• 2018-05-12 09:09:03
  • ព័ត៌មាន

Kendall Jenner ប្រលែង​ខ្លួន​មួយ​ទំហឹង ស្លៀក​រ៉ូប​បង្ហាញ​ល្វែង​លើ ចូលរួម​កម្មវិធី​ជប់លៀង​មួយ

  • 2018-05-12 09:09:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល Kendall Jenner បាន​ចូលរួម​កម្មវិធី​ជប់លៀង Chopard កាល​ពី​ថ្ងៃ​សុក្រ ជាមួយ​នឹង​ឈុត​រ៉ូប​មួយ​ដែល​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​ជាច្រើន។

ក្នុង​កម្មវិធី​នោះ​ដែរ តារា​ស្រី​រូប​នេះ​បាន​ស្លៀក​រ៉ូប​យ៉ាង​ស្ដើង​ដែល​មាន​ពណ៌​បែក​ទឹក​មាស។ អ្វី​ដែល​ទាក់ទាញ​ភ្នែក​ទស្សនិកជន ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​នាង​ខ្លាំង​នោះ គឺ​​រ៉ូប​មួយ​នេះ​ស្ដើង​ឆ្លុះ​សាច់​ដែល​មើល​ឃើញ​រូបរាង​របស់​នាង​ទាំង​ស្រុង ជា​ពិសេស​គឺ​តារា​ស្រី​វ័យ ២២​ឆ្នាំ​រូប​នេះ មិន​បាន​ពាក់​អាវ​ក្នុង​បិទ​បាំង​ដើម​ទ្រូង​របស់​នាង​ទាល់​តែ​សោះ។

កម្មវិធី​ជប់លៀង Chopard មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ល្បី​ៗ​ជា​ច្រើន មិន​ត្រឹម​តែ​តារា​ម៉ូដែល Kendall Jenner ប៉ុណ្ណោះ​ទេ ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ តារា​ចម្រៀង The Weeknd, តារា​ម៉ូដែល Bella Hadid រួម​នឹង​តារា​សិល្បករ​ល្បី​ៗផ្សេង​ទៀត ក៏​មាន​វត្តមាន​ក្នុងកម្មវិធីមួយនេះផង​ដែរ៕ ​​

ចុចអាន៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី