- 2018-03-20 02:29:00
- ព័ត៌មាន
គួរឲ្យអាសូរ! ស្ថានភាពអ្នកនិពន្ធខ្មែរដល់ម្ល៉ឹងផង
- 2018-03-20 02:29:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យអាសូរ! ស្ថានភាពអ្នកនិពន្ធខ្មែរដល់ម្ល៉ឹងផង
ចន្លោះមិនឃើញ
អាជីពជាអ្នកនិពន្ធមិនអាចចិញ្ចឹមឆ្នាំងបាយនៅឡើយនោះទេ។ នេះជាការបញ្ជាក់របស់ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ ឯកឧត្តម ជ័យ ចាប។
ក្នុងការផ្តល់សម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ក្នុងកម្មវិធី "ស្ថានភាពកវីខ្មែរពេលបច្ចុប្បន្ន" ឯកឧត្តម ជ័យ ចាប បានមានប្រសាសន៍ ថា អ្នកនិពន្ធ និងកវីបច្ចុប្បន្ន មានចំនួនច្រើនបង្គួរ។ ឯកឧត្តមបន្តថា ទោះជាពេលនេះការអានចាប់មានការគាំទ្រមួយចំនួនក៏ដោយ ប៉ុន្តែភាពជឿនលឿន នៃបច្ចេកវិទ្យាកាន់តែសម្បូរបែប ការនិយមក្នុងការអានកាន់តែថយចុះ ព្រោះគេនិយមតែស្ដាប់ និងមើល។
«ស្នាដៃគាត់មិនសូវត្រូវបានលើកតម្កើង គេមិនសូវទិញស្នាដៃ ជីវភាពរបស់គាត់ខ្វះខាតពិតមែន គាត់តែងនិពន្ធជាស្មារតីរបស់គាត់តែប៉ុណ្ណឡ។ តែបើយកការសរសេរនេះធ្វើជាអាជីពដោះស្រាយបញ្ហាឆ្នាំងបាយ គឺទៅមិនរួចនោះទេ» ឯកឧត្តម ជ័យ ចាប ថ្លែង។
ដូចគ្នានេះដែរ កន្លងមកឯកឧត្ដម ព្រឿង ប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរធ្លាប់មានប្រសាសន៍ថា ការចាប់អាជីពជាអ្នកនិពន្ធបើចង់ធ្វើជាអ្នកមានបានទៅមិនរួចទេ។ លោកបានបន្តថា អ្នកដែលដើរលើផ្លូវមួយនេះទាន់តែមានអាជីពរឹងមាំមួយទៀតទើបអាចរស់បាន ហើយការរក្សាប៉ាកាក្នុងដៃបានដល់សព្វថ្ងៃដោយចិត្តស្រលាញ់តែប៉ុណ្ណោះ។
បន្ថែមពីលើនេះលោកឯកឧត្ដម ជ័យ ចាប មានប្រសាសន៍ថា អ្នកនិពន្ធដើម្បីឲ្យស្នាដៃរបស់ខ្លួនមានទីផ្សារទាក់ចិត្តអ្នកអានបាន គឺអ្នកនិពន្ធត្រូវចេះស្វែងរកប្រធានបទណាដែលមានមានតម្លៃជាសកល ជាអត្ថប្រយោជន៍ដល់ជីវភាពនិងសង្គមរស់នៅ មកសរសេរ ហើយអ្នកនិពន្ធផ្ទាល់ត្រូវតែមានចំណេះដឹងទូលំទូលាយផងដែរ។
កម្មវិធីជំនួបកវីីនិពន្ធ ក្រោមប្រធានបទ "ស្ថានភាពកវីខ្មែរពេលបច្ចុប្បន្ន" រៀបចំដោយសមាគមអ្នកនិពន្ធខ្មែរ ដើម្បីឆ្លុះបញ្ចាំងពីចិត្តគំនិត ពីស្មារតីរបស់អ្នកនិពន្ធ ក្នុងការលើកកម្ពស់ការតែងនិពន្ធឲ្យបានល្អប្រសើរ៕