- 2018-05-05 04:26:41
- ព័ត៌មាន
ថតរឿងជាមួយគ្នាចប់ Sunny ទម្លាយថាចង់មានប្អូនស្រីចរិតដូច Yaya
- 2018-05-05 04:26:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថតរឿងជាមួយគ្នាចប់ Sunny ទម្លាយថាចង់មានប្អូនស្រីចរិតដូច Yaya
ចន្លោះមិនឃើញ
បន្ទាប់ពីសម្ដែងរឿងកុនខ្នាតធំដែលមានចំណងជើងថា "បងប្អូនជាទីស្រឡាញ់” រួមគ្នាជាមួយ Yaya មក តារាសម្ដែង Sunny Sowanmethanon បានទម្លាយអារម្មណ៍ពិតក្នុងចិត្តជាសាធារណៈ ដោយក្ដីរីករាយ។
លើកដំបូងរបស់ Sunny ដែលបានសម្ដែងរួមគ្នាជាមួយ Yaya និង Nickhun នេះពិតជាធ្វើឲ្យលោកមានអារម្មណ៍រីករាយ និងពេញចិត្តបំផុត។ តារាប្រុសរួបនេះថែមទាំង និយាយទៀតថា លោកពិតជាចង់បានប្អូនស្រីដូច Yaya ណាស់ ព្រោះនាងគួរឲ្យស្រឡាញ់ មានទម្លាប់ និងចរិតល្អ។ ពិសេសជាងនេះ អំឡុងពេលធ្វើការ នាងតែងគោរពវិន័យខ្ជាប់ខ្ជួន ហើយតែងព្រួយបារម្ភពីអ្នកជុំវិញខ្លួនទៀតផង។ ក្នុងរឿង លោកនិងនាងជាបងប្អូន ដល់ពេលនៅក្រៅឆាក Sunny នៅតែមានអារម្មណ៍ថា Yaya ជាប្អូនស្រីលោកដដែល។
ប្រុសសង្ហាវ័យ ៣៨ឆ្នាំរូបនេះរម្លឹកឡើងថា៖ "នៅថ្ងៃមួយ ពេលអ្នកដឹកនាំរឿងមកជួបពិភាក្សាពីសាច់រឿងដំបូង ខ្ញុំស្រាប់តែចង់លេងរឿងនេះភ្លាម ព្រោះជាដំណើររឿងដ៏គួរឲ្យទាក់ចិត្ត”។ រហូតដល់ថ្ងៃបន្ទាប់មកទៀត អ្នកដឹកនាំរឿងបានអញ្ជើញតួធំៗ ទាំង៣ (Sunny, Yaya និង Nickhun) មកជុំគ្នា ដើម្បីប្រជុំ និងលើកឡើងពីបងប្អូនបង្កើតរៀងៗខ្លួន។ ពេលនោះ ម្នាក់ៗស្រាប់តែក្ដុកក្ដួល ព្រោះបានបើកបង្ហាញពីក្ដីស្រឡាញ់របស់បងប្អូនពួកគេ។ តាមរយៈការជួបមុខគ្នានេះ ក៏ជាការធ្វើឲ្យអ្នកទាំង ៣យល់ពីគ្នាកាន់តែច្បាស់ និងធ្វើការជាមួយគ្នាដោយរលូនដែរ។
តាមរយៈរឿងនេះ មហាជនក៏រំពឹងថាវានឹងទទួលភាពជោគជ័យ ព្រោះក្រៅពីចូលរួមសម្ដែងដោយតារាល្បីៗ រឿងនេះក៏មានសាច់រឿងប្លែក និងឆ្លុះបញ្ចាំងពីជីវិតពិត ពិសេសបច្ចេកទេសថតត្រូវបានសម្រិតសម្រាំងជាពិសេសផងដែរ៕