- 2018-05-05 03:15:00
- ព័ត៌មាន
បះសក់ដឹងតម្លៃ អេនជី ទៅក្រេបទឹកឃ្មុំ ៣ប្រទេស
- 2018-05-05 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បះសក់ដឹងតម្លៃ អេនជី ទៅក្រេបទឹកឃ្មុំ ៣ប្រទេស
ចន្លោះមិនឃើញ
ក្រោយពីរៀបការបញ្ចប់ភាពនៅលីវកាលពីរាត្រីថ្ងៃទី ២៧ ខែមេសា រួចមក អេនជី និងស្វាមីក៏មានគម្រោងចេញទៅក្រេបទឹកឃ្មុំ ៣ប្រទេសទៀតផង ដោយក្នុងនោះត្រូវចំណាយអស់ជិត ២ម៉ឺនដុល្លារអាមេរិកឯណោះ។
ប្រទេសដែល អេនជី ត្រៀមចេញទៅក្រេបទឹកឃ្មុំជាមួយស្វាមីមាន វៀតណាម អូស្ត្រាលី និង ជប៉ុន។ ទាំង ៣ប្រទេសនេះ នាង ត្រូវចំណាយពេលវេលារយៈពេលជាច្រើនថ្ងៃក្នុងការដើរទស្សនា ទើបការចំណាយក៏អស់ច្រើនទៅតាមហ្នឹង។
អេនជី និយាយថា៖" ចាស់! បងក្នុងចំណោមទាំង៣ប្រទេសហ្នឹង ខ្ញុំ និងស្វាមីទៅដើរកម្សាន្តមុនគេគឺ វៀតណាម ហើយខ្ទង់ចំណាយប្រហែល ៣ ទៅ ៤ពាន់អីហ្នឹងឯងបង។ ដំណើរកម្សាន្តទី២ គឺពួកយើងទៅប្រទេសអូស្ត្រាលី ហើយពួកខ្ញុំត្រូវចំណាយខ្ទង់ម៉ឺនដុល្លារគិតទាំងពីរនាក់ណាបង"។
ចំណែកឯប្រទេសជប៉ុនវិញ អេនជី នៅមិនទាន់អាចកំណត់ថា ត្រូវចំណាយអស់ប៉ុន្មាននោះទេ ព្រោះខ្លួនមិនទាន់បានសួរទៅក្រុមហ៊ុនឲ្យបានច្បាស់អំពីតម្លៃ៕