តួឯកប្រុស "ហង្សបាក់ស្លាប" មុំ សុធារ៉ា បង្ហាញខ្លួននៅកន្លែងញ៉ាំអាហារតាមផ្លូវ
ល្ងាចមិញនេះអ្នកប្រមាញ់រូបភាពរបស់ Sabay បានឃើញតួឯកប្រុសរឿង "ហង្សបាក់ស្លាប" មុំ សុធារ៉ា បាននាំមិត្តភ័ក្ដិប្រុសស្រី ២ នាក់ទៀតទៅអង្គុយញ៉ាំអាហារតាមផ្លូវកៀនវត្ត សារវន្ត។ ក្នុងរូបភាពទាំងនោះបង្ហាញថាតារាប្រុសប្រភពមកពីខេត្តស្វាយរៀងខាងលើធ្វើខ្លួនបែបយុវវ័យសាមញ្ញៗខុសពីពេលសម្ដែងដោយគ្រាន់តែជិះម៉ូតូពាក់អាវយឺតដៃវែង ពណ៌ស្លាបកំភើ ខោវប៊យខ្មៅ ស្បែកជើងប៉ាតតាត្រូវនឹងអាវ និងមួកាតឹបស ។
មួយរយៈមកនេះក្រុមការងារយើងតែងឆ្មក់បានសកម្មភាពតារាខ្មែរជាច្រើនពេលប្រើជីវិតឯកជនធម្មតាដូចមនុស្សទូទៅដែរ។ តាមរយៈរូបភាពទាំងនោះអាចបង្ហាញថាតារាមួយចំនួនមិនដែលប្រកាន់ខ្លួនជាតារាដែលគេតែងនិយាយថា "តារាៗចូលចិត្តតែរបស់ថ្លៃៗ ឬចូលតែហាងទំនើបនោះឡើយ" ៕
អត្ថបទ៖ទ្រី រ៉ាវី