• 2018-05-03 03:20:00
  • ព័ត៌មាន

David Beckham រំភើប​ដល់​ថ្នាក់​យំ​ដោយ​សារ​ Brooklyn Beckhamធ្វើ​រឿង​១

  • 2018-05-03 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ពុធ​ថ្ងៃ​ទី​២ ម្សិល​មិញ​នេះ​គឺ​ជា​ថ្ងៃ​កំណើត​របស់​អតីត​កីឡាករ​បាល់​ទាត់​ និង​តារា​ម៉ូដែល David Beckham ដោយ​កូន​ប្រុស​ខ្លួន Brooklyn Beckham បាន​ធ្វើ​រឿង​១​ ឲ្យ​លោក​រំភើប​ដល់​ថ្នាក់​ស្រក់​ទឹក​ភ្នែក។

គិត​ត្រឹម​ពេល​នេះ David មាន​អាយុ​ ៤៣​ឆ្នាំ​ហើយ ដោយ​បាន​ប្រារព្ធ​កម្ម​វិធី​ជួប​ជុំ​គ្រួសារ​នៅ​ទីក្រុង​ឡុង ដោយ​មិន​ដឹង​ថា Brooklyn នឹង​ត្រលប់​មក​ដើម្បី​ចូលរួម​នោះ​ទេ។

អតីត​តារា​បាល់​ទាត់​រូប​នេះ មិន​អាច​ទប់​អារម្មណ៍​រំភើប​ និង​រំជើបរំជួល​បាន​បន្ទាប់​ពី​បាន​ឃើញ​កូន​ប្រុស​វ័យ​១៩​ឆ្នាំ ឈរ​ពី​ក្រោយ​ខ្នង​នៅ​កន្លែង​ញ៉ាំ​អាហារ​អប​អរ​ខួប​កំណើត​លោក​នៅ​ទី​នោះ។

បន្ទាប់​ពី​តក់ស្លុត​និង​រំភើប​មួយ​ភាំង Beckham ក៏​សួរ​កូន​ប្រុស​ខ្លួន​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​នៅ​ទី​នេះ? ខណៈ​ពេល​នោះ​ដែរ កូន​ស្រី​របស់​លោក​ក៏​និយាយ​ពាក្យ​គួរ​ឲ្យ​អស់​សំណើច​ថា "ខ្ញុំ​មិន​ដឹង​សោះ​ថា បង​ Brooklyn នឹង​មក​ទី​នេះ!”។

ក្រុម​គ្រួសារ​តារា​ល្បី​មួយ​នេះ​ គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​គ្រួសារ​គំរូ​មួយ និង​មាន​សុភមង្គល​បើ​ប្រៀប​ធៀប​ទៅ​នឹង​គ្រួសារ​ល្បីៗ​លំដាប់​កំពូល​ផ្សេងៗ​ទៀត៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់