- 2018-03-14 03:10:00
- ព័ត៌មាន
ចប់បាត់! Zayn Malik និង Gigi Hadid បែកបាក់គ្នា
- 2018-03-14 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចប់បាត់! Zayn Malik និង Gigi Hadid បែកបាក់គ្នា
ចន្លោះមិនឃើញ
គូស្នេហ៍តារាចម្រៀង Zayn Malik និងតារាម៉ូដែល Gigi Hadid បានមកដល់ផ្លូវបំបែកហើយ ក្រោយទាក់ទងគ្នាអស់រយៈពេល២ឆ្នាំ។
Zayn បានបញ្ជាក់ពីការបែកបាក់នៅបណ្ដាញសង្គម Twitter ថា៖ "Gigi និងខ្ញុំមានសេចក្ដីស្នេហានិង ទំនាក់ទំនងដ៏ល្អជាមួយគ្នា ហើយខ្ញុំក៏គោរពនិងស្រលាញ់នាងជាស្រ្ដីនិងមិត្តភ័ក្ដិល្អម្នាក់។ នាងពិតជាមានចិត្តល្អណាស់។" តារារូបនេះក៏បានបង្ហោះសារមួយទៀតថា៖ "ខ្ញុំអរគុណចំពោះអ្នកគាំទ្រទាំងអស់ដែល គោរពក៏ដូចជាផ្ដល់ពេលវេលាផ្ទាល់ខ្លួនសម្រាប់ពួកយើងនៅពេលនេះ ហើយព័ត៌មាននេះគួរតែចេញពីពួកយើងផ្ទាល់។ ស្រលាញ់អ្នកទាំងអស់គ្នា។"
តារាម៉ូដែលវ័យក្មេង Gigi Hadid ក៏បង្ហាញអារម្មណ៍លើ Twitter ថា៖ "សេចក្ដីថ្លែងការពីការបែកបាក់ស្នេហាមើលទៅដូចជាមិនសូវសមសោះ ពីព្រោះមិនមានអ្វីអាចបង្ហាញតាមរយៈពាក្យពេចន៍អំពីទំនាក់ទំនងនៃមនុស្សពីរនាក់ដែលស្រលាញ់គ្នាខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំនោះទេ... មិនមែនត្រឹមតែទំនាក់ទំនងស្នេហា គឺទំនាក់ទំនងគ្រប់យ៉ាង។ ខ្ញុំនៅតែសប្បាយរីករាយចំពោះអ្វីដែលយើងធ្លាប់មាន សេចក្ដីស្រលាញ់ ពេលវេលានិងមេរៀនជីវិតដែលខ្ញុំនិង Zayn បានចែករំលែកជាមួយគ្នា។ ខ្ញុំមិនចង់បានអ្វីទេ គឺគ្រាន់តែចង់ឲ្យ Zayn ល្អនិងបន្តគាំទ្រលោករហូតក្នុងនាមជាមិត្តម្នាក់ ដែលខ្ញុំគោរពនិងស្រលាញ់ខ្លាំង។"
បើតាមប្រភពមួយប្រាប់សារព័ត៌មាន The Sun បញ្ជាក់ថាអ្នកទាំងពីរបែកគ្នាដោយសារតែរវល់រៀងៗខ្លួន ដែលធ្វើឲ្យទំនាក់ទំនងស្នេហាមានសម្ពាធខ្លាំងពេក។
Zayn និង Gigi បានចាប់ផ្ដើមទាក់ទងគ្នាតាំងពីខែវិច្ឆិកាឆ្នាំ ២០១៥ មកម៉េ្លះ ដោយបានចាកចេញពីកម្មវិធីជប់លៀងក្រោយកម្មវិធី American Music Award ជាមួយគ្នា៕
អានអត្ថបទ៖