- 2018-05-30 09:13:21
- ព័ត៌មាន
លឹម ជាឡាយ ខ្លាច Fan អន់ចិត្តពេលកៀកកើយ សាឡាត់ ស្រីឡាង ចោល គៀត សុវណ្ណឡាង
- 2018-05-30 09:13:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លឹម ជាឡាយ ខ្លាច Fan អន់ចិត្តពេលកៀកកើយ សាឡាត់ ស្រីឡាង ចោល គៀត សុវណ្ណឡាង
ចន្លោះមិនឃើញ
ថ្មីៗនេះ លោក លឹម ជាឡាយ បានសម្ដែងភាពយន្តរួមគ្នាជាមួយ កញ្ញា សាឡាត់ ស្រីឡាង ដោយបង្ហាញសកម្មភាពស្និទ្ធស្នាល និងលេងសើចជាមួយគ្នាយ៉ាងខ្លាំង។ ហេតុផលនេះ ធ្វើឲ្យលោកប្រាប់ថា ព្រួយបារម្ភខ្លាចអ្នកគាំទ្រមានការអាក់អន់ស្រពន់ចិត្ត ព្រោះលោកនិងកញ្ញា គៀត សុវណ្ណឡាង ធ្លាប់ត្រូវបានមហាជនផ្កូផ្គងនឹងគ្នា។
កន្លងមក លោកបានសម្ដែងរួមគ្នាជាមួយកញ្ញា គៀត សុវណ្ណឡាង ក្នុងរឿង "អាពាហ៍ពិពាហ៍ចម្លែក" ធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្នាដៃសម្ដែងអ្នកទាំងពីរយ៉ាងខ្លាំង រហូតមហាជនចង់ឲ្យពួកគេស្រលាញ់គ្នានៅក្រៅឆាក ហើយចង់ឲ្យបន្តជាដៃគូសម្ដែងដ៏ស័ក្ដិសមបែបនេះទៀត។ ប៉ុន្តែអ្នកទាំងពីរធ្លាប់អះអាងរៀងៗខ្លួនថាទំនាក់ទំនងគ្រាន់តែរាប់អានគ្នាធម្មតាប៉ុណ្ណោះ។
អតីត Freshie Boy រូបនេះ និយាយថា ជារឿងធម្មតា នៅក្នុងអាជីពសិល្បៈតែងមានការស្និទ្ធស្នាលគ្នាដើម្បីការងារប្រព្រឹត្តទៅដោយរលូន។ នៅពេលលោកសម្ដែងជាមួយតួស្រីផ្សេងៗ លោកតែងបង្ហាញភាពស្និទ្ធស្នាលបែបនេះដូចៗគ្នា មិនថាតែកញ្ញា សាឡាត់ ស្រីឡាង និង កញ្ញា គៀត សុវណ្ណឡាង នោះទេ។
លោក ប្រាប់ថា ៖"ចំណុចនេះខ្ញុំបារម្ភដែរ ព្រោះ Fan គាត់គាំទ្រគាត់ចូលចិត្ត។ ខ្ញុំអរគុណទឹកចិត្តអ្នកគាំទ្រទាំងអស់ដែលចូលចិត្តយើងទាំងពីរ និងចង់ឲ្យយើងទាំងពីរចូលរោងការជាមួយគ្នានៅថ្ងៃអនាគត។ តែពួកយើងគ្រាន់តែរាប់អានគ្នាជាមិត្តសិល្បៈដូចគ្នាប៉ុណ្ណោះ"៕