- 2017-01-30 09:19:13
- ជីវិតតារា
ណាខុន ត្រូវគេ Hack Facebook ស្នើឲ្យ Friend ជួយ
- 2017-01-30 09:19:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណាខុន ត្រូវគេ Hack Facebook ស្នើឲ្យ Friend ជួយ
ចន្លោះមិនឃើញ
តារាសម្ដែង លោក ណាខុន បានប្រាប់ Sabay មុននេះថា Facebook របស់លោកឈ្មោះ Nakhon Krex ត្រូវបានជនអនាមិកចូលមកHack ធ្វើឲ្យខ្លួនមិនអាចលេងដូចធម្មតាបាន នាំឲ្យមានការបារម្ភ និងស្នើឲ្យFriend ទាំងអស់ជួយ។
លោកបានឲ្យដឹងថា Facebook របស់ខ្លួនមានបញ្ហា៣ថ្ងៃមកហើយ ដោយដំបូងឡើុយបើកលេងបានធម្មតា ប៉ុន្តែក្រោយមកបើកម្ដងបានម្ដងមិនបាន ហើយថ្ងៃនេះស្រាប់តែបើកលែងបានតែម្ដង ។ លោកសន្និដ្ឋានថា ពិតជាមានគេ Hack Facebook របស់ខ្លួនជាក់ជាមិនខាន។
ណាខុន បានស្នើទៅFriend របស់ខ្លួនទាំងអស់មេត្តាជួយReport ទៅក្រុមហ៊ុនFacebook ដើម្បីឲ្យFacebook បិទគណនីរបស់ខ្លួនមិនឲ្យលេងកើត ខ្លាចជនដែល Hack យកទៅធ្វើអ្វីមិនល្អ។
ណាខុន ប្រាប់ថាលោកមានតែគណនីFacebook តែ១គត់គឺ Nakhon Krex ដែលលោកបង្កើតឡើង ក្នុងឆ្នាំ ២០១១ មានចំនួនFriends ៤២១២ នាក់។ ដោយសារតែមានអ្នក Hack ដូចរៀបរាប់ខាងលើ តារារូបនេះបានបង្កើតគណនីFacebook មួយទៀតនៅថ្ងៃនេះមានឈ្មោះNakhon Krex ដដែល៕