- 2018-05-22 02:50:28
- ព័ត៌មាន
Netflix បង្កើតកម្មវិធីទូរទស្សន៍១សម្រាប់អតីតប្រធានាធិបតីអាមេរិក Barack Obama
- 2018-05-22 02:50:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Netflix បង្កើតកម្មវិធីទូរទស្សន៍១សម្រាប់អតីតប្រធានាធិបតីអាមេរិក Barack Obama
ចន្លោះមិនឃើញ
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama បានប្រកាសជាផ្លូវការកាលពីថ្ងៃច័ន្ទថា លោកបានចុះកិច្ចសន្យាជាមួយនឹងកម្មវិធី Netflix ដែលលោក និងភរិយា Michelle Obama នឹងត្រូវបង្កើតកម្មវិធីទូរទស្សន៍ និងភាពយន្តឯកសារមួយចំនួនសម្រាប់អ្នកទស្សនាតាមរយៈប្រព័ន្ធអនឡាញ។
កិច្ចព្រមព្រៀងនោះ នឹងត្រូវឲ្យលោក Barack Obama មានវេទិកាទូរទស្សន៍អន្តរជាតិមួយដែលពាក់ព័ន្ធនឹងបទពិសោធក្នុងពេលគ្រងដំណែងជាប្រធានាធិបតីកាលពីមុន។ វេទិកានេះដែរ នឹងអនុញ្ញាតឲ្យលោក អាចទាក់ទងជជែកកម្សាន្តជាមួយមនុស្សរាប់លាននាក់ទាំងក្នុងសហរដ្ឋអាមេរិក និងនៅបណ្ដាតំបន់អន្តរជាតិផ្សេងទៀត។
បើតាមកម្មវិធី Netflix បានបញ្ជាក់ទៀតថា កម្មវិធីថ្មីមួយនេះដែរ នឹងបើកបង្ហាញពីបញ្ហា និងផ្ទៃសាច់រឿងរបស់ប្រធានាធិបតីដែលបានជួបប្រទះអំឡុងពេលធ្វើការក្នុងការិយាល័យរបស់លោកអស់រយៈពេល ៨ ឆ្នាំមកនោះ។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama បាននិយាយពាក់ព័ន្ធនឹងកម្មវិធីថ្មីមួយនេះថា៖ "អ្វីដែលជាភាពរីករាយបែបសាមញ្ញរបស់ពួកយើងអំឡុងពេលបំពេញការងារសាធារណៈនោះគឺ បានជួប និងស្គាល់មនុស្សគួរឲ្យចាប់អារម្មណ៍ជាច្រើនគ្រប់សណ្ឋាន និងរបៀបរស់នៅរបស់ពួកគេ ហើយមួយវិញទៀត គឺដើម្បីជួយពួកគេឲ្យចែករំលែកបទពិសោធជាមួយនឹងមនុស្សទូទាំងពិភពលោកទាំងអស់។ ហេតុដូច្នេះហើយបានជា Michelle និងខ្ញុំពិតជាមានភាពរីករាយជាខ្លាំងក្នុងការចាប់ដៃគូសហការគ្នាជាមួយ Netflix។ ពួកយើងសង្ឃឹមថា នឹងអាចជួយបណ្ដុះ និងជួយជំរុញអ្នកដែលមានទេពកោសល្យ, មានសេចក្ដីលើកទឹកចិត្ត, និងមានគំនិតច្នៃប្រឌិតខ្ពស់ ដើម្បីអាចផ្សព្វផ្សាយការយោគយល់ និង ដឹងពីគ្នាឲ្យបានច្រើនរវាងមនុស្សគ្រប់គ្នា ហើយនឹងដើម្បីជួយពួកគេឲ្យចែករំលែករឿងរ៉ាវរបស់ពួកគេទាំងប៉ុន្មានទៅកាន់ពិភពលោកទាំងមូលនេះ"៕