• 2018-05-12 06:25:49
  • ជីវិតតារា

តាម​ដាន​តម្លៃ​ខ្លួន កំលោះ​សង្ហា​​ ៤​រូប​​នេះ​ ឡើង​ថ្លៃ​ប៉ុន្មាន​ហើយ​​​ឥឡូវ​

  • 2018-05-12 06:25:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ​ តម្លៃ​ខ្លួន​តារា​សម្ដែង​ប្រុស​​ ៤​រូប​ចាប់​ផ្ដើម​ឡើង​ជា​បន្តបន្ទាប់ ក្រោយ​ពី​បង្ហាញ​វត្តមាន​​​ទាំង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​​ និង​ភាគ។

១/ ​តារា​សម្ដែង ខាត់ វៃហាំង នា​ពេល​បច្ចុប្បន្ន​នេះ​ចេញ​ថត​ខ្សែ​ភាព​យន្ត​ភាគ​មួយ​រឿង​លោក​ទទួល​បាន​ចន្លោះ​ពី​ ៥ ៥០០​ ទៅ​ ៦ ៥០០​អាមេរិក​​ អាស្រ័យ​​ទៅ​តាម​ទី​តាំង​ជិត​ ឬ ឆ្ងាយ​តែ​ប៉ុណ្ណោះ។ តម្លៃ​ខ្លួន​​នេះ​តួ​ឯក​ប្រុស​ក្នុង​រឿង​"អនុស្សាវរីយ៍​​ថ្ងៃ​ចូល​ឆ្នាំ​" ទើប​តែ​ឡើង​នៅ​ឆ្នាំ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៧ ដោយ​កាល​ពី​ឆ្នាំ​ ២០១៦ ខ្លួន​ទទួល​បាន​ ៤ ៥០០ ទៅ​ ៥ ០០០ ដុល្លារ​អាមេរិក​ក្នុង​១រឿង។

២/រី​ឯ​កំលោះ​សង្ហា​​ អែត វីន វិញ​​កាល​ពី​ឆ្នាំ​ ២០១៧ លោក​ទទួល​បាន​តម្លៃ​ខ្លួន​ ៣ ៥០០ ទៅ ៤ ០០០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​ ១រឿង​ មិន​គិត​ពី​រឿង​ភាគ​ ឬ ខ្នាត​ធំ​នោះ​ទេ ជា​រួម​គឺ​តម្លៃ​ដូច​គ្នា។ ប៉ុន្តែ​សម្រាប់​​ឆ្នាំ​ ២០១៨ នេះ​វិញ​​តួ​ឯក​ប្រុស​ក្នុង​រឿង​ "មនុស្ស​ឆ្កួត​" ​បាន​ឡើង​តម្លៃ​ខ្លួន​ ៥ ០០០ ដុល្លារ​អាមេរិក​ក្នុង​​១​រឿង ហើយ​តម្លៃ​ខ្លួន​នេះ​​ខ្លួន​បាន​ទទួល​រួច​ហើយ​ពី​ផលិតករ។

៣/ បើ​និយាយ​ពី​​​តួ​ឯក​ប្រុស​ក្នុង​រឿង​"ស្រទន់​មន្ត​ស្នេហ៍​" ប៊ឺរី វិញ ​កាល​ពី​ដំបូង​ឡើយ​ក្នុង​ ១រឿង​លោក​ទទួល​បាន​តម្លៃ​ខ្លួន​ចន្លោះ​ពី​ ១ ៥០០ ទៅ ២ ០០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​ ១រឿង​។ ប៉ុន្តែ​​​​​​តម្លៃ​ខ្លួន​តួ​ឯក​ប្រុស​ក្នុង​រឿង​"ថ្ងៃ​មុន​ស្អប់​ ថ្ងៃ​នេះ​ស្រឡាញ់​" ចាប់​ផ្ដើម​​​នៅ​ដើម​ឆ្នាំ​ ២០១៧ កន្លង​ទៅ​​ ដោយ​ក្នុង​១​រឿង​លោក ទទួល​បាន​តម្លៃ​ខ្លួន​​ចាប់​បី ៤ ០០០ ទៅ​ ៥ ០០០ ដុល្លារ​អាមេរិក​ក្នុង​១រឿង។

៤/ ក្រឡេក​មក​ចាប់​អារម្មណ៍​កំលោះ​សង្ហា​សាច់​ស​ខ្ចី មុំ សុធារ៉ា វិញ​​ខ្សែ​ភាព​យន្ត​ភាគ​ចន្លោះ​ពី ២៥ ទៅ ៣០ភាគ​លោក​ទទួល​បាន​តម្លៃ​ខ្លួន ចាប់​ពី ៣ ៥០០ ទៅ ៤ ០០០​ដុល្លារ​អាមេរិក តែ​ប្រសិន​បើ​រឿង​ភាគ​​ចាប់​ពី​ ៤០​ឡើង​ទៅ​លោក ទទួល​បាន​តម្លៃ​ខ្លួន​ពី ៤ ៥០០ ទៅ ៥ ៥០០ តម្លៃ​នេះ​ស្ថិត​នៅ​លើ​ការ​ចរចា​គ្នា​បន្ថែម​ទៀត៕​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់