- 2018-06-03 07:07:13
- ព័ត៌មាន
ដឹងជីវប្រវត្តិរបស់ម្ដាយកុំកុំ ទើបដឹងថាកប់ខ្លាំងប៉ុណ្ណា
- 2018-06-03 07:07:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងជីវប្រវត្តិរបស់ម្ដាយកុំកុំ ទើបដឹងថាកប់ខ្លាំងប៉ុណ្ណា
ចន្លោះមិនឃើញ
តារាសម្ដែង Donnie Yen (កុំកុំ) ទទួលបានភាពល្បីល្បាញខ្លាំង ក្នុងវិស័យភាពយន្តចិន ជាមួយនឹងក្បាច់គុនបុរាណចិនដ៏ស្ទាត់ជំនាញរបស់លោក។
ទោះជាយ៉ាងណាក៏ដោយ មនុស្សស្រីម្នាក់ដែលតែងតែលើកស្ទួយ និងបង្ហាត់បង្រៀនក្បាច់គុនទាំងនេះដល់លោកនោះ គឺជាអ្នកម្ដាយបង្កើតរបស់លោកផ្ទាល់។ លោកស្រី Bow-sim Mark គឺជាសាស្ត្រាចារ្យនៃក្បាច់គុន Tai Chi។
លោកស្រីមានទីកំណើតនៅក្រុងGuangzhou ប្រទេសចិន។ លោកស្រីចាប់ផ្ដើមការវឹកហាត់ក្បាច់គុន Wushu អំឡុងពេលរៀនវិទ្យាល័យ ដោយយកជំនាញគុន Tai Chi និង សៅលិញខាងជើង។ ក្នុងអំឡុងពេលនោះ ស្ត្រីដែលរៀនក្បាច់គុនបុរាណគឺមិនសូវមាននោះទេ។ តែទោះជាយ៉ាងណា ទេពកោសល្យរបស់នាង បានធ្វើឲ្យលោកគ្រូគុន Fu Wing Way ដែលជាអ្នកបង្កើតក្បាច់គុន Fu Style Tai Chi ក្នុងប្រទេសចិន បានសម្រេចជ្រើសយកនាងធ្វើជាសិស្សផ្ទាល់ខ្លួន។
ក្នុងឆ្នាំ ១៩៨៤ លោកស្រី Mark បានឈ្នះមេដាយមាសលើកដំបូងក្នុងកម្មវិធី International Tournament of T'ai chi ch'aun នៅទីក្រុង Wuhan។ ក្នុងឆ្នាំ ១៩៩៥ នាងបានជាប់ឈ្មោះជាតារាក្បាច់គុន Kung-Fu ខ្សែក្រវាត់ខ្មៅប្រចាំឆ្នាំរបស់ទស្សនាវដ្ដីមួយ។ មុនពេលនាងផ្លាស់ប្ដូរទីលំនៅទៅសហរដ្ឋអាមេរិក លោកស្រី Mark គឺទទួលបានភាពល្បីល្បាញពាសពេញប្រទេសចិនរួចមកហើយ ព្រោះនាងគឺជាកីឡាការិនីក្បាច់គុនបុរាណម្នាក់ដ៏មានទេពកោសល្យ។
លោកស្រី Bow-sim Mark បាននិយាយថា៖ "នៅតំបន់ Chainatown មានសាលាបង្រៀនក្បាច់ Kung-fu តិចតួចណាស់ ហើយភាគច្រើនមានសាលាបង្រៀនក្បាច់គុនការាត់តេនៅឯជាយក្រុង។ សាលារបស់ខ្ញុំគឺជាសាលាបង្រៀនក្បាច់គុន Wushu ដំបូងគេ ហើយនៅពេលនោះ ក្បាច់គុនមួយនេះដែរ គឺគ្មាននរណាធ្លាប់ស្គាល់ឡើយនៅលោកខាងលិចនោះ"។
មកទល់ពេលនេះ លោកស្រី Bow-sim Mark មានវ័យ ៧៤ឆ្នាំហើយ។ នាងបានចូលនិវត្តន៍ និងឲ្យសាលាបង្រៀនរបស់នាងទៅឲ្យកូនស្រី និងសិស្សសំណព្វម្នាក់ឈ្មោះ Jean Lukitsh ដឹកនាំបន្ត។ តែទោះជាយ៉ាងណា លោកស្រីនៅតែអនុវត្តក្បាច់គុន Tai Chi ជារៀងរាល់ថ្ងៃ ដោយចំណាយពេល ៤៥ នាទីក្នុងការដើរតាមដងទន្លេ Charles ដើម្បីឲ្យដង្ហើមដើរបានស្រួល និងមានអារម្មណ៍ស្ងប់ល្អ៕