• 2018-05-04 23:30:00
  • ព័ត៌មាន

Gigi Hadid និង​ទស្សនាវដ្ដី Vogue អ៊ីតាលី​ត្រូវ​គេ​រិះ​គន់​ខ្លាំង​ដោយ​សារ​មូលហេតុ​១

  • 2018-05-04 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល Gigi Hadid បាន​បង្ហាញ​ខ្លួន​នៅ​គម្រប​ទស្សនាវដ្ដី Vogue ប្រទេស​អ៊ីតាលី​ប្រចាំ​ខែ​នេះ។ តាម​រយៈ​រូប​ដែល​បាន​ដាក់​បង្ហាញ​តារា​រូប​នេះ​ និង​ទស្សនាវដ្ដី​ត្រូវ​គេ​បាន​រិះ​គន់​ចំៗ ដោយ​សារ​ការ​ប្រើ​កម្មវិធី​កុំព្យូទ័រ​ប្រែ​ពណ៌​សម្បុរ​ពី​ស​ទៅ​ជា​ពណ៌​ត្នោត។

ថត​ដោយ​អ្នក​ជំនាញ​ថត​រូប​លោក Steven Klein តារា​ម៉ូដែល​វ័យ​ ២៣​ឆ្នាំ​ បាន​បង្ហាញ​មុខ​នៅ​ក្រប​ទស្សនាវដ្ដី​ជាមួយ​តារា​ម៉ូដែល Justin Martin ដោយ​ស្លៀក​ឈុត​សម្លៀក​បំពាក់​ម៉ាក Sequin និង​មកុដ​ម៉ាក​ Dolce & Gabbana។

ទោះ​បី​ជា​មាន​ការ​តុប​តែ​ស្រស់​ស្អាត​និង​ស្លៀក​ឈុត​ម៉ាក​ល្បីៗ ក៏​ដោយ​ក៏​រូប​នេះ​ត្រូវ​គេ​រិះ​គន់​យ៉ាង​ខ្លាំង ព្រោះ​តែ Gigi មាន​ពណ៌​សម្បុរ​ខ្មៅ​ស្ទើរ​ចំណាំ​មិន​បាន​។ Gigi បាន​បង្ហោះ​រូប​នេះ​នៅ​ក្នុង​បណ្ដាញ​សង្គម Instagram កាល​ពី​ថ្ងៃ​ពុធ​នេះ ហើយ​ក៏​ត្រូវ​គេ​រិះ​គន់​ចាប់​ពី​ពេល​នោះ​មក។

មាន​អ្នក​ប្រើ​ប្រាស់​ Instagram ម្នាក់​បាន​សរសេរ​ថា "អ្នក​មើល​ទៅ​មិន​នឹង​ដូច​ខ្លួន​ឯង​ផង"។ ចំណែក​ឯ​ម្នាក់​ទៀត​សរសេរ​ថា "នេះ​គឺ​ជា​រូប​ Gigi? ព្រោះ​មើល​ទៅ​នាង​ដូច​ជា​ត្រូវ​គេ​កាត់​ត​នាង​ ដាក់​ជាមួយ​ស្រី​ម្នាក់​ផ្សេង​ទៀត​អីចឹង"។

ចំពោះ​អ្នក​ខ្លះ​ទៀត​បែរ​ជា​ រិះ​គន់​ទស្សនាវដ្ដី Vogue ប្រចាំ​ប្រទេស​អ៊ីតាលី​ដែល​គួរ​ជ្រើស​រើស​អ្នក​ផ្សេង​ជំនួស​ Gigi សម្រាប់​គម្រោង​រូប​ថត​មួយ​នេះ៕

ប្រភព៖ Independent ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទថ្មី