• 2018-03-08 08:41:33
  • ព័ត៌មាន

ក្ដៅៗ សមាគម​សិល្បករ​ខ្មែរ ប្រកាស​ធ្វើ​មូលនិធិ​រក​ថវិកា​ជួយ យូឌីស្កូ ជា​ផ្លូវ​ការ(វីដេអូ)

  • 2018-03-08 08:41:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត សមាគម​សិល្បករ​ខ្មែរ ដែល​ដឹក​នាំ​​ដោយ​អ្នក​នាង ចន ច័ន្ទលក្ខិណា បាន​ធ្វើ​កម្មវិធី​ផ្សាយ​ផ្ទាល់​មួយ​ពិសេស​មួយ​តាម​រយៈ​បណ្ដាញ​សង្គម​ Facebook ដើម្បី​ជួយ​ដល់​លោក​ យូឌីស្កូ។

​​ក្រោយ​​ជំងឺ​ទឹក​នោម​ប្រៃ និង​ខូច​ក្រលៀន​ទាំង​សង​ខាង​ធ្លាក់​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​ លោក​ យូឌីស្កូ ទទួល​បាន​ជំនួយ​​ពី​សប្បុរស​ជន​​ជា​ច្រើន តែ​ចំនួន​ថវិកា​នេះ​ត្រូវ​បាន​សាមី​ខ្លួន​ផ្ទាល់​បញ្ជាក់​ថា​ គ្រាន់​តែ​អាច​ទប់​ទល់​សម្រាប់​ព្យាបាល និង​លាង​ឈាម​ជា​ប្រចាំ​​ប៉ុណ្ណោះ មិន​អាច​ព្យាបាល​ឲ្យ​ជា​សះស្បើយ​១០០​ភាគរយ​បាន​ទេ។ បើ​ចង់​សង្គ្រោះ​ជីវិត​បាន​ លោក​ត្រូវ​​ការ​ប្រាក់​ច្រើន​រហូត​ដល់​៥​ម៉ឺន​ដុល្លារ​​ដើម្បី​ព្យាបាល​​នៅ​ក្រៅ​ប្រទេស​ ដូច្នេះ​ពេល​នេះ​សមាគម​សិល្បករ​ខ្មែរ បាន​សម្រេច​បង្កើត​កម្មវិធី​មូលនិធិ​នេះ​ឡើង។

អ្នក​នាង ចន ច័ន្ទលក្ខិណា ដែល​ជា​ប្រធាន​បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​មូលនិធិ​នេះ​វា​ហាក់​ដូច​ជា​យឺត​បន្តិច តែ​មិន​មែន​សមាគម​មិន​អើពើ​ទេ គឺ​មក​ពី​សមាគម​មាន​ភាព​មមាញឹក​នឹង​ការងារ​ផ្សេង​ខ្លាំង​ពេក។

ដូច្នេះ​បើ​ប្រិយមិត្ត​ចង់​បរិច្ចាគ​ថវិកា​ដល់​លោក យូឌីស្កូ សូម​ Comment ឬ ទាក់​ទង​លេខ​ទូរសព្ទ​ខាង​ក្រោម៖ ​​​

អត្ថបទ៖ សុខណា

មតិយោបល់