• 2018-05-29 01:42:40
  • ចម្រៀង

គាស់​រំលើង​ទម្លាប់​ពី​សម័យ​ដើម យឹង យន ប្រមូលក្រុមតន្ត្រីករមក​ផ្ដុំ​គ្នា ថត​យក​តែ​ម្ដង!

  • 2018-05-29 01:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីថតឡើងវិញនូវស្នាដៃបទចម្រៀងពីដើមរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ក្រុមសិល្បៈ របស់លោក យឹង យន ត្រូវអញ្ជើញមកជុំគ្នា ដើម្បីប្រគំតន្រ្តី និងថតយកសំឡេងតែម្តង។

សិល្បករ សំឡេងពីដើមម្នាក់នេះ ប្រាប់ថា ការប្រមូល​ផ្តុំតន្រ្តី​ករ មកប្រគុំបទចម្រៀងពីដើម ធ្វើឡើងដើម្បីថតសំឡេងតន្រ្តីពីដើមឡើងវិញ ដើម្បីដាក់ប្រើប្រាស់ក្នុងខ្សែរឿងខ្លីមួយ របស់ផលិតករភាពយន្តវ័យក្មេងម្នាក់។ ក្នុងការរៀបចំការប្រគំតន្រ្តី​បែបនេះគឺជាទម្លាប់នៃការថតសំឡេងចម្រៀងកាលពីសម័យសង្គមរាស្រ្តនិយម ដែលទាំងសាច់ភ្លេង និងការច្រៀងត្រូវតែស៊ីគ្នា ហើយការថតបទចម្រៀងវិញគឺថតតែម្តងយកតែម្តង។

ការថតសំឡេងបែបនេះ មានការលំបាក ដោយសារការប្រគំភ្លេងអាចមានការខុស ឬខ្វះខាត ចន្លោះច្រហោង ហើយការថត​ក៏ត្រូវធ្វើឡើងវិញម្តងហើយ​ម្តងទៀត រហូតទាល់តែត្រូវ។ ដើម្បីធ្វើឱ្យសាច់ភ្លេចមានលក្ខណៈដើម លោក យឹង យន ត្រូវតែប្រមូល​ផ្តុំសមាជិកក្រុមសិល្បៈមកហាត់សម ហើយថតសំឡេង ជាច្រើនដងមុននឹងបានចម្រៀងមួយបទៗ។

ចង់ដឹងថាការថតបទចម្រៀង ដោយប្រគំភ្លេងផ្ទាល់បែបណា តោះទស្សនា វីដេអូ ខាងក្រោម៖

អត្ថបទ៖ Sunny

មតិយោបល់