ល្អសើច! ឈុតមួយ ណាខុន ត្រូវមួយជើងឮសូរ "ផ្លាប់"មែនទែន
វីដេអូនៃឈុតក្រៅឆាកខាងក្រោមនេះ គឺជាការសម្ដែងរបស់ ណាខុន ក្នុងរឿង "ស្នេហ៍ពនេចរ" ។ ណាខុន សម្ដែងតួឯក ជាមួយកញ្ញា ណាត់ តាយ៉ា ដោយលោកគឺជាតួអង្គម្នាក់មានអត្តចរិតស្លូតបូត ហើយតែងតែត្រូវគេធ្វើបាប។
ត្រង់ប្លង់គេទាត់ស្ទើរបាក់ចង្កេះនេះ ណាខុន បានឲ្យដឹងថា គឺជាឈុតមួយ ពេលលោកដើររកប្រពន្ធបាត់ជាច្រើនខែ ពេលរកឃើញ មិត្តភ័ក្ដិប្រពន្ធ ខឹងលោកខ្លាំងដោយយល់ច្រឡំថា លោកមិនចេះគិតគូរពីប្រពន្ធ ក៏ឈានដល់ការប្រើហិង្សាតែម្ដងទៅ។ ណាខុន ថា ត្រង់ប្លង់នេះ ទម្រាំថតត្រូវ លោកត្រូវគេទាត់ច្រើនជើងណាស់។ រឿង "ស្នេហ៍ពនេចរ" ជាខ្សែភាពយន្តភាគ ដែលមានទាំងអស់៥០ភាគ កំពុងដំណើរការថត ហើយក្រោយពេលថតចប់ ត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍CTN ៕
តោះ...ទស្សនាទាំងអស់គ្នា សើចកាត់ព្រឹកហ្មង!
អត្ថបទ៖ ខុត សីហា