • ព័ត៌មាន

លើសពីពិធីករ DJ ណាណា ក្លាយជាឯកអគ្គរាជទូតសុច្ឆន្ទៈ មហោស្រពភាពយន្តអន្តរជាតិមិនយកកម្រៃ

  • 2018-02-23 03:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញខ្លួនកាលពីថ្ងៃម្សិលមិញ នៅមជ្ឈមណ្ឌល បុផ្ផាណា ពិធីករដ៏ស្រស់ស្អាត និងពូកែវោហារទាំងភាសាខ្មែរ និងអង់គ្លេស ត្រូវបានអញ្ជើញជាកិត្តិយស ជាឯកអគ្គរាជទូតសុច្ឆន្ទៈ របស់មហោស្រពភាពយន្តអន្តរជាតិ ដើម្បីជួយជំរុញការចូលរួមទស្សនាភាពយន្តពីយុវវ័យ។

DJ ណាណា

ណាណា ថ្លែងទៅកាន់អ្នកគាំទ្រ និងអ្នកសារព័ត៌មានក្នុងសន្និសីទរបស់មហោស្រពភាពយន្តអន្តរជាតិលើកទី៨ ថា ខ្លួនរីករាយនឹងចូលរួមទាំងកម្លាំងកាយចិត្ត ផ្សព្វផ្សាយអំពីដំណើរការរបស់មហោស្រពភាពយន្តអន្តរជាតិទៅដល់មហាជន ពិសេសយុវវ័យ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ។

DJ ណាណា

DJ ណាណា ជាសិល្បករម្នាក់ដែលកម្រសម្តែងភាពយន្ត តែកញ្ញាជាសិល្បករបែបបញ្ចេញសំឡេងអប់រំ ជាពិធីការិនី ហើយការសម្តែងភាពយន្តនោះ គឺកញ្ញាសម្តែងបានតែរឿងណាដែលមានតួអង្គជា ណាណា ខ្លួនឯងតែម្តង នេះបើតាមការបកស្រាយរបស់សាមីខ្លួន។

តែសម្រាប់ពិធីការិនី ណាណា ការទស្សនាភាពយន្ត ជាចំណង់ចំណូលចិត្តរបស់ខ្លួនស្រាប់ ហើយការដែលក្លាយខ្លួនជា ឯកអគ្គរាជទូតសុច្ឆន្ទៈ របស់មហោស្រពភាពយន្តអន្តរជាតិ កញ្ញា មិនគិតពីកម្រៃអ្វីនោះទេ តែវាជាការចូលរួមលើកតម្លៃនៃភាពយន្តជាតិផង និងបង្ហាញបរទេសអំពីចលនារួបរួមរបស់យុវជនលើវិស័យភាពយន្តនេះជាអាទិ៍៕

អត្ថបទ៖ Sunny

មតិយោបល់