- 2018-05-30 04:46:18
- ជីវិតតារា
បើកហាងមិនទាន់បានកន្លះឆ្នាំផង ណាខុន ស្រាប់តែចង់ដើរតាមគន្លង តូតា
- 2018-05-30 04:46:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកហាងមិនទាន់បានកន្លះឆ្នាំផង ណាខុន ស្រាប់តែចង់ដើរតាមគន្លង តូតា
ចន្លោះមិនឃើញ
មិនបានកន្លះឆ្នាំស្រួលបួលផង តារាសម្ដែងស្រស់សង្ហាដែលមានងារជាមន្ត្រីប៉ូលិសនោះ លោក ណាខុន បានបើកហាងលក់គ្រឿងសមុទ្រ រហូតដល់ពីរកន្លែងហើយ។ អនាគតលោកមានបំណងចង់បើកឲ្យបានច្រើនកន្លែង ពោលគឺដូចទៅនឹង កញ្ញា ម៉ាក សែនសូនីតា ដែលល្បីខាងរកស៊ីបើកហាងច្រើនទីតាំងប្រើទុនរាប់សិបលានដុល្លារកន្លងមក។
ហាងទី១របស់លោកត្រូវបានគេដឹងថា មានទីតាំងនៅផ្សារកុងទីន័រ 2040 ដោយលោកបានបានប្រើទុនជិត២ម៉ឺនដុល្លារ។ ដំណើរការមិនបានប៉ុន្មានផង ណាខុនបានសម្រេចបើកទីតាំង១ទៀតនៅមុខស្ថានទូតអូស្ត្រាលី។ ប៉ុន្តែការបើកសាខាទី២នោះ តារាសម្ដែងរូបនេះ មិនបានដាក់ឈ្មោះដូចគ្នាឡើយ គឺលោកបានដាក់ឈ្មោះ"ព្រៃកោងកាង" ទៅវិញ ដោយលោកចង់ផ្សារភ្ជាប់ម្ហូបនៅហាងរបស់លោកទៅនឹងធម្មជាតិតែម្ដង។ ហាងទី២ ណាខុន ប្រាប់ថា ខ្លួនបានប្រើដើមទុនអស់ជាង២ម៉ឺនដុល្លារ។
លោកបានលើកឡើងថា មូលហេតុដែលនាំឲ្យខ្លួនសម្រេចចិត្តបើកហាងផឹកស៊ីជាបន្តបន្ទាប់ ខណៈការងារសិល្បៈរវល់ស្ទើរមិនមានពេលសម្រាកនេះ ក៏ព្រោះតែលោកសម្លឹងឃើញថា មុខរបរហាងលក់បែបគ្រឿងសមុទ្រនេះ បច្ចុប្បន្នមានការចាប់អារម្មណ៍ខ្លាំងពីអតិថិជន ម្យ៉ាងលោកចង់មានមុខរបរបន្ទាប់បន្សំផ្សេងទៀតក្រៅពីសិល្បៈ ព្រោះបើពឹងតែលើការងារសិល្បៈមួយមុខ ទៅថ្ងៃអនាគត មិនអាចមានទ្រព្យច្រើនឡើយ។
លោកបានបន្តឲ្យដឹងថា ការបើកហាងនេះខ្លួនជួយបង្កើនមុខរបរច្រើនដល់អ្នកនេសាទនៅខេត្តកោះកុងមួយក្រុម ត្បិតអីគ្រប់គ្រឿងសមុទ្រ ដែលលោកនាំមកលក់ គឺបានកុម្ម៉ង់ពីក្រុមអ្នកនេសាទ មកពីខេត្តមួយនោះដោយផ្ទាល់ ពេលនេសាទបានភ្លាមៗ ធ្វើឲ្យក្រុមអ្នកនេសាទទាំងនោះមិនខ្វល់លើទីផ្សារពេលដែលនេសាទបានហើយ មិនមានអ្នកទិញ។
ដូចបានលើកឡើងខាងលើ ណាខុន មានបំណងចង់ពង្រីកសាខាឲ្យច្រើនតាមដែលអាចធ្វើទៅបាន ពោលគឺចង់ឲ្យមានសាខាច្រើន ដូចហាងផែសមុទ្ររបស់ កញ្ញាតូតា អីចឹង៕