• 2018-05-29 07:02:03
  • ចម្រៀង

បង្ហាញ​ តារា​ចម្រៀង​ប្រុស​ ​យំ​ចូល​តួ​ខ្លាំង មិន​ត្រូវការឧបករណ៍​ជំនួយ

  • 2018-05-29 07:02:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ប្រុស​ មិន​ងាយ​យំ​ផ្ដេសផ្ដាស​ទេ​ ព្រោះ​គេ​បាន​ចាត់​ទុក​ជា​បុរស​ដើម​ទ្រូង​៥ហត្ថ​ ។ ប៉ុន្តែ​តារា​ចម្រៀង ​ប្រុស ៤រូប​ យំ​ស្រក់​ទឹក​ភ្នែក​ដូច​ទឹក​ហូរ​ ខ្លាំង​​មិន​ចាញ់​តារា​សម្ដែង​អាជីពឡើយ។

ក្នុង​នោះ​ក៏​មាន​​តារា​ចម្រៀង​ប្រុស​ជា​ច្រើន​រូប​ទៀត​មាន​សមត្ថភាព​យំ ដោយ​មិន​បាច់​ប្រើ​ប្រាស់​ឧបករណ៍​ជំនួយ ។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​ Sabay សូម​​ធ្វើ​ការ​បង្ហាញ​​តារា​ចម្រៀង​​ប្រុស​ ៤រូប​ពូកែ​ សម្ដែង​ក្នុង​ឈុត​ឆាក​កម្សត់​​​ដូច​ខាង​ក្រោម៖

១.លោក ព្រាប សុវត្ថិ

កំពូល​តារា​ចម្រៀង​ប្រុស​ រូប​នេះ​មាន​សមត្ថ​ភាព​ខ្ពស់​ សំឡេង​អន្ទង​អារម្មណ៍​អ្នក​ស្ដាប់​និង​ មាន​សមត្ថ​ភាព​សម្ដែង​យ៉ាង​ពិសេស​ទៀត​ផង​។ ពិត​ជា​អត់​ទ្រាំ​មិន​សរសើរ​មិន​បាន​នៅ​ពេល​លោកសម្ដែង​ពី​អារម្មណ៍​ឈឺ​ចាប់​គឺ​ទឹក​ភ្នែក​លោក​ហូរ​មក​រាវ​ៗ​ ដូច​ជា​អ្នក​សម្ដែង​​អាជីព​មិន​ខុស​។​​

២. ឆន​ សុវណ្ណ រាជ​

​ ​តារា​ចម្រៀង​រូប​នេះ​ទោះ​ជា​មិន​មែន​ជា​តារា​សម្ដែង​តែ​លោក​ មាន​សមត្ថភាព​សម្ដែង​​បាន​យ៉ាង​ល្អ​ ជាក់​ស្ដែង​ លោក​បាន​ដើរ​ជា​តួ​ឯក​ប្រុស ដែល​ទើប​តែ​​បញ្ចប់​​កាល​ពី​ពេល​ថ្មីៗ គឺ​​រឿង​ "សិសិ​រដូវ​ក្នុង​បេះ​ដូង" ត្រូវ​យំច្រើនឆាក ។ ​ ក្រៅ​ពី​នេះ​កំលោះ​សង្ហា​សម្បូរ​ទៅ​ដោយ​រោមទ្រូង និង​រោម​មុខ​ រូប​នេះ​ក៏​ធ្លាប់​បង្ហាញ​ ស្នា​ដៃ​ក្នុង​MV បទ​ចម្រៀង​មួយ​ចំនួន​ក៏​ចូល​តួ​​មិន​ធម្មតា​ដែរ ពិសេស​ត្រង់​ឈុត​ឆាក​យំ​តែម្ដង។

៣. នីកូ

ប្អូន​ប្រុស​តារា​ចម្រៀង​ ណុប បាយ៉ារិទ្ធ​ រូប​នេះ​​ក្រៅ​ពី​មាន​សំឡេង​ពីរោះ​ហើយ​នោះ​​លោក​ ក៏​មាន​សមត្ថភាព​មិនធម្មតា​ដែរ​។ ពិសេស​ឈុត​ឆាក​កម្សត់​បង្ហូ​រទឹក​ភ្នែក​លោក អាច​​ធ្វើ​ឲ្យ​ទឹក​ភ្នែក​ស្រក់​មក​ភ្លាម​ៗ​ដោយ​មិន​ចាំបាច់​ប្រើ​ឧបករណ៍​ជំនួយ។​

៤. លោក​ ហេង ពិទូ

កាន់​តែ​ពិសេស​តារា​ចម្រៀង​​រូប​នេះ​ សម្ដែង​ បាន​យ៉ាង​ល្អ​ លើស​ពី​នេះ​ទឹក​ភ្នែក​លោក​ហូរ​មក​តិច​ៗ​ ដែល​បង្ហា​ញ​អារម្មណ៍​ឈឺ​ចាប់​មួយ​យ៉ាង​​ប៉ិនប្រសប់​។

​​​

អត្ថបទ៖ ច្រឹក ស្រីអូន

មតិយោបល់
អត្ថបទថ្មី