• 2018-03-15 03:10:00
  • ព័ត៌មាន

Kendall Jenner បង្ហាញ​ខ្លួន​លើ​ក្រប​ទស្សនាវដ្ដី Vogue និង​បញ្ជាក់​ពី​រឿង​ថា​នាង​ស្រលាញ់​ភេទ​ដូច​គ្នា

  • 2018-03-15 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​និង​ម៉ូដែល Kendall Jenner មាន​ឱកាស​បង្ហាញ​ខ្លួន​លើ​ក្រប​ទស្សនាវដ្ដី​ម្ដង​ទៀត​ហើយ​។ តារា​កម្មវិធី​ Reality Show រូប​នេះ​បាន​បញ្ចេញ​មុខ​លើ​ក្រប​ទស្សនាវដ្ដី​ Vogue របស់​អាមេរិក​ម្ដង​ទៀត ដែល​ជា​គម្រប​សម្រាប់​ច្បាប់​បញ្ចេញ​ខែ​មេសា​ឆ្នាំ​២០១៨។

Kendell Jenner និង​សង្សារ Blake Griffin

នៅ​លើ​គម្រប​ខាង​មុខ​ ម៉ូដែល​វ័យ​២២​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ជាមួយ​សត្វ​សេក ព្រម​ទាំង​មាន​ពាក្យ​មួយ​ឃ្លា​សរសេរ​ថា៖ "ខ្ញុំ​គ្មាន​អ្វី​លាក់​បាំង​នោះ​ទេ។"

ខ្លឹម​សារ​នៃ​អ្វី​ដែល​នាង​បាន​បរិយាយ​នៅ​ក្នុង​ទស្សនាវដ្ដី​នោះ​គឺ នាង​កំពុង​ទាក់​ទង​ជាមួយ​កីឡាករ​បាល់បោះ​ Blake Griffin មក​ពី​ក្រុម Detroit Pistons ព្រម​ទាំង​បន្ថែម​ថា​នាង​ចង់​បាន​កូន​នៅ​អាយុ​ ២៨​ឬ​២៩​ឆ្នាំ​ ព្រម​ទាំង​បក​ស្រាយ​ពី​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​នាង​ស្រលាញ់​ស្រី​ដូច​គ្នា។

Kendall បាន​និយាយ​រៀប​រាប់​ថា​សង្សារ​ខ្លួន​ Blake គឺ​ពិត​ជា​ល្អ​ចំពោះ​នាង គ្រាន់​តែ​នាង​មិន​សូវ​ជា​ចូល​ចិត្ត​ចំណាយ​ពេល​ច្រើន​ពេក​ជាមួយ​គ្នា​នៅ​ទី​សាធារណៈ ហេតុដូច្នេះ​ហើយ​ទើប​នាង​ព្យាយាម​ធ្វើ​ឲ្យ​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​មើល​ដូច​ទៅ​ដូច​ជា​លូច​លាក់។ ចំពោះ​ព័ត៌មាន​ដែល​ថា​នាង​ស្រលាញ់​ភេទ​ដូច​គ្នា​នោះ​ គឺ​នាង​បដិសេធ​ទាំង​ស្រុង ដោយ​រ៉ាយរ៉ាប់​ថា​នាង​មិន​មាន​សារធាតុ​ស្រលាញ់​ភេទ​ដូច​គ្នា ក្នុង​ខ្លួន​នោះ​ទេ ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត​នាង​មើល​មិន​ឃើញ​នោះ​ទេ នាង​ពេញ​ចិត្ត​នឹង​បទ​ពិសោធន៍​ថ្មីៗ​។

គូស​បញ្ជាក់​ដែរ​ថា​រូប​ថត​ទាំង​នេះ​គឺ​ថត​ដោយ​អ្នក​ថតរូប Mert Alas និង Marcus Piggott។

អីចឹង​មក​មើល​រូប​ទាំង​នោះ​ទាំង​អស់​គ្នា៖

អាន​អត្ថបទ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់