- 2018-03-16 03:22:16
- ព័ត៌មាន
ស្ងាត់ៗ ស្រីស្អាត រ៉ាប៊ី ដល់អាមេរិកលើកដំបូងបំផុតយប់មិញ ក្រោមជំនួយអង្គការមួយ
- 2018-03-16 03:22:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ ស្រីស្អាត រ៉ាប៊ី ដល់អាមេរិកលើកដំបូងបំផុតយប់មិញ ក្រោមជំនួយអង្គការមួយ
ចន្លោះមិនឃើញ
តារាចម្រៀងផលិតកម្ម ថោន រ៉ាប៊ី បានទៅដល់សហរដ្ឋអាមេរិកលើកដំបូងបំផុតក្នុងអាជីពជាសិល្បករ ក្នុងបេសកកម្មមនុស្សធម៌មួយដែលឧបត្ថម្ភដោយអង្គការ IKARE។
ដំណើរនេះ បន្ទាប់ពី រ៉ាប៊ី បង្ហើបពីគម្រោងបេសកកម្មការងារនៅប្រទេសអូស្ត្រាលីដែលគ្រោងចេញនៅខែកុម្ភៈកន្លងមក។ មិនដឹងថា គម្រោងទៅទឹកដីសត្វកង់ហ្គូរូរាំងស្ទះដោយសារអ្វី ប៉ុន្តែ រ៉ាប៊ី ស្រាប់ទៅសហរដ្ឋអាមេរិកជាជំនួសវិញ។
ឆ្លើយប្រាប់ពីប្រទេសកូរ៉េ មុនដល់ទឹកដីមហាអំណាច រ៉ាប៊ី ឲ្យដឹងថា នាងនឹងស្នាក់នៅទីនោះប្រមាណជិត១ខែ។ "ខ្ញុំនៅទីនោះប្រហែលជា ៣-៤ សប្ដាហ៍ទេបង...ខ្ញុំមកតាម IKARE ដើម្បីចូលរួមកម្មវិធីលើកស្ទួយវប្បធម៌ខ្មែរនៅសារមន្ទីរមរតកជាតិខ្មែរ ដែលគេបានអញ្ជើញតារាខ្មែរយើងទៅចូលរួម ហើយក្នុងនោះមានខ្ញុំដែរ"។
តាមគម្រោង ម្ចាស់បទ "មាន់ស្រែ" នឹងចេញសម្ដែង Show ដំបូងរបស់នាងនៅថ្ងៃទីសុក្រទី ២៣ មីនានេះ ដើម្បីប្រមូលថវិកាសម្រាប់ទុកប្រើប្រាស់ក្នុងការងារមនុស្សធម៌ ឬលើកស្ទួយវប្បធម៌របស់ជាតិ។ បន្តមក នាងនឹងទៅជួបសម្ដែងនៅទីក្រុង និងរដ្ឋផ្សេងៗទៀត មុនពេលត្រឡប់មកប្រទេសកំណើតវិញ ដែលសាមីខ្លួនអះអាងថា ការងារនៅខាងក្នុងស្រុក ក៏កំពុងមមាញឹកដែរ។
“ខ្ញុំឆាប់ត្រឡប់មកវិញទេ គឺតែ៣-៤សប្ដាហ៍អីហ្នឹង ខ្ញុំនឹងត្រឡប់មកវិញហើយបង ព្រោះនៅស្រុកខ្មែរ មាន Concert ច្រើន ដែលគេបានកក់ខ្ញុំច្រើនដែរ...”។
សម្រាប់ រ៉ាប៊ី គឺជាដំណើរលើកទី១ទៅអាមេរិក ប៉ុន្តែមិនមែនជាលើកទី១របស់ IKARE ទេ ដែលបាននាំយកតារាចម្រៀងខ្មែរទៅទីនោះ។ មានបេសកកម្មអភិរក្ស និងលើកកម្ពស់វប្បធម៌ និងប្រជាពលរដ្ឋខ្មែរ កន្លងមក IKARE ធ្លាប់បាននាំយកលោក យឹង យន ជយលាភីលេខ២កម្មវិធី "ស្ដាប់ចម្រៀងរបស់ខ្ញុំ" រដូវកាលទី២ និងម្ចាស់ជយលាភី I am Singer Cambodia រដូវកាលទី១ គឺលោក ដួង វីរៈសិទ្ធ ទៅធ្វើបេសកកម្មស្រដៀងគ្នានេះបន្តបន្ទាប់រួចមកហើយ៕